Friday, April 26, 2024
Homeតារាខ្មែរព្រាប សុវត្ថិ និងតារាល្បីៗចេញទៅច្រៀងនៅកូរ៉េ

ព្រាប សុវត្ថិ និងតារាល្បីៗចេញទៅច្រៀងនៅកូរ៉េ

ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ រួមទាំងតារាចម្រៀងអ៊ីវ៉ា , ខេម , គូម៉ា , ប៉ែន ចំរ៉ុង , ក្រុមតន្រ្ដីចចកសមុទ្រ និងតារាមួយចំនួនទៀត បានចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ កាលពីថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៩ តាមរយៈការរៀបចំរបស់បុរីឡេង ណាវ៉ាត្រា ។

តារាដែលចេញទៅទ្រង់ទ្រាយធំនេះ នឹងបើកឆាកសម្ដែងនៅទីក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ហើយជាលើកទី១ សម្រាប់តារាខ្មែរដែលចេញទៅច្រៀង សម្ដែង ដោយមានក្រុមតន្រ្ដីករទៅចូលរួម ហេតុនេះហើយវាក៏ក្លាយទៅជាព្រឹត្តិការណ៍ធំជាងការចេញទៅលើកមុនៗផងដែរ។

លោកឡេង ណាវ៉ាត្រា ដែលជាអតីតពលករនៅកូរ៉េ និងពេលនេះ ក្លាយជាម្ចាស់បុរីឡេងណាវ៉ាត់ត្រា បានឲ្យដឹងថា ហេតុផលដែលក្រុមហ៊ុននាំតារាខ្មែរជាច្រើនដួង ចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េនេះ គឺដើម្បីឲ្យបងប្អូនពលករខ្មែរ បានសប្បាយរីករាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលកៀកមកដល់នេះ។

លោកបន្ថែមថា នៅកូរ៉េខែនេះ ក៏មិនសូវត្រជាក់និងរងារខ្លាំងដែរ អីចឹងបងប្អូនអាចមកទស្សនាការច្រៀងសម្ដែងរបស់តារាល្បីៗបាន​ដើម្បីកុំឲ្យនឹកស្រុកខ្លាំងពេក ចំពោះអ្នកដែលមិនបានមកស្រុកក្នុងឱកាសភ្ជុំបិណ្ឌនេះ។

ដោយឡែក លោកព្រាប សុវត្ថិ វិញ បានឲ្យដឹងថា លោកពិតជារីករាយជាខ្លាំងសម្រាប់ការចេញទៅច្រៀង សម្ដែងនៅប្រទេសកូរ៉េ សាជាថ្មីនេះ ហើយការទៅលើកនេះ​លោកនិងកូនប្រុសទាំង៣ ក៏ត្រៀមបទចម្រៀងជាច្រើនបទ ដើម្បីឲ្យបងប្អូនពលករនៅកូរ៉េ បានរាំលេងនិងសប្បាយទាំងអស់គ្នា នៅមុនបុណ្យភ្ជុំបិណ្ឌនេះដែរ។

តារាហង្សមាស រូបនេះ បន្ថែមថា លើកនេះ លោកទៅទាំងគ្រួសារតែម្ដង ព្រោះនៅពេលសម្រាកពីការសម្ដែង លោកនិងគ្រួសារត្រូវដើរកម្សាន្ដនៅកូរ៉េ មុនវិលមកស្រុកខ្មែរវិញ៕

RELATED ARTICLES