លោកជំទាវ ស៊ន សៀវម៉ី ពិបាករៀបការ សែនព្រេនជាមួយគូដណ្តឹង

0
52

ភ្នំពេញ ៖ វីរកីឡាការិនីតេក្វាន់ដូ ជម្រើសជាតិកម្ពុជា លោកស្រីស៊ន សៀវម៉ី ដែលទើបទទួលបានតំណែងជាជំនួយការសម្ដេចប្រធានព្រឹទ្ធសភា បានសម្រេចចិត្តដឹកដៃគូដណ្ដឹងរៀបចំពិធីសែនព្រេន បង្គ្រប់កិច្ចជំនួសពិធីមង្គលការ ដោយសារតែបញ្ហាកូវីដ-១៩ ពិបាកក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍។

ពិធីសែនព្រេនរបស់វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងគូដណ្ដឹង ធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅគេហដ្ឋាន ដោយមានចាស់ទុំ និងសាច់ញាតិ និងបងប្អូនទាំងសងខាងចូលរួមដឹងឮ។

អ្នកនាងស៊ន សៀវម៉ី បានឲ្យដឹងថា ដោយសារតែបញ្ហាកូវីដ-១៩ លោកស្រីមិនអាចរៀបចំពិធីអាពាហ៍ពិពាហ៍ធំដុំ តាមគម្រោងបាន ទើបសម្រេចធ្វើពិធីសែនព្រេន បង្រ្គប់កិច្ច មួយព្រឹក ដោយគ្រាន់តែអញ្ជើញញាតិមិត្ត បងប្អូនមួយចំនួន មកចូលរួមដឹងឮតែប៉ុណ្ណោះ។ ប៉ុន្ដែប្រសិនបើមាន​ឱកាសល្អ នៅពេលក្រោយ លោកស្រីអាចនឹងមានរៀបចំពិធីមង្គលការ ​តាមប្រពៃណីខ្មែរ ម្តងទៀត៕