Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា សួរទៅលោកឱក បូនី​ វិញថា "ខ្ញុំចង់ឲ្យទៅសួរគាត់ថា ហេតុអីគាត់បង្ហោះអីចឹង?"

ឱក សុគន្ធកញ្ញា សួរទៅលោកឱក បូនី​ វិញថា “ខ្ញុំចង់ឲ្យទៅសួរគាត់ថា ហេតុអីគាត់បង្ហោះអីចឹង?”

កាលពីថ្ងៃទី២២ ខែមិថុនា​ លោកឱក បូនី ដែលជាឪពុករបស់តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បញ្ចេញសារបែបអន់ចិត្តចំពោះអ្នកចម្រៀងរូបនេះ ទោះជាកញ្ញា មិនស្គាល់លោកជាឪ ក៏លោកមិនប្រកាន់កូនស្រីដែរ។ តាមរយៈសារមួយនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកឱក បូនី ថ្លែងសារថា ”ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”។

លោកឱក បូនី ក៏បានបង្ហាញរូបភាពដែលលោកថតជាមួយកូនស្រីឱក សុគន្ធកញ្ញា តាំងពីនាងនៅវ័យជំទង់ និងរូបលោកចូលរួមមង្គលការសុគន្ធកញ្ញា និងលោកសុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ផងដែរ។

សាររបស់លោកឱក បូនី

ភ្លាមៗនោះ អ្នកសារព័ត៌មានបានទាក់ទងទៅឱក សុគន្ធកញ្ញា តាមរយៈទូរស័ព្ទ ហើយត្រូវបាននាងលើក រួចនិយាយប្រាប់ថា “ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? រួចក៏បិទទូរស័ព្ទទៅ។

លោកឱក បូនី និងឱក សុគន្ធកញ្ញា

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានក្លាយទៅជាកូនកំព្រាឪពុក ហើយនាងជាកូនច្បងទទួលបន្ទុករ៉ាប់រងគ្រួសារ ក្រោយពីឪពុករបស់នាង លោកឱក បូនី ដែលជាសិល្បករផ្នែកបុរាណ និងម្ដាយរបស់នាង អ្នកស្រីអ៊ិន ថាច បានចែកផ្លូវគ្នាតាំងពីនាងនៅតូចម្ល៉េះ។

សុគន្ធកញ្ញា ធ្លាប់និយាយថា នាងឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំនាងមានថ្ងៃនេះ ព្រោះជាកូនច្បងក្នុងគ្រួសារនាងដើរតួនាទីជាស្រីផងប្រុសផង ដើម្បីជួយម្ដាយនិងប្អូនៗ។

ឱក សុគន្ធកញ្ញា និងម្តាយ

យ៉ាងណា តាមព័ត៌មានថា ម្ដាយរបស់សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច មានស្វាមីថ្មីតាំងពីលែងលះឪពុកសុគន្ធកញ្ញា ម្ល៉េះ គឺឪក្រោយសុគន្ធកញ្ញា ជាអាណិកជនខ្មែរ រស់នៅអូស្រា្ដលី។

ដោយឡែក សុគន្ធកញ្ញា វិញ តាំងពីក្លាយទៅជាភរិយាលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយពេលនេះនាងបានកូនប្រុស១ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី អាយុជាង៧ខែនោះ ជីវិតនាងមានសេចក្ដីសុខខ្លាំងណាស់ ព្រោះជោគជ័យទាំងអាជីពចម្រៀងនិងស្នេងហាព្រមគ្នា ប៉ុន្តែមិននឹងស្មានថា នាងបែរជាត្រូវលោកឱក បូនី ថា នាងភ្លេចឪពុកបែបនេះសោះ៕

RELATED ARTICLES