Friday, April 26, 2024
Homeកីឡាអន្ដរជាតិគ្មានការជួបណាដែលមិនបែកនោះទេ! ១៨ឆ្នាំរបស់Messi ជាមួយBarcelona ត្រូវបានបញ្ចប់

គ្មានការជួបណាដែលមិនបែកនោះទេ! ១៨ឆ្នាំរបស់Messi ជាមួយBarcelona ត្រូវបានបញ្ចប់

រយៈពេល១២ខែ ចាប់តាំងពីកីឡាករMessi  បញ្ជូនសារសុំចែកផ្លូវជាមួយក្លឹប Barcelona ក្លឹបនេះតែងតែសន្យាពិភាក្សាបន្តកុងត្រាថ្មី និងលួងលោមកីឡាកររូបនេះ ម្តងហើយម្តងទៀត តែទីបំផុតភាគីទាំងពីរមិនអាចសម្រេចកិច្ចព្រមព្រៀងបាន ធ្វើអោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះផុតកុងត្រាកាលពីពីរាត្រីថ្ងៃព្រហស្បតិ៍ទី ១ ។ នេះបើយោតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ទី ១ កក្កដា ២០២១។

ចាប់ពីពេលនេះតទៅខ្សែប្រយុទ្ធឆ្នើម Messi លែងក្លាយជាកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona ទៀតហើយបន្ទាប់ពីមករួមរស់នៅពហុកីឡដ្ឋាន Nou Camp អស់រយៈពេល ១៨។ ឆ្នាំជាមួយ លោក Joan Laporta បានបរាជ័យក្នុងការបញ្ចុះបញ្ចូលតារាឆ្នើមរូបនេះឲ្យបន្តជាមួយនឹងក្លឹប Barca។

Lionel Messi បានជួយក្រុមអ្នកមានបុណ្យBarcelona លើកពានចំនួន៣៥ រួមមានពានរង្វាន់ជើងឯកអេស្ប៉ាញព្រីមេរ៉ាលីហ្គាំចំនួន ១០លើកពានរង្វាន់យូហ្វាឆេមពានលីកចំនួន ៤លើកពារង្វាន់អេស្ប៉ាញស៊ុបពើរលីកចំនួន ៨ ពានរង្វាន់អេស្ប៉ាញខាប់ ៧លើក ពានរង្វាន់ Club World Cup ៣លើក និង European Super Cup ចំនួន៣លើក ។

កីឡាករខ្សែប្រយុទ្ធឆ្នើម  Messi ធ្លាប់គំរាមចាកចេញពីក្លឹប Barcelona ម្តងរួចមកហើយកាលឆ្នាំ ២០២០ ដោយក្លឹបធ្វើមិនបានល្អក្នុងការប្រជែងពានរង្វាន់អេស្ប៉ាញព្រីមេរ៉ាលីហ្គា ព្រមទាំងពានរង្វាន់យូហ្វាឆេមពានលីក ស្របពេលដែលដៃគូខ្សែប្រយុទ្ធដ៏ស្និតបំផុត Luis Suarez បានចាកចេញដោយអស់ទំនក់ចិត្តទៅលើក្លឹប។

ជុំវិញករណីកុងត្រាថ្មីរបស់ Messi ក៏មានសារព័ត៌មានជាច្រើនបានចុះផ្សាយថាលោក Joan Laporta បានខិតខំក្នុងការបញ្ចុះបញ្ចូលនិងផ្តល់កុងត្រាថ្មីរយៈពេល ២ឆ្នាំដល់ Messi។ដើម្បី រក្សាកីឡាករអាហ្សង់ទីនក្លឹបត្រូវកាត់បន្ថយប្រាក់ឈ្នួលកីឡាករប្រហែល២៣៧លានដុល្លារ ដើម្បីបំពេញតាមច្បាប់ហិរញ្ញវត្ថុលេងដោយយុតិ្តធម៌ របស់ក្របខណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្គា ។

ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ហើយគេអាចទៅលេងអោយក្លឹបណាមួយក៏ចាប់ពីពេលនេះតទៅ ។

ទោះជាយ៉ាងនោះក្តីក៏មិនទាន់អាចនិយាយថា Messi នឹងចាកចេញភ្លាមៗនោះដែរ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏អាចចុះហត្ថលេខាសារជាថ្មីជាមួយក្លឹប Barcelona វិញបានដូចគ្នាប៉ុន្តែក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

រហូតមកដល់ពេលនេះ មានក្លឹបចំនួន ២គឺ Man City និងParis SG ចាប់អារម្មណ៍ចង់បាន៕

RELATED ARTICLES