Friday, April 26, 2024
Homeតារាខ្មែរតារា៣ដួង ទិញវីឡាព្រមគ្នានៅរដូវកូវីដ

តារា៣ដួង ទិញវីឡាព្រមគ្នានៅរដូវកូវីដ

នៅឆ្នាំ២០១៩-២០២០ ទាំងតារាចម្រៀងនិងសម្ដែងគឺបានបាត់បង់​ប្រាក់ចំណូលស្ទើ​តែ​ទាំងស្រុងព្រោះបណ្ដារConcertsនិងរោងភាពយន្ដត្រូវបានបឹទធ្វើឲ្យតារាមួយចំនួនជួបវិបត្តិសេដ្ឋកិច្ច។ ប៉ុន្ដែទន្ទឹមនិងនេះដែរគេឃើញតារាស្រី៣ដួងបានទិញផ្ទះវីឡារតម្លៃសែនដុល្លារនៅរដូវកូវីដនេះដែលបញ្ជាក់ថាពួកគេមិនត្រឹមតែគ្មានហានិភ័យរឿងលុយនោះទេ តែថែមទាំងអាច​ទិញ​វីឡារក្នុងក្ដីស្រម៉ៃបានដូចបំណងនៅពេលនេះទៀតផង។

១៖ពេជ្រ សូលីកាៈ តារាកូន១រូបនេះបានដឹកដៃប្ដីលោកគឹម ហាន ទៅទិញផ្ទះវីឡារឃ្វីន​ដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារកាលពីថ្ងៃទី១៦ខែសីហា ខណៈដែលបច្ចុប្បន្ន​នាងរស់​នៅខុនដូយ៉ាងកាលីពផងដែរ។សូលីកា បានប្ដូរមុខមាត់ថ្មីក្រោយនាងបាន​ភ្ជាប់ពាក្យជាមួយ​អាណិកជនខ្មែរនៅអូស្រ្ដាលីកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី១៦​ឧស​ភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ សូលី​កា បាន​ប្រារព​ខួបស្នេហ៍២ឆ្នាំជាមួយស្វាមី ហើយថ្មីៗនេះដែរនាងបាន​បណ្ដើរប្ដីនិងបី​កូន​ប្រុស​ទៅថតPre-Wedding នៅប្រាសាទអង្គរវត្តដោយពួកគេគ្រងឈុតប្រពៃណីយ៉ាងស្រស់ស្អាត។

២៖ណា សាឌីៈ តារាកូនខ្មែរកាត់ថៃរូបនេះបានទិញផ្ទះវីឡារឃ្វីនតម្លៃ១៥ម៉ឺនដុល្លារ នៅ​បុរីអាម៉ូរី ដោយវាចារនោះជាការខិតខំប្រឹងប្រែង​របស់នាងផ្ទាល់គ្មានអ្នកណា​ជួយឧបត្ថម្ភ​ឡើយ​។​អ​តីតFreshie កាលពីឆ្នាំ២០១៥ រូបនេះក៍បានប្ដូរពីជិះរថយន្ដម៉ាកPrius មកLexus Nx200t ទើបធ្វើឲ្យសម្រស់របស់នាងឡើងមួយក្រឺតថែមទៀត។យ៉ាងណាសាឌី មិនទាន់​បង្ហាញ​មុខគូស្នេហ៍ជាចំហឡើយ ក្រោយនាងធ្លាប់ប៉ៈរឿងអាស្រូវស្នេហា​កាលពីឆ្នាំមុន​ដោយ​បែកធ្លាយរឿងមានកូនមន្រ្ដីធំម្នាក់គឺ្រតក្នាញ់នាងខ្លាំងពេករហូតដល់ខាំជាំស្បែកសាច់ភ្លៅ។តែនាងសាឌី បានច្រានចោលដោយថារឿងនោះមានគេចង់ធ្វើបាបនាងទៅវិញ។

៣៖វ៉ាន់ វល័ក្ខៈ​ តារាដើមទ្រួងធំទ្រលុកទ្រលន់នាងវ៉ាន់ វល័ក្ខ បានដើរទៅមើលផ្ទះ​វីឡារ​នាងកំពុងតែសាងសង់កាលពីថ្ងៃទី១ខែកញ្ញា តែអ្វីដែលចម្លែកនៅពេលដែល​អ្នកយកព័តមាន​យើងសាកសួរតាមឆាតហ្វេសបុករឿងទិញផ្ទះប្រណិតនោះថាតម្លៃប៉ុន្មាន?នៅបុរីណា?មានគូស្នេហ៍ជួយឬអត់នោះវល័ក្ខ មិនឆ្លើយតបមួយម៉ាត់ណាឡើយ។ការទិញផ្ទះវីឡារ​ស្កឹមស្កៃរ​បស់​តារាដែលចូលចិត្តបញ្ចេញសាច់ភ្លៅសខ្ចីរូបនេះក្រោយពីនាងបានទិញរថយន្ដម៉ាកLexus Lx570​ Kuru2020 តម្លៃ២៣ម៉ឺនដុល្លារកាលពីខែកក្កដាឆ្នាំ២០២០។

ក្រៅពីតារាទាំង៣ដួងខាងលើដែលណាត់គ្នាទិញវីឡារនៅរដូវកូវីដនេះតារាស្រីដែលកំពុងរស់នៅផ្ទះវីឡារមានដូចជាសូដា នីតា,ដួង ម៉ានិច្ច,ទេព បូព្រឹក្ស,នៅ សុនិតា ,ស៊ឹម សូលិកា ,ឌួង ហ្សូរីដា ,ម៉េង កែវពេជ្ជតា,ចន ច័ន្ទលក្ខិណា,ឈួន សុវណ្ណឆ័យ,ថន លក្ខិណា,ឱក សុគន្ធ​កញ្ញា ,បេប៊ី ,រ៉ាប៊ី និងសួស វីសា ជាដើម៕ ហ៊ឹម វិចិត្រ

RELATED ARTICLES