ភិន សុដាលីស ស្ងប់ស្ងាត់ក្រោយឪពុកត្រូវពិធីកររ៉ាស៊ីប្ដឹង

0
171

ពិធីករហង្សមាសលោកសុខ រ៉ាស៊ី បានប្រកាន់ជំហយ៉ាងដាច់ខាតថាតំណាក់កាលនេះហើយត្រូវតែប្ដឹងលោកអ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្សនិងជាឪពុកតារាសម្ដែងភិន សុដាលីស នោះឡើងតុលាការឲ្យខាងតែបានក្រោយពីលោកសុភិន បានព្យាយាមគេចវែសមិនព្រមទូរទាត់ប្រាក់សំណងលោកចំនួន១៥៧០០ដុល្លាររឿងថ្លៃរៀបចំឆាកMiss Grand Cambodia 2020 ដែលពេលនេះមានរយៈពេលជិត១ឆ្នាំទៅហើយ។

ជុំវិញរឿងលោករ៉ាស៊ី ប្ដឹងលោកសុភិន នេះធ្វើឲ្យទាំងមជ្ឈដ្ឋានទាំងក្នុងនិងក្រៅសិល្បៈតាមដានយ៉ាងខ្លាំងព្រោះតែគេដឹងថាលោកសុភិន មិនមែនជាផលិតករដែលខ្សត់ទ្រព្យនោះទេ ផ្ទុយទៅវិញលោករស់នៅវីឡាយ៉ាងស្កឹមស្កៃតម្លៃរាប់លានដុល្លារ និងសង់ខុនដូធំតម្លៃរាប់លានដុល្លារទៀតនៅខណ្ឌសែនសុខ តែហេតុអ្វីបានជាលោកមិនព្រមសងលុយលោករ៉ាស៊ី នាំឲ្យប៉ៈពាល់ដល់កិត្តិយសរបស់លោកបែបនេះទៅវិញ?

ចំណែកទស្សនិកជនខ្លះថាភិន សុដាលីស ដែលជាកូនស្រីសំណព្វចិត្តលោកអ៊ិន សុភិន គូរតែចេញមុខដោះស្រាយជំនួសឪពុកមិនគូនាងនៅស្ងៀមស្ងាត់បែបនេះទេព្រោះនាងជាជំនួយការផ្ទាល់របស់លោកសុភិន តែម្ដងប៉ុន្ដែដល់ពេលឪពុកមានរឿងធំសុដាលីស បែជាគ្មានប្រតិកម្មទៅវិញ។

លោកសុខ រ៉ាស៊ី ធ្លាប់ប្រាប់តាមទូរស័ព្ទថាលោកក៍បានទាក់ទងទៅភិន សុដាលីស តាមទូរស័ព្ទនិយាយពីរឿងរ៉ាវនេះប្រាប់នាងហើយដែរតែគ្មានដំណោះស្រាយនោះទេ។លោកថាការអត់ធ្មត់របស់លោកមានដែនកំណត់ហេតុនេះហើយលោកមានតែសង្ឃឹមលើប្រព័ន្ធច្បាប់ទេដែលអាចរកយុត្តិធ័មជូនលោកបាន។លោកថាស្ថិតក្នុងបរិបទនេះអ្នកណាក៍ដឹងថាគ្រប់គ្នាកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារតែកូវីដ ដែរតែលោកក៍មិនតម្រូវឲ្យលោកសុភិន សងលោកទាំងដុលនោះដែរគឺសងខ្លះក៍បានព្រោះលោកក៍ត្រូវការយកលុយទាំងនោះទៅទូទាត់ឲ្យបុគ្គលិកបម្រើការងារផ្នែករៀបចំឆាកឲ្យលោកដែរ។លោករ៉ាស៊ី ឆ្ងល់ថាបើលោកសុភិន អត់លុយសងមែនចុះម៉េចលោកមិនលក់វីឡាសងគេទៅ?

ភិន សុដាលីស ទូរស័ព្ទមិនចូលឡើយកាលពីរសៀលថ្ងៃទី២៦ខែកក្កដា ទើបមិនអាចសុំការបំភ្លឺបានទេ។យ៉ាងណាថ្មីៗនេះនៅលើបណ្ដាញសង្គមគេឃើញនាងបង្ហោះរូបភាពញាំអាហារឆ្ងាញ់ៗហាក់ដូចជាមិនគិតច្រើនលើរឿងឪពុកត្រូវលោករ៉ាស៊ី ប្ដឹងឡើងតុលារនោះឡើយ៕