Friday, April 26, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ ប្រឹងរកលុយ ក្រោយសុគន្ធកញ្ញា រៀបការចោល

ឆន សុវណ្ណរាជ ប្រឹងរកលុយ ក្រោយសុគន្ធកញ្ញា រៀបការចោល

តារារោមទ្រូងច្រើន ឆន សុវណ្ណរាជ បានហោះទៅច្រៀងសម្តែងរកលុយដល់ប្រទេសកាណាដា ហើយត្រូវបានស្វាគមន៍ដោយតារាចម្រៀងមាស សុខសោភា កាលពីថ្ងៃទី01 ខែកក្កដា ទៀតផង ដែលតាមគម្រោងតារាទាំងពីរក៏អាចនឹងចាប់ដៃគ្នាច្រៀងសម្តែងនៅទីនោះដែរ បើទោះជាមាន Sponsor ផ្សេងគ្នាក៏ដោយ។

តាមរយៈការចេញច្រៀងសម្តែងរបស់ឆន សុវណ្ណរាជ កាលពីថ្ងៃអាទិត្យ ទី7 ខែកក្កដា នៅភោជនីយដ្ឋាន Tong Por St-Laurent rdæ Montreal គេឃើញមានអាណិកជនខ្មែរជាច្រើនបានទៅគាំទ្រតារាហង្សមាស រូបនេះ ទើបធ្វើឱ្យសុវណ្ណរាជ រំភើបរីករាយយ៉ាងខ្លាំង។

ទោះជាយ៉ាងណាការចេញទៅច្រៀងសម្តែងនៅកាណាដា របស់ឆន សុវណ្ណរាជ នៅពេលនេះ គឺចំពេលដែលទស្សនិកជនក្នុងស្រុក និយាយថា សុវណ្ណរាជ ខកចិត្តខ្លាំងក្រោយពេលដែលឱក សុគន្ធកញ្ញា បានរៀបការជាមួយមេ (អ៊ឹង សុខលី) ចោលកាលពីថ្ងៃទី 16 ខែឧសភា កន្លងមក ព្រោះថា សុវណ្ណរាជ និងសុគន្ធកញ្ញា ធ្លាប់ចាប់ដៃគ្នាច្រៀងលើឆាក ហើយអតីតតារាចម្រៀង U2 រូបនេះ ធ្លាប់បានប្រកាសថា ស្រលាញ់សុគន្ធកញ្ញា ទៀត ផង។

ប៉ុន្តែទោះជាលេចឮថា សុវណ្ណរាជ ខូចចិត្តដោយសារសុគន្ធកញ្ញា រៀបការចោលក្តី ក៏នៅថ្ងៃរៀបការនោះ គេឃើញសុវណ្ណរាជ បានទាំងទៅហែជំនូន រួមទាំងឡើងច្រៀងជូនពរផងដែរ។

ឆន សុវណ្ណរាជ ធ្លាប់បែកធ្លាយរឿងមានសង្សារជានិស្សិតស្រីនៅអាមេរិក ឈ្មោះនាង “អរិយា” ប៉ុន្តែក្រោយមកដំណឹងស្នេហ៍នេះក៏បានស្ងប់ស្ងាត់ទៅវិញ ខណៈដែលម្ចាស់បទ “អារម្មណ៍ពេលខូចចិត្ត” រូបនេះ បែរជាប៉ះរឿងប្រុសតាមស្រលាញ់ច្រើនជាងស្រីទៅវិញ។ ប៉ុន្តែគេជឿថា ការទៅកើបលុយនៅកាណាដា របស់សុវណ្ណរាជ ពេលនេះ ប្រាកដជាបុរសសង្ហារូបនេះប្រឹងសន្សំលុយដើម្បីរៀបការប្រពន្ធ និងលុបដានស្នេហ៍សុគន្ធកញ្ញា ជាមិនខាន៕

RELATED ARTICLES