Friday, April 26, 2024
Homeព័ត៌មានជាតិវិទ្យាល័យផ្តើមស្នេហ៍!!! គ្រូបង្រៀនតាមញ៉ែសុន ស្រីពេជ្រ ៨ឆ្នាំ ឈ្លោះគ្នា៣០០០ដង

វិទ្យាល័យផ្តើមស្នេហ៍!!! គ្រូបង្រៀនតាមញ៉ែសុន ស្រីពេជ្រ ៨ឆ្នាំ ឈ្លោះគ្នា៣០០០ដង

ខេត្តព្រៃវែង ៖ នារីម្នាក់បានទម្លាយពីប្រវត្តិស្នេហ៍របស់ខ្លួនដែលមុនក្លាយជាគូស្នេហ៍រហូតឈាមដល់ការភ្ជាប់ពាក្យ ក្លាយជាគូដណ្តឹងនៅពេលនេះ ភាគីប្រុសជាគូដណ្តឹងដែលជាសិស្សច្បងក្នុងវិទ្យាល័យជាមួយគ្នានោះ បានតាមញ៉ែនាងរហូតដល់៨ឆ្នាំ ហើយឈ្លោះគ្នាដល់៣០០០ដង តែទីបំផុតកំណើតស្នេហ៍ក្នុងវិទ្យាល័យ បានធ្វើឲ្យពួកគេយល់ចិត្តគ្នារហូតឈានដល់ការភ្ជាប់ពាក្យ និងត្រៀមរៀបការនៅពេលខាងមុខ។

នារីដែលទម្លាយប្រវត្តិស្នេហ៍ក្នុងវ័យសិក្សានៅវិទ្យាល័យនោះ មានឈ្មោះសុន ស្រីពេជ្រ អាយុជាង២០ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល មានលំនៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកបុរសជាគូស្នេហ៍ មានឈ្មោះពេជ្រ សាន់ អាយុជាង២០ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យខាងលើជាមួយគ្នា និងរស់នៅក្នុងស្រុកខាងលើជាមួយគ្នា។

នារីខាងលើបានឲ្យដឹងថា នាងនិងបុរសជាគូដណ្តឹងស្គាល់គ្នាជិត៨ឆ្នាំ តាំងពីរៀននៅវិទ្យាល័យ ហើយធ្លាប់ឈ្លោះគ្នាជិត៣០០០ដង តែពួកនាងនៅតែមានចិត្តស្រឡាញ់គ្នាមិនប្រួលប្រែ រហូតឈានដល់ការភ្ជាប់ពាក្យនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកគ្រូសុន ស្រីពេជ្រ បានបង្ហោះភាពជាមួយគូដណ្តឹងជាច្រើនសន្លឹកក្នុងគណនីហ្វេសប៊ុក របស់ខ្លួនជាមួយសំណេរលែបខាយចំពោះបុរសជាគូដណ្តឹងថា “ថាមិនចង់​ Post ទេ​ តែចង់និយាយដើមសិស្សច្បងមួយចុះ​។ ខ្លួនរៀនថ្នាក់ទី​12D ទេតែមកញ៉ែសិស្សប្អូនថ្នាក់ទី​10E” ។

ស្គាល់ដំបូង យកលេសមកសុំខ្ចីសៀវភៅអីណា​ បើតាមចាំ​ មកសុំខ្ចីសៀវភៅភាសាខ្មែរ ថ្នាក់ទី10 ពេលនោះចេះតែឆ្ងល់ក្នុងចិត្តថា រៀនដល់ទី​12ហើយ ​ហេតុអ្វីមកខ្ចីសៀវភៅថ្នាក់ទី10ទៅវិញ?​ តែក៏មិនសួរអីដែរ​ តាមពិតមានលេសអ៊ីចឹងសោះ​។

សិស្សច្បងក្បាលខូច​ យកលេសតាមញ៉ែសិស្សប្អូន ខ្ជិលនិយាយដើមគាត់ច្រើន​ ខ្លាចគាត់ខឹង​ បើចង់ដឹងទៀត​ Comments សួរបានចា៎!”។

អ្នកគ្រូដដែលបានសរសេរបន្តថា “អរគុណបងដែលតែងតែតាមលួងស្រីឆ្នាស និងក្បាលខូចម្នាក់នេះ រហូតដល់អស់រយ:ពេលជិត 8ឆ្នាំកន្លងមកនេះ​ Pich Sann កុំមាត់ប្រាប់ប៉ា​ខ្ញុំណា៎​ គាត់ដឹងគាត់វ៉ៃ​ គាត់ឲ្យទៅរៀនលួចមានស្នេហា។ សិស្សទាំងអស់មើលបាន​ តែកុំយកគំរូតាមណា៎​ មានស្នេហាក្នុងវ័យសិក្សាមិនល្អទេណា៎… វិទ្យាល័យហុ៑ន សែន កំពង់ពពិល វិទ្យាល័យផ្តើមស្នេហ៍…”។

ដោយឡែក កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនជាមួយអតីតសិស្សច្បងនោះ អ្នកគ្រូខាងលើបានបង្ហោះរូបភាពបំពាក់ចិញ្ចៀនជាមួយសំណេរថា “ជួបគ្នាព្រឹកនេះណាចា៎​ ០៩​/ កុម្ភៈ​/ 2020 ពេលវេលាបណ្តាលឲ្យពួកយើងបានជួបគ្នា​ ហើយក៏បន្តរហូតដល់មានថ្ងៃនេះ។ ស្គាល់គ្នា​ជិត​8ឆ្នាំ​ ឈ្លោះគ្នាជិត​3000ដង​ តែពួកយើងនៅតែមានថ្ងៃនេះ។ វិទ្យាល័យផ្តើមស្នេហ៍”៕

RELATED ARTICLES