មិនអួតដូចគេ!!! អ្នកនាងខៀវ សានសាណា ជិះឡានលំដាប់សេដ្ឋី Rolls Royce ជិតកន្លះលាន

0
92

ពិធីការិនីខៀវ សានសាណា បានបង្ហាញរថយន្ដលំដាប់សេដ្ឋី ម៉ាក Rolls Royce ដែលជាកម្មសិទ្ធិរបស់នាង ទើបទិញនិងបំពាក់ស្លាកលេខ កាលពីពេលថ្មីៗនេះ ដោយនាងជ្រើសយកប្រភេទ Rolls Royce Ghost ដែលត្រូវបានបង្ហើបថា មានតម្លៃជាង៣០ម៉ឺនដុល្លារ។

នេះជាជំហានថ្មីមួយទៀតរបស់សានសាណា ដែលនៅដើមឆ្នាំ២០២១នេះ ទោះជាកូវីដ-១៩ មិនទាន់ស្ងាត់មែន តែនាងពុំបានជួបវិបត្តិសេដ្ឋកិច្ចឡើយ ពោលគឺកាន់តែមានលុយច្រើន ទើបឈានទៅជិះរថយន្ដ១គ្រឿង ថ្លៃស្មើវីឡា១ខ្នង ខណៈដែលនាងមានរថយន្ដផ្សេងៗទៀត ជិះឆ្លាស់គ្នាដែរ គឺ Mazda និង Hyundai ។

អ្នកនាងខៀវ សានសាណា បានរៀបការកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ជាមួយស្វាមីទី២ ជាជនជាតិអូស្រា្ដលី លោក Seraj Satton ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia។

ពិធីការិនីតូចច្រឡឹង និងសម្រស់មិនងាយចាស់រូបនេះ មានកូន២នាក់ គឺកូនប្រុសច្បង ឈ្មោះ Sammy Bowser អាយុជាង១០ឆ្នាំ និងកូនទី២ ឈ្មោះDonna Bowser អាយុជិត១០ឆ្នាំ។

សានសាណា បានឲ្យដឹងថា នៅពេលនេះនាងបានលូកដៃចូលទៅក្នុងវិស័យអចលនទ្រព្យផងដែរ តាមរយៈការធ្វើវីឡាលក់នៅខេត្តកំពត​ដែលវីឡា១ខ្នង មានតម្លៃដល់ទៅជាង២០ម៉ឺនដុល្លារ។ នាងថា វ័យរបស់នាងមិនសូវមានការប្រែប្រួលដោយសារតែនាងបែងចែកការងារ និងការកម្សាន្ដ ដាច់ពីគ្នា។

ក្រៅពីខៀវ សានសាណា តារាដែលជិះរថយន្ដម៉ាក Rolls Royce មានដូចជា អ្នកនាងស្រីតូច ចំណាន, លី យ៉ាណា , កញ្ញាទេព បូព្រឹក្ស និងលោកខេមរៈ សិរីមន្ដ ជាដើម។

ដោយឡែក សម្រាប់តារាដែលយកប្ដីជាជនជាតិបរទេស ដូចខៀវ សានសាណា ពេលនេះមានដូចជា អ្នកនាងកែវ ស្រីនាង, ផូ មុន្នីពៅ, ហ៊ាប រ៉ាឌី, អឿន ដាលីស និងកញ្ញាទឹម រដ្ឋា ជាដើម។

មហាជនកត់សម្គាល់ដែរថា ទោះជាពេលនេះ សានសាណា មានកូន២ទៅហើយក្ដី ប៉ុន្ដែនាងនៅតែត្រូវប៉ាន់ធ្វើធិធីការិនីតាមបណ្ដាកម្មវិធីធំៗទាំងឡាយ ដោយតម្លៃខ្លួននាងប្រដមប្រសងជាមួយកញ្ញាណាណា និងជីមមី ដែរ គឺស៊ីថ្លៃ៣ម៉ោង ៥០០ដុល្លារ៕