មេដាយសន្តិភាពសម្តេចហ៊ុន សែន បក្សកាន់អំណាចថា សំពងក្បាលក្រុមសម រង្ស៊ី

0
65

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្ស ប្រជាជនកម្ពុជា) បានលើកឡើងថា ការដែល សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាព ពិភពលោក គឺជាការសំពងក្បាលក្រុមលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្ស សង្គ្រោះជាតិ) ដែលតែងតែលាបពណ៌មកលើ សម្តេចនាយករដ្ឋមន្ត្រី។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា ការ ដែលសម្តេចហ៊ុន សែន ទទួលបានមេដាយមាស សន្តិភាពពិភពលោកនេះ គឺជាមោទនភាពឱ្យ ប្រជាជាតិខ្មែរ ទាំងមូល ហើយបញ្ហានេះ ក៏ វាជាការទះកំផ្លៀង ខោកក្បាលពួកក្រុមឧទ្ទាម ក្រៅច្បាប់មួយចំនួន (ក្រុមលោកសម រង្ស៊ី) ដែលកំពុងតែបន្តុះបង្អាប់មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់ ប្រជាជនកម្ពុជា អំពីការកសាងអភិវឌ្ឍប្រទេស រីកចម្រើនលើគ្រប់វិស័យ ហើយអ្នកណាក៏មើល ឃើញដែរ ទាំងជាតិនិងអន្តរជាតិ។

លោកសុខ ឥសាន បានមានប្រសាសន៍ ថា “អាហ្នឹងវាជាមោទនភាព ពីព្រោះសម្តេច នាយករដ្ឋមន្ត្រី លោកជាប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត តំណាងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស។ អ៊ីចឹងបើសម្តេច បានមេដាយមាសសន្តិភាព ពិភពលោកហើយ គឺក៏ដូចជាប្រជាជនកម្ពុជា មានមោទនភាព ហើយក៏ធ្វើឱ្យអន្តរជាតិហ្នឹង គឺទទួលស្គាល់ មិនមែនត្រឹមតែអាស៊ីអាគ្នេយ៍ ទេ គឺថា លើពិភពលោកទាំងមូល។ អាហ្នឹង ជាបញ្ហាមួយ ជាមោទនភាពឱ្យប្រជាជាតិខ្មែរ យើងទាំងមូល ហើយបញ្ហានេះ ក៏វាជាការទះ កំផ្លៀង ឬមួយក៏ខោកក្បាលពួកក្រុមឧទ្ទាម ក្រៅច្បាប់មួយចំនួន ដែលកំពុងតែបន្តុះបង្អាប់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែល យើងឃើញហើយ ការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់ ប្រជាជនកម្ពុជា អំពីការកសាងអភិវឌ្ឍប្រទេស អាហ្នឹងយើងមិនបាច់និយាយទេ គឺថាវារីកចម្រើនលើគ្រប់វិស័យ ហើយអ្នកណាក៏មើល ឃើញដែរ ទាំងជាតិនិងអន្តរជាតិ។ ម៉្យាងទៀត គឺកាលណាដែលយើងអាចពុះពារឧបសគ្គបាន ជាពិសេសឆ្លងកាត់ព្យុះសង្ឃរា នៃជំងឺកូវីដ-១៩ នេះ គឺថាដោយសារការដឹកនាំរបស់សម្តេច ទើបយើងធានាបាននូវសុវត្ថិភាព សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ហើយនៅលើលោក នេះ គឺគ្មានប្រទេសណាដែលចាក់វ៉ាក់សាំងប្រឆាំង នឹងកូវីដ បានច្រើនជាងកម្ពុជា ទេ បើគិតជា ភាគរយ”។

