អេដវីន ប៉េអឹមចាប់ខ្លួន បញ្ជូនទៅ តុលាការ សង្សារថាសាច់កម្ម រួមស្នេហ៍២ឆ្នាំ ប្រុសវ៉ៃទក់សាច់

0
200

ភ្នំពេញ ៖ បន្ទាប់ពីនារីជាសង្សារទម្លាយ រឿងប្រើហិង្សា វ៉ៃដំជាំពេញខ្លួនមក ប្រុសស្អាត យិត មាសឧស្សាហ៍ ហៅអេដវីន ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

ស្របពេលជាមួយគ្នានោះ អ្នកស្រីសុទ្ធ បញ្ចកា អតីតភរិយាថៅកែផលិតកម្មមួយ ដែល ជាសង្សាររបស់លោកអេដវីន បានបញ្ជាក់ថា ពេលនេះនាងមិនដួលទេ គឺនាងសម្រាក ហើយ ក្រោយងើបពីសម្រាក នឹងខ្លាំងលើសដើម។ មេម៉ាយកូន២ រូបនេះ បានហៅខ្លួនឯងថា ជា អាយដូលសាច់កម្ម សាងស្នេហ៍ជាង២ឆ្នាំ ត្រូវ សង្សារវ៉ៃទក់សាច់ ជាំពេញខ្លួន។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានី- ភ្នំពេញ បាននាំខ្លួនតារាសម្តែង លោកយិត មាសឧស្សាហ៍ ហៅអេដវីន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ក្រោយពីត្រូវចាប់ខ្លួន តាមដីកាពាក់ព័ន្ធករណីហិង្សា វាយដំនារីរងគ្រោះ ជាសង្សារ បណ្តាលឱ្យរបួស ជាំពេញខ្លួន ហើយ ត្រូវនារីរងគ្រោះ ទម្លាយចេញតាមបណ្តាញ សង្គម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ភ្ជាប់ជាមួយភ័ស្តុតាងរូបភាពស្នាមរបួស។

ជុំវិញករណីឃាត់ខ្លួនលោកអេដវីន នោះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ពីអ្នកស្រី សុទ្ធ បញ្ចកា ជាអតីតសង្សាររបស់លោកអេដវីន បានទេ កាលពីល្ងាចម្សិលមិញ។

ប៉ុន្តែមុននេះ អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពី ត្រូវប្រុសស្នេហ៍វ៉ៃដំជាំពេញខ្លួនមក ពេលនេះ សភាពផ្លូវកាយចិត្តរបស់អ្នកស្រី បានវិលមក ធម្មតាវិញហើយ ដោយសារមានអ្នកបារម្ភ ផ្តល់កម្លាំងចិត្តជាច្រើន។

អ្នកស្រី សុទ្ធ បញ្ចកា បានសរសេរក្នុង គណនីបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថា “ជម្រាប សួរ បងប្អូនទាំងអស់គ្នា! អរគុណសម្រាប់ការ បារម្ភនិងយកចិត្តទុកដាក់មកលើនាងខ្ញុំ! នាងខ្ញុំ ពិតជាអរគុណខ្លាំងណាស់ សម្រាប់ការបារម្ភ និង ឆាតមកលើកទឹកចិត្ត ប៉ុន្មានថ្ងៃនេះ! ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ផ្លូវ… គឺ ធម្មតាទាំងអស់ គ្រាន់តែកាលមុន ខ្ញុំរាងបែក បែក ចឹងដល់ត្រូវក្បាលលើកនេះតិចទៀត វា រាងបែកលើសសើមតិចនឹងហាស តែប្រហែល គួរឱ្យស្រលាញ់ជាងមុនទៀតហស់! Panhchaka June មិនងាយដួល ហើយដួលក៏មិនយូរដែរ ចុងក្រោយគឺងើបដោយខ្លួនឯង ហើយប្រយុទ្ធ ដោយខ្លួនឯង នឹងភាពអាក្រក់ក្នុងជីវិត!!

