របូតពាន Premier League លោក Pep Guardiola ត្រៀមយកពាន២នេះ ឲ្យទាល់តែបាន

0
51

បន្ទាប់ពីបាត់បង់ពានរង្វាន់ Premier League រដូវកាលនេះ លោក Pep Guardiola កំពុងផ្តោតអារម្មណ៍ទៅលើពានរង្វាន់២ គឺអង់គ្លេស FA Cup និង Uefa Champion League ។

ក្លឹប Man City នឹងប៉ះជាមួយ Newcastle វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ English FA Cup ដែលត្រូវប្រកួតនៅថ្ងៃអាទិត្យនេះ។ Man City បានយកឈ្នះ Real Madrid ដោយលទ្ធផល ២-១ ជើងទី១ ក្នុងវគ្គ១៦ក្រុម ហើយក្លឹបនេះមានសង្ឃឹមថា នឹងឡើងដល់វគ្គ៨ក្រុមបន្តទៀត។

លោក Pep Guardiola គ្រូបង្វឹក Man City

លោក Pep Guardiola បាននិយាយថា យើងត្រូវធ្វើការប្រកួតដោយប្រុងប្រយ័ត្នបំផុតសម្រាប់ពានរង្វាន់២ចុងក្រោយ។ ពានរង្វាន់ English FA Cup វគ្គ៨ក្រុមចុងក្រោយរួម មាន Norwich ប៉ះ Man UTD, Sheff UTD ប៉ះ Arsenal, Chelsea ប៉ះ Leicester និង Man City ប៉ះ Newcastle ។

ទោះបីជាមានការអះអាងរបស់លោក Pep Guardiola បែបនេះក្តី ប៉ុន្តែបញ្ហារបួសកីឡាករខ្សែប្រយុទ្ធ Sergio Aguero គឺជាក្តីកង្វល់មួយដ៏ធំសម្រាប់ក្លឹប Man Ciry។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ទំនងជាមិនអាចចូលទីលានប្រកួតរហូតដល់ចប់រដូវកាល Premier League ប៉ុន្តែគេអាចជួយក្លឹបនៅក្នុងការប្រកួតពានរង្វាន់ EUFA Champion League៕

ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត