ច្រើនជាងពេលមុនៗទៀត ពេលនេះគេបញ្ជូនមកវិញហើយ

0
215

ខេត្តបាត់ដំបង ៖  ពលករខ្មែរចំនួនជាង១០០នាក់ ដែលបានលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ និងត្រូវបានក្រុមទាហានឈុតខ្មៅរបស់ថៃ ស្ទាក់ឃាត់ខ្លួនបាននោះ ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ខណៈប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្តឹងតាមច្រកព្រំដែន។

លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញជាង១០០នាក់នេះ មានស្ត្រី៤៥នាក់ ក្មេង៤នាក់ ត្រូវបានទាហានថៃប្រគល់មកឱ្យកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក គីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន។

លោកកែវ ឌឿន បានបញ្ជាក់ថា ពលករខ្មែរខាងលើត្រូវបានយកទៅដាក់ឱ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមការអប់រំណែនាំពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង ខណៈដែលគេសង្ស័យថា មានពលករខ្មែររាប់រយនាក់ទៀត ដែលលួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃបញ្ជូនមកជាបន្តបន្ទាប់ទៀត៕