បើដួលងាយៗ មិចអាចធ្វើជាម្ចាស់ប្រេន ជូនកាហ្វេដូងគជ់ រហូតជិត៦០០សាខាទូទាំង ប្រទេស ហើយម្ចាស់ប្រេន ជូនចេកអាំង រហូត ២៨កន្លែង ទូទាំងប្រទេស! ហើយតិចទៀត ត្រូវបើកដំណើរការ កាម៉ាប់ សាច់អាំង ឡើង វិញទៀតណា!

ដួលងាយៗ មិនមែនបញ្ចកា វីរនារី ចា-ផតិនៀ ទេចា!

អរគុណពុកម៉ែ បងប្អូនទាំងអស់គ្នាដែល បារម្ភ! សម្រាប់បងប្អូន ជូន សាខាថ្មី ជួយ ឆាតមកនាងខ្ញុំតិចមកណា ទុកបងប្អូនចោល មួយរយ! ឥឡូអាចទាក់ទងបានវិញហើយណា”។

អ្នកស្រី សុទ្ធ បញ្ចកា បានសរសេរបន្ថែម ថា “ដួល? សុំដូរពាក្យដួល ទៅជាសម្រាក វិញ!

ប៉ុន្មានថ្ងៃមុន ខ្ញុំគ្រាន់តែសម្រាកទេ គិត ឡើងវិញ ដួលយ៉ាងមិច បើខ្ញុំងើបមកប្រុយៗ មិនទុរន់ទុរាផងហ្នឹង!

មនុស្សណាក៏មានភាពខ្លាំង ភាពខ្សោយ ក្នុងខ្លួនដែរ តែខ្ញុំសុំបញ្ចោញតែភាពខ្លាំងបាន ហើយ ការអាណិត វាមិនបានអីមកញុំទេ តែ ការលើកទឹកចិត្ត ជំរុញចិត្ត ទើបជាអ្វីដែលខ្ញុំ អាចដើរទៅមុខយ៉ាងសាហាវ…។ ហើយចាំមើល ពេលងើបពីសម្រាកវិញថា បញ្ចកា នេះនឹងខ្លាំង ជាងមុនប៉ុនណា?

ស្រីម្នាក់នេះ មិនចេះដួលយូរទេ ឬអាច ហៅថា សម្រាកតិចបានហើយ! ជា ដិលៀ គេ ផង ម៉េចឱ្យ ថាន បាក់ទឹកចិត្តកើត!

Idol គេតែងខ្លួនស្អាតៗ ច្រៀងពីរោះៗ តែ Idol របៀបខ្ញុំនេះ ទក់សាច់ ជាំពេញខ្លួន! និយាយទៅ ខ្ញុំនេះ ហៅថា មី Idol សាច់កម្ម”។

អ្នកស្រី សុទ្ធ បញ្ចកា បានសរសេរបន្ថែម នៅល្ងាចថ្ងៃទិ២១ ខែមិថុនា ឆ្នាំ២០២១ ថា “ឃើញព័ត៌មានខ្លះ នៅចុះពីខ្ញុំ តែនិយាយនេះ មិនមែនបានន័យថា ខឹងទេ តែខ្ញុំអន់ចិត្តនឹងអ្នក comment ជេរផង ដៀលផង សុទ្ធតែមីនេះ រឿងរហូត, បើចិត្តមិនដាច់ post ធ្វើអី, មីហ្នឹង បំពុលសង្គម, មីហ្នឹងឃើញឈឺៗ ដល់ម៉ានថ្ងៃ ដើរលេងធម្មតាបាត់, មីហ្នឹងចេះចុះ គ្រប់បែប យ៉ាង!

ហេតុអីបាន post ពេលមានរឿង?

ព្រោះសម័យនេះ ចំណាត់ការដែលលឿន បំផុត គឺក្នុង FB សម័យនេះ អ្នកណាក៏មាន Acc FB រៀងខ្លួន អ្នកណាក៏ប្រើវា ដើម្បី ផលប្រយោជន៏រៀងខ្លួន អ្នកខ្លះរកស៊ី អ្នកខ្លះ បំបាត់អផ្សុក អ្នកខ្លះដើម្បីសង្គម!

តែក្រោយមក ហេតុអីក៏ធ្វើធម្មតា នៅ អាណិត នៅស្រណោះ !

ព្រោះរយៈពេលដែលស្រលាញ់គ្នា ២ឆ្នាំ ៥ខែ មួយឆ្នាំជាងដំបូង គាត់ខូច ខ្ញុំខិល តែដល់ ពេលយើងរកចំណុចកែគ្នាឃើញ ចង់សាងគ្រួសារ ច្បាស់លាស់ យើងក៏កែ ដើម្បីគ្នារហូត មួយ ឆ្នាំក្រោយ មិនដែលមានបញ្ហាសោះ យ៉ាងច្រើន អន់ចិត្តគ្នាតិចតួច អត់និយាយគ្នាតែ៣ថ្ងៃ ក៏ ធម្មតាវិញ តែទើបរឿងប៉ុន្មានថ្ងៃមុន ដោយសារ ការប្រចណ្ឌខ្វះការពិចារណា ទើបយើងមាន រឿងនេះ!

ហេតុអីឃើញមានបញ្ហាហើយ ក៏ដើរលែង ដូចធម្មតា ដូចគ្មានរឿងកើត?… ហេតុអី … ព្រោះខ្ញុំជាស្រីម្នាក់ដែលមិនទំរន់ មិនទន់ជ្រាយ មិនទេរ តាមបញ្ហា ហើយអ្វីដែលជាបញ្ហា សម្រាប់ជីវិតរបស់ខ្ញុំ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា “រឿងល្អកើតមក វាតែងតែមានរឿងអាក្រក់ មកតាមក្រោយ ហើយរឿងអាក្រក់កើតមក វាតែងតែមានរឿងល្អ កើតមកតាមក្រោយ”។

ខ្ញុំតែងជាមនុស្សដែលមិនចេះគុំកួន មិន ចេះចងគំនុំ ហើយតែងតែមិនដែលរំលឹករឿង ដែលមិនល្អដែលកើតឡើង! អភ័យ គឺជាថ្នាំ មួយ ដែលល្អបំផុត សម្រាប់សុខភាពផ្លូវចិត្ត! តែបើឱ្យយកវិញ សុំប្រាប់ថា វាពិបាកណាស់ នូវការនឹកឃើញទិដ្ឋភាពបែបនោះ តែដោយសារ អនុស្សាវរីយ៍ មនោសញ្ចោតនា ចិត្តជាស្រី តើ អ្នកណាអាចឈរមើលមនុស្សខ្លួនឯងស្រលាញ់ ពិបាកនៅនឹងភ្នែក! កុំថាឡើយស្នេហា តែអ្នក ស្គាល់គ្នាធម្មតា ក៏ខ្ញុំតែងតែជួយ ហើយនៅ ខ្វល់ខ្វាយពីអ្នកនោះដែរ! ពៀររំងាប់ដោយការ មិនចងពៀរ! ខ្ញុំធ្លាប់ចងពៀរគេម្នាក់ហើយ វាគ្មានបានអីមកវិញទេ វាមានតែភ្លើងជាប់ខ្លួន តែពេលខ្ញុំទម្លាក់ចុះ ខ្ញុំរាប់អានជាមួយ ខែមុន ខ្ញុំធម្មតា ពីពេលនោះមក ជីវិតខ្ញុំជួបតែរឿងល្អ វាមកចង្រៃអី អាយប់ហ្នឹង មកទក់សាច់អីណា….kmjkj។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកស្រី សុទ្ធ បញ្ចកា ខាងលើនេះ ធ្វើឡើងបន្ទាប់ពី អ្នកស្រី បានបន្តបង្ហាញស្នាមរបួសជាំពេញរាង កាយ ដោយអះអាងថា ជាទង្វើរបស់ប្រុសស្នេហ៍ តារាសម្តែង អេដវីន ដែលបានវ៉ៃដំអ្នកស្រីដូច សត្វធាតុ។

