គន្លឹះខ្លីៗក្នុងការថែទាំនិងត្រួតពិនិត្យរថយន្តក្នុងរដូវវស្សា

0
41

តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលបើកបរនៅរដូវភ្លៀង។ វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។​ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗ ដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និងភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះដែលបង្កឲ្យមានការច្រែះ ខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា៖

1. ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត

ការមើលឃើញច្បាស់នៅពេលបើកបរជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ឬពេលភ្លៀងខ្លាំង​ ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខនិងផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសំអាតចង្កៀងចេញឬប្តូរអំពូលថ្មីតែម្តង។

2. ពិនិត្យផ្នែកដំបូល កញ្ចក់ទ្វាររថយន្ត

ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើកជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថាតើវាដំណើរការធម្មតាឬទេ។ លើសពីនេះទៅទៀត ដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយដូចជាការបិទមិនជិតដោយសារធូលីដីឬមានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេចជ្រៀបទឹកភ្លៀងស្រក់ចូលរថយន្ត។

៣. ពិនិត្យផ្លិតទឹក

ជាមួយគ្នានេះដែរ អ្នកត្រូវពិនិត្យមើលប្រតិបត្តិការផ្លិតទឹកមុខក្រោយ ជៀសវាងមានការរហែកជ័របក់ទឹក ឬផ្លិតទឹកមិនដំណើរការប្រក្រតីទៅតាមចលនាលឿនយឺតជាដើម។

៤. ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត

ពេលអ្នកបើកបរកាត់ទឹក ឬចតក្នុងទឹកជម្រៅណាមួយ ទឹកអាចជ្រៀបចូលក្នុងគ្រឿងបង្គំមួយចំនួននៃផ្នែកខាងក្រោមរបស់រថយន្តបាន ដូចនេះអ្នកត្រូវពិនិត្យមើលប្រព័ន្ធជើងក្រោមរថយន្តជៀសវាងបញ្ហាទឹកជ្រៀបដល់ទីតាំងសុវត្ថិភាពណាមួយបាន។

អ្នកត្រូវពិនិត្យទៅលើប៉ាឡុង តើវាមានរបូតឬរលុងកន្លែងណាមួយឬអត់ និងត្រូវពិនិត្យមើលការលេចជ្រាបមានដូចជា​​បូមកាទែម៉ាស៊ីន និងប្រអប់លេខជាដើម។​ ប្រការសំខាន់មួយទៀតត្រូវពិនិត្យមើលកៅស៊ូការពារដី មានដូចជាកៅស៊ូរឺទីលចង្កូត កៅស៊ូអាប៊ូហ្សេ កៅស៊ូទាំងអស់នេះ គឺសម្រាប់ការពារដីនិងទឹកមិនឲ្យចូលនៅពេលអ្នកបើកបរកាត់ទឹកកាត់ភក់ដែលអាចធ្វើឲ្យគ្រឿងបង្គំផ្នែកខាងក្រោមច្រែះ​​ធ្វើឲ្យការបើកបរមានបញ្ហា។ ចំណុចចាំបាច់មួយទៀត អ្នកត្រូវពិនិត្យមើលកាឡេខ្វែងប្រសិនបើកាឡេខ្វែងរថយន្តអ្នករលុងនឹងធ្វើឲ្យប៉ះពាល់ដល់ការដាក់លេខធ្វើឲ្យរថយន្តកន្ត្រាក់នៅពេលបើកបរ​ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យប្រេងប៉ុងថាមានការលេចជ្រាបដែរឬទេជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានពេលបើកបរផ្លូវឆ្ងាយ។

ដោយ​សារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុនេះ​ហើយ​ប្រសិន​បើ​វា​ដាច់ឬ​រហែក ម៉ាស៊ីន​ទាំង​អស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យមានភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ​ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

៥. ត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងរថយន្ត

ហ្វ្រាំង​ គឺជាប្រព័ន្ធមួយដ៏សំខាន់ដូចប្រព័ន្ធផ្សេងៗទៀត ដែលមាននូវក្នុងតារាងត្រួតពិនិត្យរថយន្តផងដែរ ។ អ្នកគួរយករថយន្តទៅត្រួតពិនិត្យដោយជាងជំនាញនូវយានដ្ធាន ដើម្បីធានាថាស្បែកហ្វ្រាំងនៅមានកំរាស់ក្រាស់និងមិនខូចគុណភាព។ មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យប្រេងហ្វ្រាំផងដែរ។

