ទឹម រដ្ឋា ជួបទុក្ខធំ ម្តាយទទួលមរណភាព ដោយសារជំងឺមួយនេះ

0
81

ជារឿងមួយដ៏រន្ធត់សម្រាប់ក្រុមគ្រួសារតារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា និងទឹម វត្តី ដែលត្រូវបានមតាយជាទីស្រលាញ់លាចាកលោកកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយរោគគាំងបេះដូង។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ បានបង្ហោះសារថា “ម្តាយប្អូនស្រី​ Tim Rotha បានទទួលមរណភាពហើយ បងសូមចូលរួមរំលែកទុក្ខផងអូន។ អូនពឹងបងឲ្យជួយចាត់ចែងពិធីបុណ្យ បងចង់ទៅជួយអូនណាស់ តែឆ្នាំនេះបងពិតជាពិបាកណាស់អូន”។

ដោយឡែក គេសង្កេតឃើញអ្នកសិល្បៈជិតស្និទ្ធជាច្រើនបាន Comment ចូលរួមរំលែកទុក្ខ មានដូចជា ៖

អ្នកនាង នៅ សុនិតា បានបង្ហោះសារថា “លឿនពេកហេីយបងអេីយទេីបឃេីញម្សិលម្ងៃមួយបងបង្ហោះរូបគាត់ដេីរលេងសោះ​ ថ្ងៃនេះគាត់ទៅចោលពួកបងបាត់ សឹងតែមិនជឿទាល់តែសោះ​ គាត់ទៅបានសុខហេីយបង Tim Rotha Tim Votey”

កញ្ញាពៅ លីដា បានបង្ហោះសារថា “មិនគួរអោយជឿទេហេតុអ្វីម៉ាក់ទៅលឿនម៉េ្លះ  ប្អូនសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងណាបងស្រី ប្អូនប្រុស នឹង បា៉ Tim VoteyTim RothaTim Neoសូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅអោយបានសុខផង …”

កញ្ញាសូ ដានីតា  “ពិតជាមិនគួរជឿរទេម៉ាក់ ហេតុអីក៏លឿនដល់ថ្នាក់នេះ សូមម៉ាក់ទៅអោយបានសុខ បងសូមចូលរួមរំលែកទុក្ខផង Tim Rotha Tim Votey Tim Neo”

ដោយឡែក លោកអុឹម ជីវ៉ា បានទៅចូលរួមកំដរសពម្តាយទឹម រដ្ឋា ដល់ផ្ទះផងដែរ៕