អ្នកស្រី សុទ្ធ បញ្ចកា បានបង្ហោះរូបភាព បង្ហាញពីស្នាមរបួសហើមជាំពេញខ្លួន ក្នុងគណនី បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នៅល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយអះអាង ថា គឺជាស្នាដៃរបស់គូស្នេហ៍ (លោកអេដវីន) ជាមួយសំណេររៀបរាប់ថា “ខ្ញុំមនុស្ស មិនមែន សត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ? អេដវីន ចាំទទួលអីដែលអ្នកធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំ យូរហើយ គួរដល់ពេលដែលឈប់លាក់រឿង ពិតហើយ! ស្រលាញ់ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែលនិយាយហេតុផល ខឹងវាយ ខឹងវាយ… ហេតុអីដំបូងល្អម៉្លេះ តែចុងក្រោយ ធាតុពិតក៏ចេញមក ចាំពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំឱ្យបងស្គាល់ បញ្ចកា មួយនេះច្បាស់… ខ្ញុំមាន តម្លៃមនុស្ស មិនមែនខឹងវាយ ខឹងវាយ ដូច សត្វធាតុចឹងទេ ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់ យ៉ាង តែលទ្ធផលទទួលបាន គឺភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត អស់ពេលបកក្រោយ ហើយ អេដវីន។U will see the real monster of me”។

អ្នកស្រីសុទ្ធ បញ្ចកា បានសរសេរបន្ថែម ថា “សើចយំចុះអ្នកអើយ! ហើយខ្ញុំក៏មិនចង់ ជួបរឿងបែបហ្នឹងដែរ អ្នកដែល fri fb ជា មួយខ្ញុំ Acc ចាស់ដឹងហើយថា ពាក្យដែលអ្នក ទាំងអស់គ្នាសរសើរខ្ញុំថា ខ្ញុំសំណាង តែខ្ញុំក៏បាន តបវិញថា “ជឿខ្ញុំទៅ លើលោកហ្នឹង គ្មានអី ជារៀងរហូតទេ ហើយសំណាង មិនមែននៅ ខាងយើងរហូតដែរ ជាពិសេសមនុស្សប្រុស គឺ គ្មានទេពាក្យថា រៀងរហូត” មនុស្សប្រុសម្នាក់ នេះ ពិតជាស្រលាញ់ខ្ញុំខ្លាំងពិតមែន ហើយរូប ភាពដែលខ្ញុំ post មក គឺក្តីសុខពិតប្រាកដខ្ញុំ ពិតមែន តែធម្មជាតិរបស់មនុស្ស តើអាចមាន ទេ ជីវិតរលូនដែលមិនជួបទុក្ខ ជួបតែសុខរហូត? ខ្ញុំធ្លាប់សំណាងខ្លាំងពិតមែន តែវាគ្មានសំណាង ណាមកនៅជាមួយយើងរហូតទេ! ខ្ញុំធ្លាប់ជា ព្រះនាង ជាស្រីម្នាក់ ដែលគេស្រលាញ់បំផុត លះបង់គ្រប់យ៉ាងដើម្បីនៅជិតខ្ញុំ នៅក្បែរខ្ញុំ! តែមានថ្ងៃមួយ ដែលការស្រលាញ់ជ្រុលរបស់ គេ មកបំផ្លាញទំនុកចិត្តរបស់គេមកលើខ្ញុំ ទាំង គេដឹងថា ខ្ញុំស្រលាញ់គេខ្លាំងប៉ុនណា ហើយខ្ញុំ ត្រូវការគេប៉ុនណា? គេបានសម្រេចចិត្តថា បែក ជាមួយខ្ញុំ ដោយគេត្រឹមឃើញមនុស្សប្រុស ម្នាក់នៅបន្ទប់ជាមួយខ្ញុំ តែគេនោះ ជាពេទ្យ ប្រចាំកាយខ្ញុំ (គាត់យកថ្នាំមកឱ្យ) ហើយពេល ពេទ្យមកដល់ មិនដល់១នាទីផង គេមកដល់ ដែរ ហើយសភាពដែលគេឃើញ គឺខ្ញុំនិងកូនស្រី ពៅខ្ញុំ នៅជាមួយខ្ញុំ ហើយគាត់ដែលជាពេទ្យ នោះ ឈរឆ្ងាយជិត២ម៉ែត្រ និយាយជាមួយខ្ញុំ ខ្ញុំអង្គុយចុងគ្រែ សំខាន់ពេលនោះ ម៉ោង១២ ថ្ងៃត្រង់ មនុស្សនៅក្រោមផ្ទះ (បងប្អូនដែល មករៀនឆុងកាហ្វេ និងបើកសាខាជូនកាហ្វេ ប្រហែល៥នាក់) ហើយសំខាន់ កូនខ្ញុំ នៅក្នុង បន្ទប់ជាមួយដែរ ទោះខ្ញុំអស់សាច់បែបណា ក៏ ខ្ញុំមិនល្មោភសាហាវ ដល់ថ្នាក់ដេកមុខកូនដែរ តែគេបែរជាចោទថា ខ្ញុំទើបផិតគ្នាហើយ។ នៅ ជាមួយខ្ញុំរាល់ថ្ងៃ ដឹងស្រាប់ហើយ ខ្ញុំឈឺអី តែ ហេតុអី មិនខ្វល់នឹងទង្វើ តែមកខ្វល់ពីរូបភាព ដែលអ្នកមើលឃើញ មនុស្ស៣នាក់ ក្នុងបន្ទប់ ជាមួយគ្នា អំបិលនៅច្រឡំជាមួយស្ករ ចុះហេតុ អីមិនស្តាប់ហេតុផល បែរជាដើរចេញ ហើយ post ដៀលខ្ញុំ ហែកខ្ញុំកប់ៗមាត់ ចុះពេលខ្ញុំ ចាប់បានអ្នក ទៅសុំស្រីដេក ដល់ condo គេ ម៉េចខ្ញុំខំលាក់បាំង មិនឱ្យគេដឹង ថែរក្សាកេរ្តិ៍ ឈ្មោះអ្នក រហូតក្លាយជាបុរសដែលស្រីៗប្រាថ្នា! ខ្ញុំការពារកិត្តិយសអ្នកណាស់ ថែចិត្តអ្នកណាស់ ហើយអ្នកក៏ផ្តល់ឱ្យខ្ញុំនូវក្តីសុខ មួយរយៈពេល តែទោះជាយ៉ាងណា ខ្ញុំមិនស្អប់អ្នកទេ ព្រោះ អ្នកនៅតែជាមនុស្សម្នាក់ ដែលខ្ញុំធ្លាប់ស្រលាញ់ ខ្លាំង! តែគ្រាន់តែពេលនេះ ខ្ញុំមិនអនុញ្ញាតឱ្យ បង មកវាយខ្ញុំទៀតទេ យើងអស់និស្ស័យកម្ម នឹងគ្នាហើយ ពយេ។។។ ជួបគ្នាតាមផ្លូវច្បាប់! ផ្ញើជូនសត្រូវខ្ញុំ និងអ្នកសប្បាយចិត្តនឹងឃើញ ខ្ញុំបែបនេះ… តែកុំអរ កុំត្រាវណា ព្រោះពេល នេះ មានអ្នកស្ម័គ្រមកមើលថែខ្ញុំ តហើយណា … ហើយគេអាចល្អជាងមុនឆ្ងាយណាស់”…។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី សុទ្ធ បញ្ចកា បានសរសេរបន្ថែមថា “ឈឺ? អត់ ទេ អត់ឈឺទេប៉ុណ្ណឹង តែអីដែលឈឺបំផុត គឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្ស ដែលខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ាន លះបង់ ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃ វាយខ្ញុំដូចសត្វធាតុ !

