ស្រី​ស្អាត​ដេកក្នុងផ្ទះម្នាក់ឯង ដល់កណ្តាលយប់ ខលហៅប៉ូលិស

0
181

​ភ្នំពេញ ៖ នារី​រូបស្រស់ម្នាក់ ខណៈដែលកំពុងគេងលក់សុខៗ ស្រាប់តែឮសំឡេងខ្យល់បក់វូរៗប៉ះស័ង្កសី ឮសូរក្រោកក្រាក ទាំងកណ្តាលយប់ ធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាច ក៏បានខលហៅសមត្ថកិច្ចចុះទៅពិនិត្យព្រោងព្រាត។

ហេតុការន័នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ផ្លូវ​អក្សរ E ផ្ទះ​លេខ​៤៨ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។

នារីរូបស្រស់ជាម្ចាស់ផ្ទះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តាមការពិនិត្យមានវ័យប្រហែលជាង២០ឆ្នាំ មុខរបរលក់​ឡេ និង​គ្រឿង​សំអាង រស់នៅផ្ទះលេខ​៤៨ ផ្លូវ​អក្សរ E នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។

ប្រភពពី​នារី​វ័យក្មេង​ជា​ម្ចាស់ផ្ទះ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បានឲ្យ​ដឹង​ថា កាលពីក្បាល​ព្រលប់​ ​នាង​បាន​ចូលគេងដូច​ធម្មតា លុះដល់​ម៉ោង​ជិត​៣​ទៀប​ភ្លឺ ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា​ ឆ្នាំ២០២០នេះ ខណៈកំពុងគេងលក់ស្កប់ស្កល់ នាង​បានឮសូរ​សំឡេង ដូច​ជា​មាន​អ្នក​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​នាង ពេល​នោះ​ ​ដោយសារ​តែ​នាងជា​មនុស្សស្រី ហើយ​នៅ​ផ្ទះតែម្នាក់​ឯង ក៏​មាន​អារម្មណ៍ ភ័យ​ខ្លាច ទើប​លើកទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​ផ្ទះ​តែ​ម្ដង​ទៅ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា សន្តិសុខ​ដែល​យាម​នៅ​បុរី​ខាងលើ បាន​នាំគ្នាប្រញា់ប្រញាល់ចុះ​ទៅ​ដល់​ផ្ទះ​នារី​រូប​ស្រស់នោះ ​ហើយ​ក៏​បាន​ដើរ​មើល​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ប្លែក​នោះ​ទេ មាន​តែ​ឮសំឡេង​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស័ង្កសីនៅ​លើដំបូល​ផ្ទះ​ ឮសូតក្រោកក្រាកតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា មក​ពី​នារី​ជា​ម្ចាស់ផ្ទះនៅ​តែ​ម្នាក់ឯង ហើយណាមួយក៏មាន​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស​ង្ក័​សី​លើដំបូល​ផ្ទះ​ទៀត ទើប​ធ្វើ​ឱ្យ​នាងភ័យ​ខ្លាច​ ក៏កើតមានអារម្មណ៍គិតស្រមៃថា ​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​តែ​ម្ដង​ទៅ ៕