អង្គការអន្តរជាតិ (HWPL) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ អំពាវនាវឱ្យមានការជជែកពិភាក្សាដើម្បីសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា

0
70

HWPL ដែលជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលមួយ ដែលមានទំនាក់ទំនងជាមួយទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ (UN ECOSOC) នៅប្រទេសកូរ៉េ បានបង្ហាញពីការព្រួយបារម្មណ៍អំពីវិបត្តិសិទ្ធិមនុស្ស ដែលបានកើតឡើងដោយសាររដ្ឋប្រហារពួកយោធាទៅលើអ្នកតវ៉ាជាសាធារណៈរបស់ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ហើយក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ឱ្យចូលរួមក្នុងកិច្ចខិតប្រឹងប្រែងដើម្បីគាំទ្រដល់វិធីសាស្រ្ដប្រកបដោយសន្តិភាព ក្នុងការដោះស្រាយជំលោះនៅប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយជាផ្លូវការ ដោយយោងទៅលើស្ថានភាព វិបត្តិសិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ា HWPLបានជម្រុញទៅសហគមន៍អន្តរជាតិ ដើម្បីឲ្យមានការគាំទ្រនូវការដោះស្រាយជំលោះតាមរយៈការជជែក ពិភាក្សារវាងសកម្មជនយោធា និង សង្គមស៊ីវិល។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់HWPL បានចែងថា ”បច្ចុប្បន្ននេះការធ្វើបាតុកម្មតវ៉ារបស់ប្រជាជនក្នុងប្រទេសមីយ៉ាន់ ម៉ា គឺបានធ្វើឡើងដោយអហិង្សា តែជាអកុសល្យដោយសារការបង្ក្រាបរបស់ពួកយោធាធ្វើឱ្យមានការបាត់បង់ជីវិត មនុស្សជាច្រើន” និង ”ទោះបីស្ថិតនៅក្នុងស្ថានភាពខុសគ្នាបែបណាក៏ដោយ ការប្រើអំពើហិង្សាដែលនាំឲ្យមាន ការលះបង់ជីវិតគឺ មិនអាចទទួលយកបាននោះទេ ការការពារផលប្រយោជន៍របស់ក្រុម គឺមិនអាចមានអាទិភាពជាង ជីវិតមនុស្សបានទេ”។ HWPL ក៏បានអំពាវនាវទៅដល់ភាគីទាំងសងខាងរបស់ប្រទេសមីយ៉ាន់ម៉ាថា ”ដោយផ្អែកទៅលើការយោគយល់ និង ការគោរពគ្នាទៅវិញទៅមក សូមធ្វើការដោះស្រាយវិបត្តិនេះតាមរយៈកិច្ចព្រមព្រៀងមួយ” ហើយ “សូមឲ្យមានការ ចូលរួមពិភាក្សាដោះស្រាយដើម្បីសន្តិភាព”។

មួយវិញទៀត HWPLក៏បានធ្វើការអំពាវនាវទៅប្រជាជនទូទាំងពិភពលោក ថា ”សូមអោយប្រកាសពន្យល់ជំរុញទៅ អាជ្ញាធរនិង ប្រជាជនមីយ៉ាន់ម៉ាឲ្យមានការពិភាក្សាស្វែងរកនូវវិធានការ ដោះស្រាយដោយសន្តិភាព ដើម្បីត្រឡប់ទៅរកសន្តិភាពវិញ”។

Kasauh Mon ដែលជាទីភ្នាក់ងារសារព័ត៍មាន Mon News Agency តំណាងអោយ HWPL បានប្រកាសសេចក្ដីថ្លែង ការណ៍ថា ”ដោយសារតែការបាតុកម្មតវ៉ា ធ្វើអោយមានមនុស្សស្លាប់ជាង 200នាក់ និង 2000នាក់ទៀត ត្រូវបានពួក យោធាចាប់ខ្លូន” ហើយប្រជាជនមីយ៉ាន់ម៉ាបាននិយាយថា “ពួកគេពិតជាត្រេកអរខ្លាំណាស់ ដែលប្រជាជនកូរ៉េ និង HWPL បានចូលរួមគាំទ្រចលនាសន្តិភាព និងលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា” ហើយគាត់បន្តទៀតថា “បច្ចុប្បន្ននេះពួកយើងកំពុងធ្វើការស្នើសុំ ក៏ដូចជាជំរុញទៅសហគមន៍អន្តរជាតិឲ្យបញ្ឈប់ នូវសកម្មភាពឃោឃៅ របស់ពួកយោធាទៅលើក្រុមប្រឆាំងតវ៉ាដោយអហិង្សា និង សន្តិវិធី”។

នៅក្នុងអំឡុងពេល5ឆ្នាំកន្លងមកនេះ ដើម្បីដឹកនាំក៏សាងសន្តិភាព HWPបានធ្វើការជម្រុញ ក៏ដូចជាស្នើរសុំទៅសង្គម ស៊ីវិលទាំងក្នុងស្រុក និង អន្តរជាតិ ឲ្យមានការគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់ខ្លួន។ ហើយដើម្បីជំរុញនូវការអភិវឌ្ឍន៍ សន្តិភាពនៅតាមបណ្ដាប្រទេសនីមួយៗ។ HWPLក៏ បានប្រមូលសំបុត្រជាង 73ម៉ឺនសំបុត្រដែលបានសរសេដោយ ប្រជាជនចំនួន 176ប្រទេសបានបង្ហាញទៅរដ្ឋាភិបាល និង មេដឹកនាំសង្គម ដើម្បីឲ្យមានការចូលរួមគាំទ្រក្នុងការ ក៏សាងសន្តិភាពនេះ៕