Friday, April 26, 2024
Homeព័ត៌មានជាតិគូស្វាមីភរិយាស្រីដូចគ្នា ទម្លាយមូលហេតុមានកូន ធ្វើឲ្យភ្ញាក់ផ្អើល

គូស្វាមីភរិយាស្រីដូចគ្នា ទម្លាយមូលហេតុមានកូន ធ្វើឲ្យភ្ញាក់ផ្អើល

គូស្វាមីភរិយាស្រីដូចគ្នាបានសប្បាយរីករាយចិត្តជាខ្លាំងដោយពួកគេកូនម្នាក់នៅក្នុងផ្ទៃ មានវ័យ២០អាទិត្យទៅហើយ នៅពេលនេះតួអង្គខាងស្វាមីព្រមទម្លាយមូលហេតុដែលនាំឲ្យតួអង្គភរិយាមានគភ៌នេះ។

គូស្វាមីភរិយា១គូនេះ តួអង្គស្វាមីមានឈ្មោះក្នុងហ្វេសប៊ុក “Bong Ta” ចំណែកតួអង្គភរិយា មានឈ្មោះក្នុងហ្វេសប៊ុក “Nivin Na”។

បើតាមបុរសជាស្វាមី បានបង្ហោះសារថា “ថ្ងៃនេះសុំធ្វើការបកស្រាយចំពោះចម្ងល់របស់បងប្អូ​ន​ ដែលគាត់បានចោទជាសំនួរដូចខាងក្រោម​ :
ស្រី​ និង​ ស្រី​ មានកូនតាមណា?
តើគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?
តើកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?
អ្វីទៅដែលហៅថាបង្ករកំណើតក្នុងកែវ?
តំលៃ?”។

បុរសជាស្ចាមីបានបន្តថា “ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់​ : ស្រី​ និង​ ស្រី​ ពិតជាអាចមានកូនជាមួយគ្នាមែន​ តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ​”។

ប្រភពបន្តទៀតថា “ខ្ញុំធ្វើការបង្កកំណើតក្នុងកែវ​ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដើម្បីបង្កកទុកបង្កាត់​ រួចគេចាប់ផ្តើមអោយថ្នាំខ្ញុំលេប​ ពិនិត្យសុខភាពនិងចាក់ថ្នាំដើម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ (ពងញី)​ ខ្ញុំផ្ទាល់ធ្វើការចាក់ថ្នាំ​ ពិនិត្យសុខភាពនិងលេបថ្នាំ​អស់ប្រហែលជា4-5ខែ​ ទើបមេជីវិតញីខ្ញុំទុំ​ បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ​ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក​ ការបង្កាត់បានជោគជ័យ​ តែត្រូវប្រើរយះពេល12ថ្ងៃទៀតដើម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ​”។

ប្រភពបន្ថែមថា “កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ​ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រើដើម្បីបានកូនភ្លោះ​ នៅសល់7កូនទៀតត្រូវបង្កកទុកប្រើពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់​ ពេទ្យគាត់ចាប់ផ្តើមអោយថ្នាំប្រពន្ធខ្ញុំលេប​ និងធ្វើការចាក់ថ្នាំអោយបើកមាត់ស្បូន​ ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន​ ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2​ ដើម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស”។

បុរសជាស្វាមី បន្ថែមទៀតថា “កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល​40%​ ហ្សេនរបស់ខ្ញុំ40% (ម្ចាស់មេជីវិតញី)​ និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុននោះ​ ព្រោះពេលដែលដាក់កូនចូលពោះគាត់​ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហើយ​ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ​ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ​ គឺជាប់បានតែ1​ កូនខ្ញុំគឺកូនប្រុស​“។

ជាចុងក្រោយ បុរសជាស្វាមីបានបញ្ជាក់ថា “ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ​ មិនមែនជាកូនគាត់​ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ​រហូតដល់ទៅ9ខែ10ថ្ងៃ​ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ​។ ខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង​ តែក្មេងនេះកើតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ​ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល​ គឺកូនថៃកាត់ចិន​ មានតែរូបថត​តែមិនដែលជួបគ្នាឡើយ តំលៃ​សរុបអស់ប្រែហែល23000$​ ធ្វើនៅប្រទេថៃ​”៕

RELATED ARTICLES