Tuesday, April 30, 2024
Homeកីឡាអន្ដរជាតិស្តេចប្រដាល់ភូមា ដាវ លីឌុច ថាថៃ លួចចម្លងវប្បធម៌ខ្មែរជាច្រើន

ស្តេចប្រដាល់ភូមា ដាវ លីឌុច ថាថៃ លួចចម្លងវប្បធម៌ខ្មែរជាច្រើន

ភ្នំពេញ ៖ ស្តេចប្រដាល់ភូមា លោកដាវ លីឌុច (Dave Leduc) ដែលមុននេះទើបតែបានជួលអគារមួយ នៅរាជធានីភ្នំពេញ ដើម្បីបើកអាជីវកម្មនៅកម្ពុជា បានអះអាងថា ជនជាតិថៃ បានលួចចម្លងវប្បធម៌ខ្មែរ ជាច្រើន ក្នុងនោះរួមគុនខ្មែរ (មួយថៃ) សាក់យ័ន្ត ភាសា និងក្បាច់ចម្លាក់ជាដើម។

ដាវ លីឌុច បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៤ ថា «កាលពីដើមឡើយ ជនជាតិថៃ ឬដែលយើងបានស្គាល់ថា ស្យាម ឬសៀម គឺជាជនជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ។ កាលពីសម័យកាលនោះកុលសម្ពន្ធ័ថៃ បានចាប់ផ្តើមលួចចម្លងនូវវប្បធម៌របស់កម្ពុជា ដែលយើងបានស្គាល់ថា អាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប សព្វថ្ងៃ។ មូលហេតុដែលនាំឲ្យមានការលួចចម្លងបែបនេះ ក៏ព្រោះតែកាលនោះ អាណាចក្រអង្គរ គឺជាសម័យកាលដែលមានការអភិវឌ្ឍនិងរុងរឿងបំផុតរបស់ខ្មែរ»។

ដាវ លីឌុច សរសេរបន្តថា «ខ្ញុំបានយល់ឃើញយ៉ាងច្បាស់ថា ជនជាតិថៃ បានលួចចម្លងនូវវប្បធម៌និងទ្រព្យ សម្បត្តិដ៏មានតម្លៃជាច្រើនរបស់ខ្មែរ ដែលក្នុងនោះមានដូចជា គុនខ្មែរ ( Muaythai) សាក់យ័ន្ត ភាសា និងក្បាច់សម្លៀកបំពាក់ ។ល។ ប្រសិនបើអ្នកពិតជាមិនជឿនូវអ្វីដែលខ្ញុំបាននិយាយ សូមអ្នកទៅទស្សនានូវចម្លាក់ដែលមានឆ្លាក់នៅលើប្រាសាទអង្គរចុះ ការពិត ជនជាតិថៃ ពិតជាមានការខ្លាចរអាណាស់ ខ្លាចថាមនុស្សគ្រប់ គ្នា អាចនឹងសិក្សាដឹងនូវរឿងពិតរបស់ពួកគេ ហើយពួកគេនឹងធ្វើការហាមឃាត់នូវបុគ្គលទាំងឡាយណាដែលដាក់សំណួររសើបដល់ពួកគេ រឿងដ៏គួរឲ្យអស់សំណើចមួយទៀតនោះ គឺជនជាតិថៃ បានដាក់ពហិការ មិនចូលរួមនូវការប្រកួត SEA GAME 2023 នៅក្នុងវិញ្ញាសា “គុនខ្មែរ” វាពិតជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងណាស់»។

ដាវ លីឌុច សរសេរបន្តទៀតថា «អ្នកដឹងទេ ហេតុអ្វីបានខ្ញុំត្រូវខ្វល់ខ្វាយជំនួសជនជាតិខ្មែរ? ព្រោះថា ប្រជាជនកម្ពុជា បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ នៅពេលដែលខ្ញុំបានសម្រេចចិត្តថា មករស់នៅក្នុងប្រទេសកម្ពុជា ព្រោះថា នៅប្រទេសមីយ៉ាន់ម៉ា ពេលនេះស្ថានការណ៍កំពុងតែមានភាពតឹងតែងជាខ្លាំង ដូច្នេះទើបខ្ញុំត្រូវតែឲ្យពិភពលោកបានដឹងថា ប្រជាជនខ្មែរ គួរតែទទួលបាននូវអ្វីដែលគេសមនឹងទទួលបានពីខ្ញុំ»។

គួរបញ្ចាក់ថា កាលពីថ្ងៃទី០២ ខែមេសាឆ្នាំ២០២៤ ដាវលីឌុច បានឲ្យដឹងថា រូបគេបានចុះកិច្ចសន្យាជួលអគារពាណិជ្ជកម្ម នៅម្តុំទួលទំពួង រយៈពេលពីរឆ្នាំ កម្ពស់ ៤ជាន់ មានបន្ទប់គេង៦ និងបន្ទប់ទឹក ៥ សម្រាប់អាជីវកម្មដំបូងរបស់គេ នៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងនៃក្រុម eSport DAV Army  «កងទ័ពដាវ» របស់គេ។ នៅជាន់ទីមួយ គេនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់គេ៕ ខៀវទុំ

RELATED ARTICLES