Pep ​ថា Sterling មិនទាន់មានសមត្ថភាពស្មើ Messi និង Ronaldo

0
74

លោក Pep Guardiola  គ្រូបង្វឹកម្ចាស់ជើងឯកបាល់ទាត់ EPL (English Premier League) មានបំណងចង់ឲ្យកីឡាករខ្សែប្រយុទ្ធ Raheem Sterling ឈានដល់កម្រិតកំពូលស្មើនឹងកីឡាករខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona  និង Cristiano Ronaldo របស់ក្លឹបសេះបង្កង់ Juventus ប៉ុន្តែលោកហាក់ដូចជាមិនទាន់ច្បាស់នៅឡើយទេថា កីឡាកររូបនេះអាចមានសមត្ថភាពដូចអ្នកទាំងពីរនោះឬយ៉ាងណា?  

នៅចំពោះអ្នកសារព័ត៌មាន Pep បាននិយាយថា  បច្ចុប្បនេះ Sterling មិនទាន់ឈានដល់កម្រិតខ្សែប្រយុទ្ធជើងចាស់ទាំងពីរនេះទេ  ប៉ុន្តែអនាគតអាច។  ខ្ញុំសូមជូនពរឲ្យកីឡាកររូបនេះជួបសំណាងល្អ និងមានទេពកោសល្យកាន់តែល្អឡើងដល់កម្រិតអន្តរជាតិ។

Pep បានឲ្យដឹងទៀតថា ពីដំបូង Sterling មិនអាចទៅដល់ទីនោះ (មុខបង្គោលទី) តែឥឡូវនេះ គេតែងតែទៅដល់ទីនោះ។

ជាមួយគ្នានេះដែរ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសក៏មានមានគំនិតដូច Pep ដែរ គឺចង់ឲ្យ Sterling មានកម្រិតប្រកួតស្មើនឹងខ្សែប្រយុទ្ធ​ Messi និង ​Ronaldo  ប៉ុន្តែត្រូវការចំណាយពេលវែងឆ្ងាយបន្តទៀត។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រូបនេះ បានចាប់ផ្តើមទម្រង់លេងយ៉ាងល្អ  ស៊ុតបាល់បាន៨គ្រាប់ ក្នុង៧ប្រកួត ទាំងក្នុងក្លឹបនិងប្រទេស។

នៅក្នុងការប្រកួត EURO ចុងក្រោយនេះ Sterling ស៊ុតបាល់បានបញ្ចូលទីបានទាំងពីរលើក៕

កែសម្រួលអត្ថបទដោយ ៖ ដេត
រូបថត ៖ Daily Mail

កីឡាករ Sterling និងលោក Pep