កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទៀត គឹមហេង និងសង្សារ ជួបហេតុការណ៍ស្មានមិនដល់

0
136

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាយុវជនបាល់ទាត់ជម្រើសជាតិកម្ពុជា និងសង្សារដ៏ស្រស់ស្អាតម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកបណ្តាលឲ្យនារីជាសង្សារស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៏គ្រោះចរាចរណ៏ដ៏រន្ធត់នេះកើតនៅវេលា ម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរិ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១០កែងនិងផ្លូវ១៤៣ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យុជនបាលទាត់ជម្រើសជាតិកម្ពុជា មានឈ្មោះទៀត គឹមហេង ចំណែកនារីជាសង្សារ មានឈ្មោះ គ្រី សុខដាឡែន (ហៅជ្រុយ) ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង ថ្នាក់ទី១២CE1 ស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពណ៍ខ្មៅ មិនចាំម៉ាកនិងស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកសង្សាមួយគូខាងលើ ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខព្រះសីហនុ ពាក់ស្លាកលេខ1I.7873 តាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា ក៏ត្រូវរថយន្តបង្កបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹងផ្លោងជាងដប់ម៉ែត្រ បណ្តាលឲ្យនារីជាសង្សារជិះពីក្រោយបាក់កស្លាប់ ចំណែកយុវជនទៀត គឹមហេង របួសធ្ងន់ក្រោយ។

ប្រភពបន្ថែមថា បន្ទាប់ពីកើតហេតុ រថយន្តមិនបានឈប់ដោះស្រាយ ជាន់ហ្គែរបន្ថែមល្បឿនអូសម៉ូតូពីក្រោម ប្រែលជា៥០ម៉ែត្រ ទើបរបូតម៉ូតូចេញ រួចរថយន្តបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិចមូលដ្ឋានបានធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក រង់ចាំឲ្យបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ដោយឡែកសពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