ខ្សែបម្រើ Arthur Melo យល់ព្រមផ្ទេរទៅលេងឱ្យក្លឹប Juventus

0
22

ក្លឹប Juventus នឹងចុះកិច្ចព្រមព្រៀងជាមួយក្លឹប Barcelona ដើម្បីនាំយកកីឡាករខ្សែ បម្រើ Arthur Melo មកលេងនៅទឹកដីអ៊ីតាលី សម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ប្រភពព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានកុងត្រា៥ឆ្នាំជាមួយក្លឹប Juventus ហើយបានពិនិត្យសុខភាពរួចរាល់ហើយកាលពីថ្ងៃអាទិត្យ។

នៅក្នុងកិច្ចព្រមព្រៀង ក្លឹប Juventus សម្រេចឱ្យកីឡាករសញ្ជាតិប៊ូស្នី Miralem Pjanic ទៅលេងឱ្យក្លឹប Barcleona វិញ។

កីឡាករ Arthur Melo និងកីឡាករ Messi

ចំណែកឯកាសែតអេស្ប៉ាញ ក៏បានរាយការណ៍ ឱ្យដឹងថា ក្លឹប Juventus បានចំណាយលុយជាង៧០លានដុល្លារ សម្រាប់កីឡាករខ្សែបម្រើវ័យ២៣ឆ្នាំ ប៉ុន្តែក្លឹបនេះទទួលបានលុយជាង៦០លានដុល្លារវិញ ពីកីឡាករ Miralem Pjanic ។ កីឡាករទាំង២ ត្រូវបំពេញភារកិច្ចប្រកួតបញ្ចប់រដូវកាលរបស់ពួកគេ។

ទាក់ទងនឹងបញ្ហានេះ គេមិនអាចសុំការពន្យល់ពីក្លឹបទាំង២បាន នៅឡើយទេ។

កីឡាករ Arthur Melo ត្រូវបានគេឃើញថតរូបនៅទីក្រុង Turin កាលពីថ្ងៃអាទិត្យ ហើយក្លឹប Barcelona បាននិយាយថា កីឡាកររូបនេះទទួលបានការអនុញ្ញាតឱ្យឈប់សម្រាក៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត