Friday, April 26, 2024
Homeតារាខ្មែរសុខ ពិសី ថែរាងឲ្យស្វែលស្អាតបែបនេះ មិនមែនដើម្បីរៀបការ

សុខ ពិសី ថែរាងឲ្យស្វែលស្អាតបែបនេះ មិនមែនដើម្បីរៀបការ

សុខ ពិសី កាន់តែមានរាងតូចច្រឡឹងស្វែលស្អាតគួរឱ្យក្នក់ក្នាញ់នៅរយៈពេលចុងក្រោយនេះ ដែលគ្រប់គ្នាសុទ្ធតែសន្និដ្ឋានថា ការប្រឹងថែរាងរបស់ពិសី នៅពេលនេះ ដោយសារតែនាងត្រៀមខ្លួនចូលរោងការជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែផលិតកម្មសាន់ដេ។

ទោះជាយ៉ាងណា ការទន្ទឹងរង់ចាំមើលពិសី គ្រងឈុតកូនក្រមុំមែនទែននោះ គឺចាំបាត់ៗតែម្តង រហូតដល់ដើមឆ្នាំ២០២០នេះ នៅតែគ្មានដំណឹង ពិសី ក្រាបផ្ទឹមដដែល ទើបធ្វើឱ្យអ្នកគាំទ្រទាំងឡាយខកចិត្តក្នុងការទន្ទឹងចាំមើលថ្ងៃពិសេសរបស់នាង។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងហាត់ប្រាណជាប្រចាំហើយជ្រើសកីឡាយូហ្គា ដែលមើលតាមយូធូប ទើបធ្វើឱ្យរាងកាយរបស់នាងប្រែប្រួលដូចពេលនេះ។ នាងថា គ្មានគម្រោងរៀបការឆាប់ៗទេ ព្រោះគោលដៅរបស់នាងត្រូវការពង្រឹងអាជីពចម្រៀងថែមទៀត។

ពិសី បន្ថែមថា រឿងរៀបការនោះនៅអាចប្រើពេលច្រើនឆ្នាំតទៅទៀត ប៉ុន្តែនាងមិនប្រាប់ថា បុរសពិសេសក្នុងបេះដូងនាងជាអ្នកណាឡើយ។

តារាចម្រៀងសាន់ដេ រូបនេះ ក៏បានឱ្យដឹងដែរថា នាងឃើញគេរៀបការរំភើបជំនួសគេ ហើយដោយសារខ្លួនឯងមិនទាន់ដល់ថ្ងៃនោះ ទើបមានតែពាក្យជូនពរឱ្យពួកគាត់មានសុភម្គលជារៀងរហូត។

សុខ ពិសី ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់ប្រុសៗអ្នកមានទ្រព្យ និងមន្ត្រីធំៗទាំងឡាយ ដោយសារតែនាងត្រូវបានគេចាត់ទុកថា ជារាជិនីសម្រស់ម្នាក់នៅក្នុងសិល្បៈ។ ប៉ុន្តែជាង៥ឆ្នាំនេះ ពិសី បានជំពប់ស្នេហ៍ជាមួយថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ទើបធ្វើឱ្យប្រុសៗមួយចំនួនលែងហ៊ានតាមសាសងសុំស្នេហានាងទៀត បើទោះជាពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍ម្តងណាក៏ដោយ។

មហាជនយល់ថា សុខ ពិសី នឹងជ្រើសផ្លូវស្នេហ៍ “ជួញជិតប្រសើរជាងជួញឆ្ងាយ” ដូចឱក សុគន្ធកញ្ញា ជាមិនខាន ហើយមិនយូរទេស្រីស្អាតនឹងលែងព្យាយាមលាក់អនាគតស្វាមីទៀតហើយ៕

RELATED ARTICLES