ពេជ្រ សោភា កាចដាក់សង្សារ

0
147

ចំណងស្នេហាថ្មីពេជ្រ សោភា ជាមួយប្រុសក្មេងឆឹម សក្កដា មិនទាន់អាចយកជាការបានទេព្រោះតែអ្នកទាំង២ត្រូវបានមហាជនសង្ស័យថាសាងស្នេហា”ក្លែងក្លាយ” ខណៈដែលលោកសក្កដា ចង់បញ្ចប់រឿងគេថាលេងបឹទពួនស្នេហ៍តាមរយៈការចង់ដឹកដៃសោភា ចូលរោងការនៅឆ្នាំ២០២២ តែសោភា បែជានៅស្ងៀមស្ងាត់គ្មានចម្លើយតបទៅវិញ។ប៉ុន្ដែអ្វីដែលគូរឲ្យសរសើរលោកសក្កដា ទោះជាលោកអន់ចិត្តសោភា មិនផ្ដល់ចម្លើយរឿងធ្វើកូនក្រមុំរបស់លោកយ៉ាងណាក៍មិនដែលហ៊ានប្រឆាំងសង្សារដែរ តែផ្ទុយទៅវិញលោកមានតែសម្របខ្លួនតាមសោភា គ្រប់យ៉ាងតែម្ដង។

សោភា បានដាក់បទបញ្ជារកុំឲ្យលោកសក្កដា ស្និតជាមួយស្រីណាផ្សេងពេញ១ខែមិថុនា ឆ្នាំ២០២១ និងហាមមកផ្ទះរបស់នាងដោយគ្មានការអនុញ្ញាត្តិពីនាងព្រោះម្ដាយនាងមិនចូលចិត្តប្រុសចេញចូលផ្ទះ ដែលបម្រាមទាំងនេះត្រូវបានសក្កដា គោរពតាមល័ក្ខខណ្ឌទាំងអស់ដោយគ្មានហ៊ានបំពានចំណុចណាមួយឡើយ។តែឆ្លងផុតពីខែមិថុនា សោភា បើកដៃឲ្យសង្សារមានសិទ្ធិសេរីភាពឡើងវិញជាធម្មតា។យ៉ាងណានារីៗមួយចំនួននៅតែមិនហ៊ានស្និតសក្កដា ខ្លាំងទេព្រោះតែខ្លាចសោភា ប្រចណ្ឌបើទោះជាពេលខ្លះនោះគ្រាន់តែជាការងារសិល្បៈក៍ដោយ។

ពេជ្រ សោភា បានលែងប្ដីទាហានអាកាសអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយនាងបានបឹទបេះដូងប្រុសប្រុសអាណិកជនតាមរយៈការភ្ជាប់ស្នេហ៍ថ្មី”ជួញជិត ប្រសើរជាងជួញឆ្ងាយ”ហើយនាងមើលឃើញលោកសក្កដា ថានឹងមិនធ្វើឲ្យនាងប្រឈមមេម៉ាយ២ភ្លើងដោយឡើយដោយអ្នកទាំង២បានទៅថតរូបPre-Wedding ជាមួយគ្នាកាលពីឆ្នាំ២០១៩ទៀតផងតែមិនទាន់ឲ្យតាអាចារ្យដេញពេលាផងស្រាប់តែផ្ទុះកូវីដ ធ្វើឲ្យសោភា ខកគម្រោងធ្វើជាកូនក្រមុំជាលើកទី២។សោភា បានឲ្យដឹងថាមូលហេតុដែលនាងមិនព្រមសន្យារៀបការជាមួយលោកសក្កដា នៅឆ្នាំ២០២២ ខាងមុខនេះដោយសារតែនាងខ្លាចខកចិត្តម្ដងទៀតព្រោះថាកូវីដនេះមិនព្រមបាត់ទៅវិញសោះ។

ថ្វីត្បិតតែមានការអះអាងពីពេជ្រ សោភា ថានាងគិតគូដល់អារម្មណ៍របស់លោកឆឹម សក្កដា ដែលចង់រៀបការជាមួយនាងនៅឆ្នាំក្រោយនេះក្ដី ប៉ុន្ដែគេនៅតែមិនទាន់ជឿរជាក់ទាំងស្រុងឡើយថាស្នេហាសោភា-សក្កដា ពិតជាស្នេហាពិតឥតបំភ័ន្ដភ្នែកនោះព្រោះសម្អាងថាពេលនេះសោភា កាន់តែឡើងកាលីពជិះរថយន្ដថ្លៃៗកប់ពពកដូចជាPorsche, Bmw, Audi, Mercedes និងRange rover ជាដើមទើបធ្វើឲ្យគេសង្ស័យថាសោភា អាចមានជម្រើសស្នេហ៍ផ្សេងក្រៅពីលោកសក្កដា ។តែសោភា ថានាងគ្មានបុរសណាជួយជ្រោមជ្រែងឡើយ ហើយចំណងស្នេហានាងជាមួយសក្កដា ត្រូវបានចាស់ទុំទាំងសងខាងដឹងឭអស់ទៅហើយ តែនាងនិងង្សាររស់នៅផ្ទះផ្សេងគ្នាមិនមែនក្រោមដំបូលតែមួយដូចគេសង្ស័យឡើយ។

ក្រៅពីពេជ្រ សោភា តារាដែលធ្លាក់ខ្លួនមេម៉ាយហើយមានទ្រព្យស្ដុកមានដូចជាកែវ ពិសី,កែវ និសា ,ចន ច័ន្ទលក្ខិណា និងឈួន សុវណ្ណឆ័យ ជាដើម។សោភា ធ្លាប់ប្រឆាំងចំពោះមតិលើកឡើងថានាងជាតារាចម្រៀងដែលជោគជ័យតែអាជីពសិល្បៈតែរឿងស្នេហាសូន្យដោយនាងមានទស្សនៈថាសម័យនេះហើយមិនមែនការប្ដីខុសម្ដង ខុសមួយជីវិតនោះទេ គឺខុសម្ដងសាងជីវិតថ្មី។នាងថាជីវិតជាស្រ្ដីមេម៉ាយមានអីមិនល្អទៅគឺពោពេញទៅដោយសិទ្ធិសេរីភាពចង់ទៅណាតាមចិត្តហើយមនុស្សស្រីគ្រប់រូបគ្មានអ្នកណាចង់ជួបជីវិត”ទុក្ខស្រី្ដប្ដីកាន់លុយ”ឡើយ៕ ហ៊ឹម វិចិត្រ