Friday, April 26, 2024
Homeតារាខ្មែរកែវ សុបញ្ញា គូដណ្ដឹងឲ្យបន្ដអាជីពចាស់

កែវ សុបញ្ញា គូដណ្ដឹងឲ្យបន្ដអាជីពចាស់

តារាចម្រៀងហង្សមាសកែវ សបុញ្ញា បានក្លាយទៅជាគូដណ្ដឹងរបស់មន្រ្ដីកងរាជអាវុធហត្ថលោកប៉ាល់ ប៉ោស៊ាង ទៅហើយក្រោយពីអ្នកទាំង២បានភ្ជាប់ពាក្យជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ ។

សុបញ្ញា បានឲ្យដឹងថាមូលហេតុដែលនាងព្រមប្រគល់បេះដូងទៅឲ្យលោកប៉ោស៊ាង ធ្វើជាម្ចាស់នោះព្រោះតែបុរសម្នាក់នេះបានតាមស្រលាញ់នាងអស់រយៈពេល១៥ឆ្នាំមកហើយដោយសារតែផ្ទះនាងនិងលោកនៅភូមិជិតគ្នា។ប៉ុន្ដែនាងថាលោកប៉ោស៊ាង បានតស៊ូស្រលាញ់នាងដោយគ្មានការប្រែចិត្តនោះទេ បើទោះជាដឹងថានាងមិនចូលចិត្តនិងស្អប់លោកក៍លោកមិនក្វល់ ហើយចុងក្រោយលោកធ្វើឲ្យនាងទន់ចិត្តព្រោះបានឲ្យចាស់ទុំចូលស្ដីដណ្ដឹងតាមប្រពៃណីខ្មែរទើបធ្វើឲ្យនាងគិតថាបុរសម្នាក់នេះពិតជាស្រលាញ់នាងដោយស្មោះមែន ព្រោះ១៥ឆ្នាំមកនេះលោកតស៊ូស្រលាញ់នាងខ្លាំងណាស់ហេតុនេះនាងយល់ថាគាត់ជាមនុស្សច្បាស់លាស់ជាមួយនាងទើបនាងព្រមស្រលាញ់លោកប៉ោស៊ាង វិញ។

កែវ សុបញ្ញា បន្ថែមថាទោះជាពេលនេះនាងមានគូដណ្ដឹងទៅហើយក្ដី ប៉ុន្ដែការងារសិល្បៈរបស់នាងគឺនៅបន្ដជាធម្មតាព្រោះអនាគតប្ដីនាងមិនហាមឃាត់នាងលេងសិល្បៈនោះទេ។តែនាងថាចំពោះពិធីរៀបមង្គលការគឺនៅតែមិនអាចកំណត់បានឡើយដោយសារតែកូវីដមិនទាន់ស្ងាត់ហើយពិធីនោះចង់ធ្វើធំដុំព្រោះក្រុមគ្រួសាររបស់គូដណ្ដឹងនាងក៍ជាអ្នកមានមុខមាត់ដែរអីចឹងទាល់តែស្ងាត់កូវីដទើបអាចរៀបការបាន។

កែវ​ សុបញ្ញា អតីតបេក្ខភាពThe Voice Cambodiaរដូវកាលទី១លេចធ្លោគូសមនៅហង្សមាសហើយនាងក៍ធ្លាប់ថតភាពយន្ដរឿង”រាជនីភូមិគ្រឹះ”និងរឿង”ម្ដាយក្មេកក្នុងឋានព្រះច័ន្ទ”ជាដើមមុនក្លាយទៅជាគូដណ្ដឹងលោកប៉ោស៊ាង។ថៅកែស្រីហាងCS Beer រូបនេះថានាងមិនធ្លាប់មានសង្សាររញ៉េរញ៉ៃពីមុនឡើយគឺទើបតែជួបម្ចាស់ចិត្តអស់១៥ឆ្នាំម្នាក់នេះគត់ ហេតុនេះហើយនាងដែលធ្លាប់តែមានចឬកដូចប្រុសដែរនោះមិនអាចប្រកែកតទៅទៀតបានទេព្រោះគូព្រេងដល់នៅរដូវកូវីដនេះទៅហើយ។

នាងវាចារថាការភ្ជាប់ពាក្យនិងសាងស្នេហ៍ជាចំហនេះនាងគ្មានការបារម្ភខ្លាចប៉ៈពាល់អាជីពសិល្បៈរបស់នាងឡើយព្រោះពេលនេះតារាមួយចំនួនទៀតក៍មានគូអស់ហើយដែរ។

គេជឿរថាមង្គលការរបស់កែវ សុញ្ញា និងលោកប៉ាល់ ប៉ោស៊ាង នៅពេលខាងមុខនេះប្រាកដជាធ្វើពិធីជប់លៀងធំនិងចំណាយអស់ប្រាក់មិនចាញ់តារាចម្រៀងរួមទ្រនុំឱក សុគន្ធកញ្ញា និងសួស វីសា ឡើយ៕

RELATED ARTICLES