ប្រពន្ធឈឺស្បូន រួមភេទមិនបាន បែកគ្រែ៣ខែ លេចឮទាក់ទងប្រុសថ្មី

0
337

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធមួយគូ បានរួមរស់ជាមួយគ្នា ជាង១០ឆ្នាំ មកហើយ លុះក្រោយមក ដោយស្ត្រីជាប្រពន្ធមានជំងឺស្បូន រួមភេទមិនបាន ក៏បណ្តាលឱ្យមានភាពរកាំ រកូស ឈានដល់ការបាក់បែក ចែកផ្លូវគ្នា បែក គ្រែ អស់រយៈពេល៣ខែមកហើយ គ្រាន់តែ មិនទាន់លែងលះដាច់ស្រេច លុះចុងក្រោយបុរស ជាប្តីឮដំណឹងថា មានប្រុសថ្មីកំពុងទាក់ទងឆាត រកប្រពន្ធរាល់ថ្ងៃ និងថែមទាំងចង់ចូលចែចូវ ទៀតផង ក៏ផ្ទុះភ្លើងប្រចណ្ឌ បានស្កាត់ទៅជួប ប្រពន្ធ រួចទាញកាំបិតប៉័ងតោ ចាប់បោចសក់ ប្រុងអារកសម្លាប់ប្រពន្ធ តែសំណាងល្អ ត្រូវ អ្នកជិតខាងជួយឃាត់ទាន់ និងចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាម ច្បាប់។

ហេតុការណ៍ហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាល បានឱ្យដឹងថា ជនសង្ស័យជាប្តីដែលផ្ទុះ ភ្លើងប្រចណ្ឌ ប៉ុនប៉ងអារកសម្លាប់ប្រពន្ធ និង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ សឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ មានលំនៅក្នុង ភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈ្លាន ផល្លា ហៅអូន អាយុ៣០ឆ្នាំ មានលំនៅក្នុង ភូមិកសិណ ឃុំគោករមៀត ស្រុកថ្មពួក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងប្តីប្រពន្ធទាំង២ខាងលើ បានបែកបាក់ រស់នៅផ្សេងគ្នា មួយរយៈមកហើយ ស្រាប់តែ នៅថ្ងៃកើតហេតុ ខណៈដែលស្ត្រីរងគ្រោះជា ប្រពន្ធ កំពុងដេកអង្រឹង នៅក្រោមផ្ទះ លេច មុខបុរសជាប្តី មិនដឹងជាផឹកស្រាស្រវឹងមកពី ណា ជិះម៉ូតូ ដៃកាន់កាំបិតប៉័ងតោ បានចូល មករកប្រពន្ធ និងមិនបានសួរនាំអ្វីទាំងអស់ បានចាប់បោចសក់ ប្រុងអារកសម្លាប់ប្រពន្ធ ចោលតែម្តង ទើបធ្វើឱ្យសាច់ញាតិ និងអ្នក រស់នៅក្បែរខាងឃើញ ក៏នាំគ្នាស្ទុះចូលទៅ ឃាត់ និងប្រតាយប្រតប់ ដណ្តើមយកកាំបិត ប៉័ងតោចេញបាន ពុំនោះទេ មិនដឹងថា នឹងមាន រឿងអ្វីកើតឡើងឡើយ។ បន្ទាប់មកក៏រាយ-ការណ៍ប្តឹងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅ សាកសួរតែម្តង។

លោកនាយការិយាល័យ បានបញ្ជាក់ថា តាមការសាកសួរ ជនសង្ស័យជាប្តី បានសារ-ភាពថា ពួកគេ២នាក់ប្តីប្រពន្ធ បានរួមរស់ជា មួយគ្នា រយៈពេលជាង១០ឆ្នាំមកហើយ និង ថែមទាំងមានកូនប្រុសស្រីចំនួន២នាក់ ជាចំណង និស្ស័យទៀតផង ប៉ុន្តែមួយរយៈចុងក្រោយ នេះ ពួកគេទាំង២នាក់ បានបែកពីគ្នា អស់ រយៈពេល៣ខែហើយ តែមិនទាន់បានលែងលះ គ្នាដាច់ស្រេចនោះទេ ដោយសារតែស្ត្រីជាប្រពន្ធ មានជំងឺស្ត្រី (ឈឺស្បូន) ហើយប្រពន្ធបានចេញ ទៅដេកនៅផ្ទះឪពុកម្តាយរបស់នាង ចំណែក ខ្លួន (ជនសង្ស័យជាប្តី) នៅផ្ទះឪពុកម្តាយ របស់ខ្លួន នៅភូមិបឹងសុក្រំ ហើយកន្លងមក ស្ត្រី ជាប្រពន្ធ ធ្លាប់ប្រាប់ឱ្យខ្លួនជាប្តីនេះ រកប្រពន្ធ ថ្មីមួយទៀតដែរ តែខ្លួនមិនទាន់យក។

ជនសង្ស័យបន្តថា រហូតមកដល់ថ្ងៃកើត ហេតុ ខ្លួនបានផឹកស្រាស្រវឹង ហើយមានគេ ប្រាប់ថា ប្រពន្ធរបស់ខ្លួន រាល់ថ្ងៃនេះ កំពុង មានប្រុសម្នាក់តាមចែចង់ ដោយឆាតរកគ្នា តាមបណ្តាញសង្គម ហើយប្រុសថ្មីម្នាក់នោះ ប្រុងចូលចែចូវ ស្តីដណ្តឹងស្ត្រីប្រពន្ធរបស់ខ្លួន ទៀតផង ដែលធ្វើឱ្យខ្លួនមានចិត្តប្រចណ្ឌយ៉ាង ខ្លាំង ណាមួយនៅថ្ងៃកើតហេតុ គួបផ្សំនឹងមាន ជាតិស្រាក្នុងខ្លួនផង ក៏ជិះម៉ូតូកាន់កាំបិតប៉័ងតោ សំដៅទៅរកប្រពន្ធ លុះទៅដល់ ឃើញប្រពន្ធ កំពុងដេកលើអង្រឹងក្រោមផ្ទះ ខ្លួនមិនបានសួរនាំ អ្វីទាំងអស់ ក៏ស្ទុះចូលទៅចាប់បោចសក់ក្បាល ប្រពន្ធ ប្រុងអារកសម្លាប់ចោល តែត្រូវបងប្អូន និងអ្នកជិតខាង ឃើញក៏ចូលមកប្រតាយប្រតប់ ដណ្តើមដកយកកាំបិតប៉័ងតោចេញ ធ្វើឱ្យរូប គេរងរបួសត្រង់ក្បាល ១កន្លែង នៅពេលប្រតាយ ប្រតប់គ្នានោះ ចំណែកស្ត្រីជាប្រពន្ធ មិនមាន រងរបួសអ្វីនោះទេ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាល បានបញ្ជាក់ថា ផ្អែកលើចម្លើយសារ-ភាពរបស់ជនសង្ស័យ សាក្សីនៅកន្លែងកើត ហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យ ឈ្មោះសឿន ច័ន្ទវិឈុន ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយ-មានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី”៕