Friday, April 26, 2024
Homeតារាខ្មែរនាយចឺម ត្រូវចោរលួចទូរស័ព្ទ Iphone Xs Max ស្រាប់តែអង្គរក្សចេញមុខប្រាប់ចោរថា កុំឌឺប្រយ័ត្នជាប់គុក

នាយចឺម ត្រូវចោរលួចទូរស័ព្ទ Iphone Xs Max ស្រាប់តែអង្គរក្សចេញមុខប្រាប់ចោរថា កុំឌឺប្រយ័ត្នជាប់គុក

តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម បានឱ្យដឹងថា នាយត្រៀមចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិកជាលើកទី១ នៅអំឡុងខែកញ្ញា ហើយពេលត្រឡប់មកវិញ នឹងឡើងផ្ទះវីឡាឱ្យម្តាយនៅឯស្រុកកំណើត ខែធ្នូ ឆ្នាំ២០១៩ នេះ។

នាយចឺម ថ្លែងថា“ខ្ញុំមិនទាន់ច្បាស់១០០% រឿងទៅច្រៀងសម្តែងនៅអាមេរិកហ្នឹង ប៉ុន្តែខ្ញុំបានត្រៀមឯកសារចូលទូតអាមេរិក ហើយម៉្យាងទៀតចិត្តរបស់ខ្ញុំក៏ចង់ទៅអាមេរិកហ្នឹងដែរ។ បើសិនជាខ្ញុំអាចទៅអាមេរិក បានតាមគម្រោងមែន គឺយើងទៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយច្រៀងសម្តែង២ខែ អាចខែវិច្ឆិកា ទើបមកវិញ ហើយខ្ញុំរៀបចំឡើងផ្ទះជូនម្តាយរបស់ខ្ញុំនៅឯខេត្តកំពង់ស្ពឺ នៅខែធ្នូ ឆ្នាំ២០១៩ នេះតែម្តង ព្រោះពេលនេះធ្វើបាន៩០%ហើយ”។

យ៉ាងណា មុននាយចឺម រៀបចំឯកសារចូលទូតអាមេរិក នេះ ស្រាប់តែកាលពីរាត្រីថ្ងៃទី១៤ ខែកក្កដា នេះ តារាសាន់ដេ រូបនេះ បែរជាត្រូវចោរលូកហោប៉ៅលួចទូរស័ព្ទដៃទំនើប Iphone Xs Max ពណ៌ទឹកមាស ដែលមានតម្លៃ១២០០ដុល្លារទៅបាត់​ អំឡុងពេលដែលនាយទៅច្រៀងសម្តែងនៅផ្សារបឹងបៃតង ផ្លូវកប់ស្រូវ ទើបធ្វើឱ្យបាត់ឯកសារមួយចំនួនរបស់លោកចឺម ដែលមានទាំងឯកសារត្រៀមចូលសម្ភាសន៍នៅស្ថានទូតនេះផងដែរ។

នាយចឺម បានប្រកាសផ្តល់ប្រាក់បើសិនជាមានអ្នកណាយកទូរស័ព្ទនោះទៅឱ្យនាយវិញ។ ដោយឡែកតៃកុងឡាននាយចឺម គឺនាយទិន វិញ បានប្រតិកម្មខឹងជាខ្លាំងចំពោះលោកចោរដែលលួចទូរស័ព្ទពីមេ (នាយចឺម) របស់ខ្លួន ដោយអង្គរក្សនាយចឺម រូបនេះ និយាយថា ទូរស័ព្ទនាយចឺម បាត់នោះតម្លៃត្រឹមតែ១២០០ដុល្លារទេ អត់សំខាន់ទេ ព្រោះនាយចឺម ច្រៀង១កម្មវិធីស៊ី ថ្លៃពី១២០០ ទៅ២០០០ដុល្លារ តែរឿងដែលគួរឱ្យស្តាយនោះឯកសារនៅក្នុងនោះមានច្រើនណាស់ ប៉ុន្តែពេលនេះនាយរកឃើញមុខសញ្ញាអ្នកលួចហើយ តែនាយចឺម អត់ប្តឹងទេ តែបើលោកចោរនិយាយឌឺដងអីផ្តេសផ្តាយ នាយផ្ទាល់នឹងដាក់ពាក្យបណ្តឹងលោកចោរទៅក្រសួងមហាផ្ទៃឱ្យចាត់ការតាមផ្លូវច្បាប់ហើយ។

គួរបញ្ជាក់ថា ការត្រៀមចេញទៅច្រៀងសម្តែងនៅអាមេរិក រយៈពេល២ខែខាងមុខនេះ ច្បាស់ជាធ្វើឱ្យសង្សារថ្មីរបស់លោកចឺម នាងប៊ែលឡា ហៅអូនហ្វា រងាកាយាតែម្នាក់ឯងជាមិនខាន ខណៈដែលថ្មីៗនេះ ពួកគេស្រលាញ់គ្នាប្រឡេះមិនចេញឡើយ បន្ទាប់ពីនាយចឺម របូតបាត់សង្សារពីរនាក់ទៅប្រុសផ្សេងសុទ្ធតែជាស្រីស្អាត គឺអូនពុធ ស្រីខួច និងអូនម៉ីម៉ី នោះ៕

RELATED ARTICLES