Tuesday, July 15, 2025
Homeព័ត៌មានជាតិនាំគ្នាហ៊ោកញ្ជ្រៀវក្នុងព្រៃកប់ខ្មោច សមត្ថកិច្ចទៅដល់ រត់ប្រូច

នាំគ្នាហ៊ោកញ្ជ្រៀវក្នុងព្រៃកប់ខ្មោច សមត្ថកិច្ចទៅដល់ រត់ប្រូច

ខេត្តព្រៃវែង ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់១ក្រុម បានពពាក់ពពូនគ្នាសម្ងំលេងល្បែងជល់មាន់នៅលើទីទួលអ្នកតា និងព្រៃកប់ខ្មោចមួយកន្លែង លុះកម្លាំងសមត្ថកិច្ចស្រុកកញ្ច្រៀច សហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប ក៏នាំគ្នារត់គេចខ្លួនប្រសាចទាំងភ្នែកនៅកញ្ចឹងក។

ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចទួលអ្នកតា និងទួលកប់ខ្មោច ស្ថិតព្រំប្រទល់ភូមិពានាកណ្តាល ឃុំក្តឿងរាយ និងភូមិពានា ឃុំអំពិល។

សមត្ថកិច្ចបានបន្តថា ជាលទ្ធផលតែវត្ថុតាង ដែលបន្សល់ទុករួមមាន ម៉ូតូ១៤គ្រឿង មាន់៤ក្បាល កន្ទ្រកដាក់មាន់៧ ខ្នាយមាន់៦គូរ ជិញ្ជីងថ្លឹងមាន់១ តុដែក១ កៅអីជរ័១៤ ហានតោអាប៉ោង១ផ្ទាំង ស្គត់រុំខ្នាយមាន់មួយចំនួន និងកញ្ចក់របាំងមាន់១ផ្ទាំង ប៉ោតទឹកស្រោចបន្លែ១ ស្បែកជើងមួយចំនួនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងទាំងអស់ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្នដើម្បីបំពេញ បែបបទកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES