Sunday, April 28, 2024
Homeតារាខ្មែរព្រាប សុវត្ថិ នៅជាមួយហង្សមាស ២៣ឆ្នាំ អស់និស្ស័យ ដើរចូល Galaxy

ព្រាប សុវត្ថិ នៅជាមួយហង្សមាស ២៣ឆ្នាំ អស់និស្ស័យ ដើរចូល Galaxy

ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ ដែលច្រៀងនៅផលិតកម្មរស្មីហង្សមាស រយៈពេល២៣ឆ្នាំ និងមានបទចម្រៀងជាង៣ពាន់បទនោះ បានសម្រេចចិត្តដើរចេញពីហង្សមាស ចូលផលិតកម្ម Galaxy Navatra ដែលមានម្ចាស់ផលិតកម្មជាអតីតពលករមកពីកូរ៉េ លោកឡេង ណាវ៉ាត្រា ។

លោកយឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិត គឺព្រាប សុវត្ថិ ចុះកុងត្រា៥ឆ្នាំ ហើយ Galaxy នឹងរៀបចំសន្និសីទកាសែតនៅសណ្ឋាគារ Garden City នៅជិតវិមានឈ្នះឈ្នះ ទល់មុខស្ថានីយទូរទស្សន៏ PNN នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច ។

នៅមិនទាន់ដឹងពីមូលហេតុជុំវិញដែលលោកព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នេះទេ ខណៈប៉ុន្មានថ្ងៃមុននេះ អ្នកយកព័ត៌មានយើងទូរស័ព្ទទៅលោក តែលោកមិនលើក។

យ៉ាងណា មហាជនធ្លាប់លើកឡើងថា ការមកដល់ហង្សមាសរបស់ខេមរៈ សិរីមន្ដ កាលពីឆ្នាំ២០១៧ នោះត្រូវបានគេកត់សម្គាល់ឃើញថា លោកព្រាប សុវត្ថិ ស្ងាត់ និងមិនសូវមានបទចម្រៀងល្បីដូចមុនទៀតទេ ស្របពេលដែលអ្នកខ្លះលើកឡើងថា “ភ្នំ១ មិនអាចមានខ្លា២”។

ប៉ុន្ដែតាមព័ត៌មានដាច់ដោយឡែកមួយទៀត បានឲ្យដឹងថា Galaxy Navatra បានចំណាយលុយ៣០មុឺនដុល្លារ ទិញព្រាប សុវត្ថិ ដោយចុះកុងត្រា៥ឆ្នាំ។

គួររំលឹកថា ព្រាប សុវត្ថិ បានល្បីឈ្មោះកាលពីឆ្នាំ១៩៩៧ តាមរយៈបទដំបូងនៅហង្សមាស “អូនជាបេះដូងបង”។ ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ពេលនេះមានកូនប្រុស៣នាក់ជាតារាចម្រៀងនៅហង្សមាស គឺសុវត្ដិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ៕

RELATED ARTICLES