ក្លឹប Paris SG ចង់ដណ្តើម Thaigo Alcantara ពី Liverpool

0
138

យោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្លឹប Paris SG កំពុងលួចទាក់ទងកីឡាករ Thaigo Alcantara ស្ងាត់ៗពីក្លឹប Bayern ស្របពេលដែលក្លឹប Liverpool កំពុងតាមប្រមាញ់។

ស្របពេលកីឡាករវ័យ២៩ឆ្នាំរូបនេះ បានផុតកុងត្រាជាមួយក្លឹប Bayern ធ្វើឱ្យតម្លៃខ្លួនរបស់គេធ្លាក់មកនៅត្រឹម៣៥លានដុល្លារប៉ុណ្ណោះ។

ក្លឹបជើងឯក English Premier League បានតាមប្រមាញ់កីឡាកររូបនេះ ក្រោយបញ្ចប់រដូវកាល។ Liverpool នៅតែចង់បានខ្សែបម្រើដើម្បីពង្រឹងក្លឹបរដូវកាលក្រោយ។

ការតាមទិញរបស់ក្លឹប Liverpool ស្របពេលដែល Bayern កំពុងតែត្រូវការប្រាក់ចំណូលបន្ថែមទៀត បន្ទាប់ពីចំណាយលុយជាង៧០លានដុល្លារ ទិញខ្សែប្រយុទ្ធ Leroy Sane ពី ក្លឹប Man City។

លោក Jurgen Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា ខ្ញុំមិនដឹងថា កីឡាករណានឹងនៅលេងជាមួយខ្ញុំរដូវកាលក្រោយនោះទេ ប៉ុន្តែ Thaigo Alcantara ជាកីឡាករម្នាក់ដែលខ្ញុំពេញចិត្ត។ ក្លឹប Paris SG ក្រៅពីចង់បានកីឡាកររូបនេះ ក៏កំពុងតាមប្រមាញ់កីឡាករ Ismael Bennaser របស់ក្លឹប Inter Milan ផងដែរ៕

ប្រភពពី ៖
ប្រែសម្រួលដោយ ៖ ដេត