ស៊ែរជួយរកនាងផង!!! មិនមានតម្រុយទេ គ្រួសារបារម្ភណាស់

0
133

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗក៏បាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារនាំគ្នាខំតាមស្វែងរកសព្វកន្លែង នៅតែមិនមានដំណឹងបន្តិចសោះ លុះក្រោយពីព្យាយាមតាមរកអស់រយៈពេល៤ថ្ងៃនៅតែមិនមានតម្រុយ ទើបក្រុមគ្រួសារសម្រេចដាក់ពាក្យបណ្តឹង និងប្រកាសតាមរក។

យុវតីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះកឹម សុគន្ធា អាយុ១៦ឆ្នាំ បាត់ខ្លួនចេញពីផ្ទះតាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

តាមប្រភពពីសាច់ញាតិយុវតីខាងលើ បានបញ្ជាក់ឱ្យដឹងថា យុវតីរូបនេះនៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយមិនដឹងថាទៅដល់ទីណា ជាមួយអ្នកណានោះទេ ដោយបានជិះម៉ូតូ១គ្រឿងទៅជាមួយផង ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនទាន់ទទួលបានដំណឹងបន្តិចណាសោះ។

យោងតាមតាមដំណឹងស្វែងរកយុវតីខាងលើ ដែលត្រូវបានសាច់ញាតិប្រកាសតាមរក បានបញ្ជាក់ថា “នាងខ្ញុំបានបាត់ក្មួយស្រីឈ្មោះ កឹម សុគន្ធា មានអាយុ១៦ឆ្នាំ តាំងពីថ្ងៃទី០១ កក្កដា ២០២០ រួមទាំងម៉ូតូ១គ្រឿង ម៉ាកហុងដា ២០១៨ ស្លាកលេខ (1M-5073 ស្វាយរៀង) រហូតមកដល់ ថ្ងៃនេះនៅមិនទាន់រកឃើញនៅឡើយទេ។

បើបងប្អូនណាបានជួប ឬឃើញមុខដូចរូបថត និងស្លាកលេខម៉ូតូដូចខាងលើ សូមជួយខលមកលេខខ្ញុំ ០១២ ៧៤ ៥៤ ៨៧, ០៧១ ៧១ ១១ ០៦៨, ០៧១ ៦៨ ៨៩ ២០៨ និង០៨៨ ៨៣ ០៤ ៨៨៧…”៕