ប៉ុន្មានថ្ងៃកើតហេតុភ្លាម ខ្ញុំពិតជាមិនចង់ យករូបបែបនេះយកមក ផៀសត ទេ ព្រោះពេល ចង់សរសេរហើយ ខ្ញុំសរសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់ មិនជាប់ទេ!

សាកបិទភ្នែកស្រមៃមើល សាកស្រមៃ មើល ពេលដែលគេបិទទ្វារជិត មិនឱ្យអ្នកណា ចូលមកជួយ ហើយដកខ្សែក្រវាត់ ទំហំប៉ុន៣ ម្រាមដៃ វាយក្បាលខ្ញុំ ប្រហែល១០ដង វាយ យកវាយយក មិនដកដៃ ពេលនោះខ្ញុំឈឺពេក ក៏យកដៃរង ហើយគេមិនឈប់ទេ គេមកវាយ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំរត់ទៅកន្លៀតពូក លើកដៃសំពះគេថា “បងអើយ! ឈប់វាយ អូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបង ទេ ម៉េចបងមិនជឿអូន” តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូតខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយគេឃើញខ្ញុំងើបមក គេក៏បោចសក់ខ្ញុំ អូសទម្លាក់ពីលើជណ្តើរ ហើយ ក្បាលខ្ញុំបោកទៅនឹងជញ្ជាំង មួយទំហឹង ខាង ក្រោយ ហើយគេចាប់បោកខ្ញុំផ្ទប់នឹងឥដ្ឋ ហើយ ខ្ញុំនៅតែយំសំពះអង្វរគាត់ “បងអើយ! ឈប់ ទៅ អូនឈឺណាស់” តែគេមិនស្តាប់ នៅតែ ដដែល វាយរហូតខ្ញុំស្រងល់ គេក៏ចាប់អូសខ្ញុំ ឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅ ទីនោះ!!! សុំនិយាយប៉ុណ្ណឹង… ចាំអារម្មណ៍ ស្ងប់តិច ចាំពន្យល់សាច់រឿង ហេតុអីទៅជា អ៊ីចឹង?… ហើយពេលនេះ ខ្ញុំគ្រាំក្នុង ក្បាលខ្ញុំ យប់ឡើងឈឺរហូត យំ គេងមិនលក់ ២ថ្ងៃ ហើយ”។

ទោះបីជាយ៉ាងណា ឆ្លើយតបទៅនារីជា គូស្នេហ៍របស់ខ្លួន ដែលបានទម្លាយរឿងហិង្សា ខាងលើ តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន ធ្លាប់បានបំភ្លឺថា លោកបានតាមទាន់ ស្រីស្នេហ៍ (នារីរងគ្រោះ សុទ្ធ បញ្ចកា) កំពុង លេងចាក់ទឹកដូង (រួមរ័ក) ជាមួយប្រុសថ្មី នៅក្នុងបន្ទប់ ហើយលោកថែមទាំងត្រូវអ្នក ទីបី ដែលជាប្រុសស្នេហ៍ថ្មីរបស់នារីរងគ្រោះ វ៉ៃខៀវភ្នែកទៀតផង។

លោកអេដវីន បានបង្ហាញរូបថតរបស់ ខ្លួន ដែលមានស្នាមរបួស ត្រង់ភ្នែកខាងឆ្វេង (ហើមជាំ) ជាមួយសំណេរខ្លី តាមគណនីហ្វេសប៊ុក របស់ខ្លួនថា “គេនាំគ្នាលេងចាក់ទឹកដូង ក្នុង បន្ទប់ហ្នឹងណាបង ហើយខ្ញុំទៅទាន់ សុំគេលេង ដែរ គេអត់ឱ្យលេង ហើយដៃគូគេ វ៉ៃខ្ញុំបែក ភ្នែក គាត់ក៏បោះសោឡាន ឱ្យគេជិះរត់ទៀត សប្បាយលេងទេបង…”៕ ខៀវទុំ