៦. ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត

ដោយ​សារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុនេះ​ហើយ​ប្រសិន​បើ​វា​ដាច់ឬ​រហែក ម៉ាស៊ីន​ទាំង​អស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យមានភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ​ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

៧. ត្រួតពិនិត្យសំបករថយន្ត ការត្រួតពិនិត្យសំបកកង់មិនសំដៅតែលើសំពាធកង់មួយមុខនោះទេ យើងត្រូវពិនិត្យមើលកាលបរិច្ឆេទនៅលើសំបកកង់ ប្រសិនបើសំបកកង់រថយន្តផុតថ្ងៃហួសកំណត់អ្នកត្រូវប្តូរចេញភ្លាម ទោះបីជាក្រឡាកង់នៅមានកំរាស់ក្រាស់ក៏ដោយ។ មួយវិញទៀត អ្នកត្រូវពិនិត្យមើលកម្រិតនៃកម្រាស់សំបកកង់ដែលបានកំណត់ដោយរោងចក្រផ្ទាល់ ថាដល់ពេលដែលគួរប្តូរសំបកកង់ ឬនៅ។

៨. ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត អ្នកគួរពិនិត្យនៅលើក្បាលអាគុយ ប្រសិនបើក្បាលអាគុយមានស្នឹម អ្នកគួរយកទឹកក្ដៅមកលាងសំអាតត្រង់កន្លែងដែលមានស្នឹម ដែលអាចបង្កឲ្យមានបញ្ហាពេលបញ្ឆេះរថយន្ត ។ ម្យ៉ាងទៀត គួរពិនិត្យកម្រិតអាស៊ីតក្នុងអាគុយ បើកម្រិតអាស៊ីតឡើងខ្ពស់នោះបញ្ជាក់ថាដល់ពេលប្ដូរអាគុយថ្មីហើយ។

៩. លាងសំអាត និងប៉ូលារថយន្តឲ្យបានត្រឹមត្រូវ នៅក្រោមលក្ខខណ្ឌអាកាសធាតុសើម វាជាការលំបាកខ្លាំងណាស់ក្នុងការលាងសំអាតស្នាមទឹកជាប់លើថ្នាំរថយន្ត។ ទោះជាយ៉ាងណាក៏ដោយ ការលាងនិងប៉ូលារថយន្តបានត្រឹមត្រូវ អាចជួយសំអាតស្នាមទាំងនោះបាន។​ ការសំអាតកញ្ចក់រថយន្តបានស្អាតល្អ ក៏អាចជួយលោកអ្នកមើលបានច្បាស់ពេលបើកបរផងដែរ។ ម្យ៉ាងទៀត លោកអ្នកគួរប្រើទឹកជូតកញ្ចក់ដើម្បីសំអាតកញ្ចក់ជុំវិញរថយន្តបានស្អាតល្អ។

១០. ត្រូវប្រុងប្រយ័ត្ន កុំបើកបរលឿនពេកនៅពេលភ្លៀង បន្ទាប់ពីអ្នកបានធ្វើតាមគន្លឹះមួយចំនួនដែលបានរៀបរាប់ខាងលើ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅរដូវភ្លៀង។ អ្នកមិនត្រូវចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗនោះទេ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ការធ្វើបែបនេះ នឹងជួយរក្សាលំនឹងកង់ជៀសវាងការរអិល។ អ្នកគួរបើកបរនៅជួរកណ្ដាលនៃផ្លូវ ព្រោះពេលមានភ្លៀងធ្លាក់ ផ្នែកសងខាងផ្លូវតែងមានទឹកលិច។ ដូចនេះហើយ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ អ្នកអាចយករថយន្តទៅយានដ្ឋានជួសជុល និងថែទាំរថយន្ត ឬអ្នកមកកាន់មជ្ឈមណ្ឌលថែទាំនិងជួសជុលរថយន្ត Ford ផ្ទាល់ ដើម្បីឲ្យជាងដែលមានជំនាញច្បាស់លាស់ធើ្វការត្រួតពិនិត្យ ឬជួសជុលរថយន្តអ្នក មុនរដូវវស្សាខិតជិតមកដល់៕