Tuesday, July 15, 2025
Homeតារាខ្មែរពេជ្រ សោភា ខួបកំណើត បាត់ស្នេហ៍

ពេជ្រ សោភា ខួបកំណើត បាត់ស្នេហ៍

ពេជ្រ សោភា បានប្រារឰខួបកំណើតគម្រប់អាយុ36ឆ្នាំ កាលពីថ្ងៃទី9 ខែមិថុនា ដោយមានក្រុមអ្នក្មគាំទ្រយ៉ាងសកម្ម និងអ្នករាំរបស់នាង បានជូនកាដូបាច់ផ្កាយ៉ាងច្រើនដល់តារាហង្សមាស រូបនេះ។

សារដែលអ្នកចូលរួមខួបកំណើត ពេជ្រ សោភា ជូនតារាចម្រៀងជើងចាស់របស់ហង្សមាស គឺប្រហាក់ប្រហែលគ្នា ដោយពួកគេសុំឱ្យសោភា មានសុខភាពល្អ រកលុយឱ្យបានច្រើន និងសូមឱ្យនាងឆាប់ចូលរោងការលើកទី2។

ពេជ្រ សោភា រីករាយណាស់នូវការជូនពរទាំងនេះ តែនាងនៅតែមិនទាន់កំណត់ពេលវេលារៀបការម្តងទៀតឡើយ ដោយសំអាងថា ប្រឹងរកលុយដើម្បីក្រុមគ្រួសារ សំខាន់ជាងរឿងស្នេហាទៅវិញ។

អ្វីដែលគេកត់សម្គាល់នៅថ្ងៃខួបកំណើតនោះ  ពេជ្រ សោភា បែរជាមិនឃើញសង្សារថ្មី ប្រុសក្មេងឆឹម សក្កដា យកបាច់ផ្កាទៅជូននាង ដូចមុនៗឡើយ សូម្បីតែចូលរួមកម្មវិធីក៏មិនឃើញទៅក្បែរឡើយ។ ភាពប្រែប្រួលនេះធ្វើឱ្យមានការសង្ស័យថា ចំណងស្នេហាថ្មីរបស់ពេជ្រ សោភា មានការរង្គោះរង្គើទៀតហើយ ខណៈដែលពេជ្រ សោភា ថា នាងកំពុងស្វែងយល់ចិត្តសក្កដា ថែមទៀត ដើម្បីឱ្យបានច្បាស់លាស់ជាមួយគ្នា ប៉ុន្តែមហាជនបែរជាដាក់ការសង្ស័យថា សោភា សាងស្នេហ៍ “ក្លែងក្លាយ” ដើម្បីបាំងរឿងសង្សាររៀបការចោលទៅវិញ៕

RELATED ARTICLES