Friday, April 26, 2024
Homeតារាខ្មែរប៉ាច គីមមួយ តោងកាលីពព្រាប សុវត្ថិ ថើបថ្ពាល់វិញម្តង

ប៉ាច គីមមួយ តោងកាលីពព្រាប សុវត្ថិ ថើបថ្ពាល់វិញម្តង

តារាសាច់សខ្ចីដូចបណ្ដូលចេក កញ្ញាប៉ាច គីមមួយ ត្រូវបានហង្សមាស រុញឲ្យទៅចាប់ដៃលោកព្រាប សុវត្ថិ ថតសម្ដែង MV ថ្មី ដែលមានចំណងជើងថា ”កូនយំល្វើយៗ” ដែលជាបទមានទំនុកភ្លេងនិងប៉ារូលច្រៀង ស្រដៀងគ្នាទៅនឹងបទកន្ទឹ្រម ”ចាបយំល្វើយៗ” របស់តារាចម្រៀងខ្មែរសុរិន្ទ លោកចាន់ មករា ដែរ។

ទោះជាយ៉ាងណា បទមួយនេះនឹងធ្វើឲ្យប៉ាច គីមមួយ ឡើងកូដថែមមួយកម្រិតទៀតជាមិនខាន នៅពេលដែលសម្ដែងប៉ះជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ព្រោះកន្លងមក គីមមួយ ធ្លាប់ថតសម្ដែងជាមួយតារាជើងចាស់របស់ហង្សមាស រូបនេះ ល្បីខ្លាំងបទ ”មាន់ស្រែបន្លែស្រស់” ម្ដងរួចទៅហើយ។

គេចាំបានថា អំឡុងពេលដែលប៉ាច គីមមួយ ត្រូវបានគេស្គាល់ថា នាងជាតួឯកបទ ”មាន់ស្រែបន្លែស្រស់” នោះ នៅតាមកម្មវិធីប្រគំតន្រ្ដីធំៗពេលដែលនាងច្រៀងសម្ដែងបទនេះ ជាមួយព្រាប សុវត្ថិ ដែលតែងខ្លួនជាសេដ្ឋីស្រុកស្រែនោះ នាងធ្លាប់បះសក់ច្រូង ដោយសារតែត្រូវលោកព្រាប សុវត្ថិ ចាប់ថើប ហើយប៉ះនឹងពុកមាត់ក្រាស់ឃ្មឹករបស់លោក។

ប៉ុន្ដែសម្រាប់ MV ”កូនយំល្វើយៗ” នៅពេលនេះ ប៉ាច គីមមួយ បែរជាទៅថើបព្រាប សុវត្ថិ វិញម្ដង ទើបធ្វើឲ្យអ្នកខ្លះបារម្ភខ្លាចតែភរិយាតារាចម្រៀងរូបនេះ អ្នកស្រីឡុង ​ស្រីមុំ ប្រចណ្ឌនាង។

ទោះជាយ៉ាងណា អ្នកនាងប៉ាច គីមមួយ ធ្លាប់វាចាថា នាងពេញចិត្តការថតសម្ដែង MV ជាមួយលោកព្រាប សុវត្ថិ ព្រោះក្រោយថតបទទាំងនោះ គេកាន់តែស្គាល់នាងច្រើនជាងមុនមែន។

ដោយឡែក ភរិយាលោកព្រាប សុវត្ថិ វិញ នាងថា មិនដែលប្រចណ្ឌនាងទេ ព្រោះនោះគ្រាន់តែជាការសម្ដែងសិល្បៈ ហើយគាត់ចាត់ទុកនាងដូចជាប្អូនស្រីអីចឹង។

ក្រៅពីប៉ាច គីមមួយ ដែលឡើងកូដដោយសារមានជំនួយពីព្រាប សុវត្ថិ នេះ កន្លងមក ពេជ្រ សោភា ធ្លាប់បានសារភាពថា នាងជាតារាដែលមិនអាចភ្លេចគុណព្រាប សុវត្ថិ ឡើយ ព្រោះនាងបានតោងការលីពតារាចម្រៀងរូបនេះច្រើនបទមកហើយ។ ចំណែកគីមមួយ វិញ ទោះជាមានឱកាសបានថតសម្ដែង MV ជាមួយព្រាប សុវត្ថិ មែន ប៉ុន្តែនាងមិនទាន់មានឱកាសបានច្រៀងឆ្លើយឆ្លងជាមួយកំពូលតារាចម្រៀងរូបនេះឡើយ៕

RELATED ARTICLES