Real Madrid លើកពាន Lionel Messi ឈ្នះស្បែកជើងមាស

0
83

បើទោះជាក្លឹប Barcelona បានត្រឹមតែរងជើងឯកពានរង្វាន់ Spain Premira Liga ខណៈក្លឹប Real Madrid លើកពាននោះ កីឡាករខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត លើកទី៧ នឹងទទួលបានស្បែកជើងមាសរដូវកាលនេះ។

ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាអតីតកីឡាករខ្សែប្រយុទ្ធ Telmo Zarra របស់ក្លឹប Bilbao ចន្លោះឆ្នាំ១៩៤០-១៩៥៥ ដែលជាម្ចាស់ការពារកំណត់ត្រាគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេបំផុតចំនួន៦ដង។

រដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ស៊ុតបាល់បញ្ចូលទីបាន២៥គ្រាប់ នាំមុខខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid ស៊ុតបាល់បញ្ចូលទី២១គ្រាប់ និងនាំមុខខ្សែប្រយុទ្ធ Gerrad Moreno របស់ក្លឹប Villareal ស៊ុតបាល់បាន១៨គ្រាប់។

នៅក្នុងការប្រកួតចុងក្រោយឈ្នះក្លឹប Alaves ដោយលទ្ធផល៥-០ ខ្សែប្រយុទ្ធ Lionel Messi រកគ្រាប់បាល់បាន២គ្រាប់នៅនាទី៣៤ និង៧៥។ ចាប់តាំងពីមកជ្រកក្រោមដំបូលក្លឹប Barcelona ឆ្នាំ២០០៤ ខ្សែប្រយុទ្ធ Messi ស៊ុតបាល់បញ្ចូលទីបាន៤៤៤គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៨៥ប្រកួត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត Lionel Messi បាននិយាយថា “ពានរង្វាន់ស្បែកជើងមាស វាគ្រាន់តែជាពានរង្វាន់បន្ទាប់បន្សំ ប៉ុន្តែគោលបំណងធំរបស់ខ្ញុំចង់ឈ្នះជើងឯក Spain Premira Liga “៕

ប្រភព ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត