ទៅឃ្វាលគោ ប្រុសចាប់រំលោភ

0
166

ខេត្តព្រះវិហារ ៖ ក្មេងស្រីម្នាក់ បានចេញ ទៅឃ្វាលគោជាមួយនឹងក្មេងៗ ២នាក់ទៀត ជាអ្នករស់នៅក្បែរខាងផ្ទះគ្នា លុះដើរឃ្វាល គោដាច់ឆ្ងាយតែម្នាក់ឯង ស្រាប់តែត្រូវជនល្មោភកាមម្នាក់ ចាប់ខ្ទប់មាត់ អូសចូលគុម្ពោត ព្រៃ ចាប់រំលោភរហូតដល់បានសម្រេច រួច ព្យាយាមរត់គេចខ្លួនបានតែ ១ថ្ងៃ ក៏ត្រូវសមត្ថកិច្ច តាមចាប់វាយខ្នោះ នាំយកមកចាត់ការតាម ច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចវាលស្រែចំបក់ ចម្ងាយជាង១គីឡូ ម៉ែត្រ ពីភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត។ លុះមកដល់វេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចក៏តាម ចាប់ខ្លួនជនល្មោភកាមខាងលើបាន នៅត្រង់ ចំណុចភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន មានឈ្មោះហ៊ន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មាន លំនៅក្នុងភូមិភាកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យ.ស.ហ អាយុ១១ឆ្នាំ មុខរបរ សិស្ស មានលំនៅក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះខាងលើ រួមនិងក្មេង ២នាក់ ទៀត ដែលរស់នៅក្បែរខាងគ្នា បាននាំគ្នាចេញ ទៅឃ្វាលគោ ដូចសព្វដង លុះក្រោយមក ក្មេងស្រីរងគ្រោះ បានដើរដេញគោ ដាច់ឆ្ងាយ តែម្នាក់ឯង មកដល់ត្រង់ចំណុចវាលស្រែចំបក់ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើ សកម្មភាពចាប់ខ្ទប់មាត់ រួចអូសដៃក្មេងស្រី រងគ្រោះ ចូលទៅក្នុងគុម្ពោតព្រៃ ហើយក៏ ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច តែម្តង។

ក្រោយពីធ្វើកសម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់។ ចំណែកក្មេងស្រីរងគ្រោះ បានត្រឡប់មកផ្ទះវិញ រៀបរាប់រឿងរ៉ាវប្រាប់ ឪពុកម្តាយ រួចក៏ត្រូវឪពុកម្តាយនាំទៅដាក់ពាក្យ បណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតមកដល់វេលាម៉ោង ៥និង៣៥នាទី ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ច បានតាមចាប់ខ្លួនជនល្មោភកាមខាងលើ បាន នៅចំណុចភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត។

ជនសង្ស័យ ត្រូវបាននគរបាលស្រុកជាំក្សាន្ត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីការិយាល័យ ជំនាញអនុវត្តនីតិវិធីបន្ត កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារ”៕