កញ្ញាវ៉ាន់ វល័ក្ខ ប្រាប់ដំណឹងល្អ ពេលនេះ “នៅក្រមុំ” នោះទេ

0
79

តារាសិចស៊ី វ៉ាន់ វល័ក្ខ បានវាចារថា កុំថាឡើយពេលនេះនាងត្រៀមខ្លួនសម្រាប់រៀបការ តែសូម្បីតែសង្សារដូចគេ ក៏នាងគ្មានដែរ ពោលគឺនៅក្រមុំតែម្ដង។ យ៉ាងណា នាងថា នឹងបញ្ចប់ភាពនៅលីវនេះ ត្រឹមរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀត ខណៈដែលពេលនេះមានគេតាមស្រលាញ់ដែរ ដោយមានទាំងអាណិកជនក្រៅស្រុកទៀតផង តែនាងមិនទាន់ទាន់ចិត្ត។

ប៉ុន្ដែតារាវ័យ២៦ឆ្នាំរូបនេះថា នាងមិនដែលគិតថា ចង់បានប្ដីជាអាណិកជនខ្មែរ រស់នៅបរទេស ឬរៀបការហើយចេញទៅរស់នៅតាមប្ដីនៅស្រុកគេទេ ព្រោះចិត្តនាងចង់តែនៅស្រុកខ្មែរ។

ដោយឡែក​ នៅពេលដែលសួររឿងទាក់ទងការដែលទស្សនិកជនសង្ស័យថា វល័ក្ខ កែពង្រីកដើមទ្រូងនោះ នាងបែរជាថា សូមមិននិយាយរឿងត្រង់ចំណុច១នេះឡើយ តែនាងថា តួនាទីនាងជាស្រីអីចឹង គឺត្រូវតែថែរាងឲ្យស្អាតជានិច្ច ហើយពេលនេះនាងបានជ្រើសរើសការហាត់កីឡាផ្នែកជីម ដែលក្នុង១សប្ដាហ៍ ឆ្លៀតបាន៣ទៅ៤ដង ហើយពេលនេះនាងមានទម្ងន់៥០គីឡូ និងកម្ពស់១,៦៥ម៉ែត្រ។

វ៉ាន់ វល័ក្ខ បានឲ្យដឹងដែរថា ថ្មីៗនេះ នាងទើបបានថត MV ឲ្យផលិតកម្មហង្សមាស, ថោន និងសាន់ដេ ជាដើម ខណៈដែលភាពយន្ដនាងបានថតបញ្ចប់រឿង ”មហិច្ឆិតា” ឲ្យខាង PNN តែគម្រោងថតរឿងថ្មីៗ នៅដើមឆ្នាំ២០២១នេះ នៅមិនទាន់មានទេ ដោយសារតែកូវីដ-១៩ នៅអត់ទាន់ស្ងាត់។ នាងថា នៅពេលខាងមុខនេះ នាងត្រៀមដំណើរការមុខជំនួញមួយផងដែរ។

ទោះជាវ៉ាន់ វល័ក្ខ វាចារថា នាងនៅក្រមុំមែន តែកន្លងមកគេសង្ស័យថា ស្រីស្អាតរូបនេះមានគូស្នេហ៍ដោយមិនបើកចំហ ព្រោះតែកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វល័ក្ខ បានទិញរថយន្ដទំនើបម៉ាក Lexus LX570 Kuro 2020 ដែលមានតម្លៃដល់ទៅ២៣ម៉ឺនដុល្លារ តែវល័ក្ខ ថាមិនបកស្រាយរឿងទាំងនោះឡើយ ហើយនាងក៏មិនអាចហាមឃាត់អ្នកនិយាយពីនាងបានដែរ។

តារាសម្ដែងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់រូបនេះថា នាងផ្ដោតតែលើការងារសិល្បៈ ច្រើនជាងគិតរឿងផ្សេង ហើយកន្លងមកនាងត្រូវប៉ាន់តួឯកកាច ច្រើនជាងលេងស្លូត៕