តារាកំប្លែង៣ដួងងាយធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍

0
142

ភ្នំពេញ៖កាលពីឆ្នាំ១៩៨២-២០០០តារាកំប្លែងនាយកុយ និងនាយក្រឹម ល្បីថាមានស្រីៗមួយចំនួន ស្ម័គ្រចិត្តកាយព្រមប្រគល់ បេះ ដូង ឲ្យនាយទាំងពីរដោយងាយបើទោះជាដឹងថាពួកគាត់សុទ្ធតែមានប្រពន្ធកូនទៅហើយក្ដី។ប៉ុន្ដែសម្រាប់យុគសម័យថ្មីនេះ វិញ គេកត់សម្គាល់ឃើញថាមានតារាកំប្លែង ដល់ទៅ៣ដួងដែលធ្វើឲ្យស្រីៗពិបាកគេចពីអន្ទាក់ ស្នេហ៍បើសិនជាពួកគេ សម្រេច ចិត្តតាមញ៉ែហើយនោះ។

១៖នាយពាក់ម៉ី៖លោកចែម ចាន់តារា ហៅនាយពាក់ម៉ី ទោះជាមានប្រពន្ធនិងកូនមែនតែមន្ដស្នេហ៍បងប្រុសនាយគ្រឿន រូបនេះមិនធម្មតានោះទេព្រោះកន្លងមកឲ្យតែនាយសម្ដែងជាមួយតារាស្រីណាហើយច្រើនតែលេចឮថាស្រីស្អាតនោះជាប់ចិត្តនាយហើយ។ជាក់ស្ដែងនៅពេលដែលនាយលេងរឿង”ឪ២”ជាមួយស្រីស្អាតឡុង ថាវរី នោះក៍ធ្លាប់មានដំណឹងថា នាយនិង នាង ថាវរី មានស្នេហាជាមួយគ្នាដែរបើទោះជាស្រីស្រស់ប្រកែកក្ដី។ក្រៅពីធ្លាប់មានដំណឹងស្នេហាតារាស្រីក្មេងនោះនាយ ពាក់ ម៉ី ក៍ធ្លាប់ប៉ៈស្នេហ៍ជាតារាកំប្លែងម្នាក់ក្នុងក្រុមដែរ ប៉ុន្ដែរាល់លើកនាយតែងតែបង្ហាញសកម្មភាពស្រលាញ់ប្រពន្ធកូន ហើយធ្លាប់ ថាលោក ចេះតែទ្រាំធ្វើតាមអ្នកដឹកនាំសម្ដែងបញ្ជារ ឲ្យអោបថើបតារាស្រីដែលត្រូវលេងជាមួយនោះ ទៅដើម្បីរកលុយ ផ្គត់ផ្គង ជីវភាព។

២៖នាយក្រូច៖លោកសេន សុប៊ុន ហៅនាយក្រូច ដែលមានស្រុកកំណើតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុងគងពិសី ខេត្តកំពង់ស្ពឺនោះបានរៀបការប្រពន្ធជាអ្នករួមខេត្តឈ្មោះប្រាក់ សុវណ្ណ និងមានកូនស្រី២នាក់(ស្រី១)។តែមន្ដស្នេហ៍ របស់ នាយក្រូច ក៍មិនធម្មតាដែរព្រោះតែធ្វើឲ្យស្រីក្មេងៗនៅតែចោមស្នេហាលោកបើទោះជាលោកតាវ៉ិច ទ័រ ដែលជាអ្នកដឹក នាំក្រុម កំប្លែងCTNច្រើនតែឲ្យនាយលេងជាតួតាចាស់លាបសក់ស្កូវក៍ដោយ។បងប្រុសអ្នកនាងអ៊ីត និងជាពូរបស់នាយចឺម រូបនេះធ្លាប់ មានស្រី តាមស្នេហ៍ដល់ឆាកនិងខ្លះទៀតចង់ធ្វើជាសង្សារលួចលាក់របស់នាយ ទៀតផង តែភរិយាអ្នកកំប្លែងវ័យ៤២ឆ្នាំរូបនេះ ទុកចិត្តស្វាមីនិងមិនចេះប្រចណ្ឌប្ដីផ្ដែសផ្ដាសឡើយ។

  ៣៖នាយចឺមៈលោកសុខ មេសា ហៅនាយចឺម ទោះជាគ្រប់គ្នាដឹងថានាយជាសង្សារស្រីស្អាតនាងហ្វា ហ្វា ក្ដី ប៉ុន្ដែ តាមព័ត មានថា អតីតតារាកំប្លែងCTNក្លាយជាតារាសាន់ដេរូបនេះឲ្យតែថតសម្ដែងMV ប៉ៈ ស្រីស្អាត ណានាយ ពូកែវោហារស័ព្ទណាស់ រហូតធ្វើឲ្យតារាស្រីៗ ទាំង នោះ លង់ស្នេហ៍ដោយងាយទៀតផង។តែតាមព័តមានថាក្រោយនាយចឺម ភ្លាត់ស្នៀតញ៉ែនាងស្រីលាភ ហើយត្រូវកីឡាករ បាល់​ទាត់​ង៉ែត លីទី វាយឲ្យរងរបួសដេអស់៥ថ្នេរដោយចោទ ថាញ៉ែសង្សាររបស់ ខ្លួនកាល ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅ ខេត្តប៉ៃលិន នោះមកនាយហាក់ញញើតៗរឿងទាក់ទងស្រីស្អាតព្រោះខ្លាចប៉ៈចំរបស់គេទៀត ខណៈដែលនាយបាន ថ្លោះ ធ្លោយ ភ្លាត់​ស្នៀត​របូតអស់​សង្សារស្រីស្អាត២ដួងនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី និងពុធ ស្រីខួច ដែលពេលនេះ ពួកគេ មាន​គូស្នេហ៍ ថ្មី​រៀងៗ​ខ្លួន។យ៉ាងណានាយចឺម កាន់តែស្អិតល្មូតជាមួយនាងហ្វា ហ្វា ហើយមានព័តមានថាពួកគេ គ្រោង រៀប ការជា​មួយគ្នានាពេល​ខាង​មុខនេះ​ទៀតផង៕