Friday, April 26, 2024
Homeតារាខ្មែរគង់ សុជាតិ ជិះយន្តហោះទៅថៃ បីកូនឱក សុគន្ធកញ្ញា

គង់ សុជាតិ ជិះយន្តហោះទៅថៃ បីកូនឱក សុគន្ធកញ្ញា

អ្នកនាងគង់ សុជាតិ បានជិះយន្តហោះទៅថៃ កាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទៅជួបមុខនិងសួរសុខទុក្ខឱក សុគន្ធកញ្ញា ដោយផ្ទាល់  ដែលសម្រាលកូននៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់។

សកម្មភាពរបស់សុជាតិ នៅពេលនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមិត្តរួមអាជីព ព្រោះអ្នកនាងជាពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស ខណៈឱក សុគន្ធកញ្ញា វិញ ជាប្អូនថ្លៃថៅកែហង្សមាស។

គង់ សុជាតិ បានថ្លៃងសារយ៉ាងខ្លីថា “ខ្ញុំបានទិញសំបុត្រយន្តហោះហើយ គឺត្រូវឡើងទៅថៃ នៅថ្ងៃទី១៨វិច្ឆិកា ហ្នឹង ដើម្បីទៅសួរសុខទុក្ខនិងមើលកូនប្រុសសុគន្ធកញ្ញា ដោយផ្ទាល់”។

គង់ សុជាតិ ថា ក្រោយទទួលដំណឹងឱក សុគន្ធកញ្ញា សម្រាលកូនភ្លាមៗ អ្នកនាងមិនអាចទៅជួបនៅថៃ ភ្លាមៗទេ ព្រោះជាប់ធ្វើពិធីការិនីឱ្យគេ ប៉ុន្តែនៅថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាងអាចឆ្លៀតទៅបាន ទើបទិញសំបុត្រយន្តហោះយកថ្ងៃនេះតែម្តង។

ទោះជាយ៉ាងណា សុជាតិ ថារវល់ម៉េចក៏នាងត្រូវតែទៅឆ្លៀតសួរសុខទុក្ខសុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសនេះដោយផ្ទាល់ដែរ ព្រោះជាអ្នកសិល្បៈដូចគ្នា និងធ្វើការនៅក្រុមហ៊ុនជាមួយគ្នាទៀតផង។

ក្រៅពីគង់ សុជាតិ តារាដែលទៅសួរសុខទុក្ខឱក សុគន្ធកញ្ញា ដោយផ្ទាល់នៅថៃ នោះមានដូចជា ណុប បាយ៉ារិទ្ធ និងសុខ ស្រីនាង ជាដើម។

ដោយឡែក សុជាតិ វិញ គេចាំបានថា អំឡុងពេលដែលនាងសម្រាលកូនស្រី ជា សុជាតិនារី (ដូរី) កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកំពូលពេជ្រ រាជធនីភ្នំពេញនោះ សុគន្ធកញ្ញា ក៏បានទៅសួរសុខទុក្ខនិងបីកូននាងដោយផ្ទាល់ផងដែរ ហេតុនេះហើយទោះជាសុគន្ធកញ្ញា សម្រាលកូនក្រៅស្រុកក្តី ក៏សុជាតិ ត្រូវតែទិញសំបុត្រយន្តហោះទៅសួរសុខទុក្ខកូនសុគន្ធកញ្ញា វិញដែរ។

គួរបញ្ជាក់ថា គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលពេលនេះទទួលបានចំណងដៃកូនស្រីឈ្មោះដូរី អាយុជាង២ឆ្នាំ។

សុជាតិ កំពុងពិចារណាយកកូនភ្លោះប្រុសថែមទៀតតាមសំណើលោកវិបុល ប៉ុន្តែនាងថា រឿងនេះ អាចសម្រេចបានទាល់តែមានគ្រូពេទ្យជំនាញថា សុខភាពរបស់នាងអាចពពោះបានទៀតសិន ទើបហ៊ានយកកូនទៀតបាន៕

RELATED ARTICLES