ស្រីចោទរំលោភ ១យប់២ដង ប្រុស ប្រកែក អូនឱ្យបងតែ១ដងទេ

0
145

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍វ័យក្មេង ១គូ បានទាក់ទងស្នេហាគ្នាតាមទូរស័ព្ទ អស់ រយៈពេល៥ខែមកហើយ លុះចុងក្រោយ ភាគី ប្រុសបានទូរស័ព្ទហៅភាគីស្រី មកជួបទាំងកណ្តាល យប់ ថានាំទៅចូលរួមខួបកំណើតមិត្តភក្តិ តែ បែរជានាំទៅផ្ទះរបស់ខ្លួន បង្ខំរួមភេទបានសម្រេច ២ដងក្នុង១យប់ លុះខាងស្រីប្តឹងចាប់ ខាង ប្រុសប្រកែកថា ខ្លួនបានរួមភេទជាមួយសង្សារ បានតែ១ដងគត់ ហើយជាការព្រមព្រៀងគ្នា មិនមែនចាប់បង្ខំឡើយ។

ករណីខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ ជនសង្ស័យ ស្ថិតក្នុងភូមិខ្វាវ ឃុំបុស្បូវ ស្រុក ព្រះនេត្រព្រះ។ លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ទើបសមត្ថកិច្ច បានចាប់ឃាត់ខ្លួនខាងប្រុស តាមពាក្យបណ្តឹង របស់អាណាព្យាបាលភាគីខាងស្រី។

ជនសង្ស័យ ដែលក្លាយខ្លួនជាអ្នកទោស ស្នេហាទាំងវ័យក្មេង មានឈ្មោះព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកភាគី ខាងក្មេងស្រីរងគ្រោះ មានឈ្មោះ ខ.ល.ត អាយុ១៣ឆ្នាំ មានលំនៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការ នគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីតាយាយ របស់ក្មេង ស្រីរងគ្រោះ ដោយបានប្តឹងចូលមកអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះថា កាលពីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានបាត់ ចៅស្រីឈ្មោះ ខ.ល.ត ពេញ១យប់ ដោយមិន ដឹងថាទៅណា ជាមួយអ្នកណាឡើយ។ រហូត មកដល់ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គាត់បានទៅរកចៅស្រី ឃើញនៅនឹងផ្ទះឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ នៅ ភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ហើយ ក៏នាំចៅមកផ្ទះវិញ។

តាមការសាកសួរចៅស្រីគាត់ បានប្រាប់ ថា នៅយប់នោះ នាងត្រូវបានឈ្មោះព្រួញ មករា នាំទៅដេកនៅផ្ទះខាងលើ និងត្រូវបាន ឈ្មោះមករា បង្ខំចាប់រួមភេទជាមួយនាងរហូត ដល់បានសម្រេច ចំនួន២លើកទៀតផង។

លោកអធិការបានបន្តថា ឆ្លងតាមកំណត់ ហេតុបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ ថា ខ្លួននាងបានស្គាល់ឈ្មោះព្រួញ មករា តាម រយៈឆាតហ្វេសប៊ុក ប្រហែល៥ខែមកហើយ។ លុះមកដល់វេលាម៉ោងប្រមាណ ១២រំលង-អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ឈ្មោះមករា បានទូរស័ព្ទមកបបួល នាងទៅចូលរួមខួបកំណើតមិត្តភក្តិគេ នៅ ក្រុងសិរីសោភ័ណ ដោយប្រាប់ថា គេមកចាំ ទទួលនៅមុខសាលារៀន ភូមិប៉ោយតាប៉ែន។ បន្ទាប់មកនាង ក៏បានចេញពីផ្ទះទៅតែម្នាក់ឯង និងបានទៅជួបឈ្មោះមករា នៅមុខសាលា រៀន ដោយមិនបានប្រាប់តាយាយឱ្យដឹងទេ។ ក្រោយមកនាងបានជិះម៉ូតូ ទៅជាមួយឈ្មោះ មករា និងគ្នាគេម្នាក់ទៀតភេទប្រុស មិនស្គាល់ ឈ្មោះ។ ពេលទៅដល់ភូមិខ្វាវ ឈ្មោះមករា បាននាំទៅដេកលើផ្ទះឈើមួយ ហើយនៅយប់ នោះ ត្រូវបានឈ្មោះមករា បង្ខំរួមភេទបាន សម្រេចចំនួន២លើក។

លោកអធិការ បានបញ្ជាក់ថា ក្រោយពី ទទួលបានបណ្តឹងពីជីតា និងស្តាប់ការបំភ្លឺរបស់ ក្មេងស្រីរងគ្រោះ រួមផ្សំនឹងការស្រាវជ្រាវផង ទើបនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុក បាន ចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញ មករា យក មកសួរនាំ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ តាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ព្រួញ មករា បានឆ្លើយសារភាពថា រូបគេពិត ជាបានរួមភេទ ជាមួយនឹងក្មេងស្រីរងគ្រោះ ឈ្មាះ ខ.ល.ត ប្រាកដមែន ព្រោះពួកគេទាំង ពីរនាក់ជាសង្សារនឹងគ្នា ស្រលាញ់ទាក់ទងគ្នា តាមឆាតហ្វេសប៊ុក អស់រយៈពេលរាប់ខែមក ហើយ។

ជនសង្ស័យខាងលើ បន្តសារភាពថា លុះ មកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ សង្សារ របស់ខ្លួន (ក្មេងស្រីរងគ្រោះ) បានទូរស័ព្ទមក ឱ្យរូបគេ ទៅយកមកដើរលេង គេក៏ព្រមទៅ យកជាមួយឈ្មោះយីម ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាមិត្តភក្តិ មានលំនៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ និងជាអ្នកបើកម៉ូតូ បាន ចេញទៅយកក្មេងស្រីរងគ្រោះជាសង្សារ ដែល បានណាត់ជួបគ្នា នៅមុខសាលារៀនភូមិប៉ោយ- តាប៉ែន។ ក្រោយជួបគ្នាហើយ ពួកគេក៏បាន ជិះម៉ូតូទៅដល់ភូមិខ្វាវ ម៉ោងប្រហែល២និង ៣០នាទីទៀបភ្លឺ ខ្លួនបាននាំនាង ដេកនៅលើ ផ្ទះរបស់ខ្លួន ឯឈ្មោះយីម ជាមិត្តភក្តិ ដេក ក្រោមផ្ទះ ហើយនៅយប់នោះ គេបានរួមភេទ ជាមួយនាង បានសម្រេចតែ១លើកគត់ ដោយ មានការយល់ព្រមពីនាងគ្មានការបង្ខិតបង្ខំដូច ការចោទប្រកាន់នោះទេ… គឺបានតែ១ដងគត់ ម៉ោង២ហើយហ្នឹង!…។

ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រី រងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះព្រួញ មករា ឃើញថា ជនសង្ស័យគឺពិត ជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះ ដែល ជាអនីតិជនប្រាកដមែន។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំ រឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី”៕