លោកសុខ ឥសាន បន្តថា “ភ្ជាប់ជាមួយ ចំណុចនេះ គឺហ្នឹងហើយ រាល់ថ្ងៃនេះ ក្រុមឧទ្ទាម ក្រៅច្បាប់ ពួកវាលាបពណ៌ ហើយចោទប្រកាន់ សម្តេច ថាជាជនផ្តាច់ការ ឥឡូវដល់អន្តរជាតិ គេប្រគល់មេដាយមាសពិភពលោក ឱ្យទៅ ហើយ អាហ្នឹងយើងយល់ថា អាហ្នឹងវាផ្ទុយគ្នា ស្រឡះពីការមួលបង្កាប់លាបពណ៌របស់ពួក ឧទ្ទាមក្រៅច្បាប់។ អ៊ីចឹងទេ កាលដែលប្រគល់ រង្វាន់ដ៏មហាសាល ដ៏ថ្លៃថ្លា ជូនសម្តេចនាយករដ្ឋមន្ត្រីនេះ វាជាការសំពងក្បាលដល់ពួកក្រុម ឧទ្ទាមក្រៅច្បាប់ ដែលតែងតែនិយាយផ្ទុយ អំពីការពិតហ្នឹងឯង គឺថា គេវ៉ៃប្រហារ យើង ឃើញហើយ គ្រប់បែបគ្រប់យ៉ាងអស់ហើយ ជាអាយ៉ងយួន ជាអាយ៉ងចិន បន្ទាប់មក គឺ ដឹកនាំបែបផ្តាច់ការ ឯកបក្ស ៘ និង៘ ហ្នឹង យើងឃើញហើយ វាផ្ទុយអំពីការពិតទាំង អស់។ បើដឹកនាំផ្តាច់ការ បើដឹកនាំមិនស្រប តាមឆន្ទៈប្រជាពលរដ្ឋទេ មិនមែនមានការ ទទួលការគាំទ្រពីប្រជាពលរដ្ឋទេ ក៏ប៉ុន្តែយើង ដឹងហើយថា ប្រជាពលទូទាំងប្រទេស ភាគ ច្រើនលើសលប់ គឺថាសុទ្ធតែគាំទ្រការដឹកនាំដ៏ ត្រឹមត្រូវរបស់សម្តេច ដែលស្របទៅតាមឆន្ទៈ របស់ប្រជាពលរដ្ឋ ស្របទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ ហើយតាំងពីការទៅស្វែង រកវ៉ាក់សាំង ទាំងទៅរកជំនួយវ៉ាក់សាំងឥត សំណង ទាំងទៅរកទិញវ៉ាក់សាំង ពីបរទេស មក គឺបានធានាអាយុជីវិតរបស់ប្រជាជន វាផ្ទុយ អំពីការមួលបង្កាច់ថា ធ្វើឱ្យឱ្យប្រជាជនស្លាប់ ដោយសារថា ការទិញវ៉ាក់សាំងអី៘ និង ៘ ដោយសារការយកវ៉ាក់សាំងចិន អីមក អ៊ីចឹង”។

លោកសុខ ឥសាន បន្តទៀតថា “ពេល ឃើញព័ត៌មាននេះ បើសិនខួរក្បាលជាមនុស្ស ហ្នឹង គឺថាវាឈឺចាប់ណាស់ទៅហើយ ក៏ប៉ុន្តែ យើងដឹងហើយថា ទណ្ឌិតនេះ គឺថាខួរក្បាល វាតិរច្ឆានទៅហើយ វាមិនឈឺក្បាល វិលមុខ អីនឹងសច្ចធម៌ សមិទ្ធផលរបស់សង្គមជាតិទេ វាគិតតែបំប្លែងគុណសម្បត្តិឱ្យទៅជាគុណវិបត្តិ។ អាហ្នឹងហើយ វាទៅអ៊ីចឹង ក៏ប៉ុន្តែទោះបីយ៉ាង ណាក៏ដោយ វាមិនមានការគាំទ្រពីប្រជាពលរដ្ឋ វាមានតែមួយក្តាប់នៅក្រៅប្រទេស ដែលមិន ដឹងអំពីសភាពការណ៍ស្រុកទេសពិតប្រាកដ នៅជឿតាមពួកវាតែប៉ុណ្ណឹង”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោក លើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោម ប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។

ក្នុងកម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹម ពិភពលោកលើកទី៧ នោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ២០២១ (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក”។ សម្តេចហ៊ុន សែន គឺជាស្ថាបនិក សន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជា មេដឹកនាំគំរូដ៏អស្ចារ្យមួយ រូបក្នុងឧបទ្វីបអាស៊ី។

សម្តេច ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ ដែរថា ជាមួយនឹងមេដាយមាសសន្តិភាពពិភពលោកនេះ សម្តេចក៏ទទួលបានរង្វាន់ ១លាន ដុល្លារ ផងដែរ ហើយសម្តេចថា នឹងប្រើថវិកា នេះ សម្រាប់ធ្វើផ្ទះជូនអតីតយុទ្ធជន។

បើតាមសហព័ន្ធសន្តិភាពសកល (UPF) ការប្រគល់មេដាយមាស ជូនចំពោះសម្តេច ហ៊ុន សែន នាពេលនេះ គឺចំពោះតួនាទីរបស់ សម្តេច ដើម្បីសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ”៕