Friday, April 26, 2024
Homeតារាខ្មែរព្រាប សុវត្ថិ៖ ធ្វើឲ្យតារារួមដំបូលមិនហ៊ានប៉ៈ

ព្រាប សុវត្ថិ៖ ធ្វើឲ្យតារារួមដំបូលមិនហ៊ានប៉ៈ

  ភ្នំពេញ៖ព្រាប សុវត្ថិ បានឈជើងនៅGalaxyជាង១ឆ្នាំ​ទៅហើយដែលកេរ្ដិ៍ឈ្មោះ​របស់អតីត​តារាចម្រៀងហង្សមាស​រូបនេះ​ត្រូវ​បានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថា​លោក​ស្នាយ មិនធ្លាក់ចុះ​នោះទេពោលគឺ​នៅតែមិនទាន់​មាន់តារាជើង​ថ្មីណា​ដណ្ដើម​តំណែង​លោក​បានឡើយ ព្រោះព្រាប សុវត្ថិ វ័យ៤៦ឆ្នាំទៅហើយនោះ​សម្លេងអត់ទាន់បែកធ្លាក់​ចុះទេ។ប៉ុន្ដែ​សម្រាប់​មជ្ឈ​ដ្ឋាន​មហាជនៅតាមបណ្ដារខេត្តនៅពេលដែលសួររឿងបទល្បីៗរបស់ព្រាប សុវត្ថិ នៅGalaxyនោះពួកគេបែជា​ស្រពិចស្រពិល​ហើយ​​នៅចាំតែបទចម្រៀងព្រាប សុវត្ថិ អំឡុង​ច្រៀង​​នៅហង្សមាសទៅវិញ។

ជាក់ស្ដែងតារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត បានឲ្យដឹង​តាមទូរស័ព្ទថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូល ទៅ ផលិតកម្មថ្មី​នោះអ្នកស្រីមិន​ទាន់បានស្ដាប់បទ​ទាំងនោះ​នៅឡើយទេ សូម្បីតែមួយបទ។អ្នកស្រីសាវ៉េត នៅតែសរសើរ​ហង្ស មាសថាជាផលិតកម្មមួយដែលខ្លាំង​ព្រោះធ្វើបទចម្រៀង​ឲ្យ​ព្រាប សុវត្ថិ ច្រៀងត្រូវ​និង​សម្លេងគ្រប់បទតែម្ដង។

   ទោះជាព្រាប សុវត្ថិ ហាក់ស្ងប់ស្ងាត់ជាងមុនបន្ដិចពេលប្ដូរផលិតកម្មមែនតែតាមព័ត​មាន​ថាកំពូលតារាចម្រៀងរូបនេះត្រូវ​បាន​តារាចម្រៀងរួមទ្រនុំនៅGalaxy ទាំងអស់គោរព​លោក​ដូចជាលោកគ្រូរបស់ពួកគេតែម្ដងក្នុងនោះដែរដូចជានាងតន់ ច័ន្ទសីម៉ា អី​ចឹងទោះ​ជាក្នុងMVលេងស្និតស្នាលជាមួយព្រាប សុវត្ថិ យ៉ាងណាតែនាងគោរពព្រាប សុវត្ថិ ជារៀម​ច្បងផងគ្រូផង។ប៉ុន្ដែការ​ទៅ​ដល់​Galaxyរបស់ព្រាប សុវត្ថិ ធ្វើឲ្យតារារួមទ្រនុំដូចជាខេម និង​វង្ស ថាណាន់ ជាដើមពិបាកនឹងដណ្ដើម​បានភាពលេចធ្លោ​ខ្លាំង​ណាស់​​ដោយ​សម្អាង​ថា​កេរិ៍​ឈ្មោះ​របស់ព្រាប សុវត្ថិ ហាក់គ្របពីលើពួកគេតែម្ដង ហេតុនេះហើយតារាទាំងអស់របស់​ផលិត​កម្ម​នេះគ្មានអ្នកណាហ៊ានប៉ៈតារាចម្រៀងដែលល្បីល្បាញជាង២៣ឆ្នាំនេះឡើយ។

  តាមរយៈការចុះកុងត្រាតំណាក់កាលដំបូងរបស់ព្រាប សុវត្ថិ រយៈពេល៥ឆ្នាំ​នោះមាន​ន័យថាព្រាប សុវត្ថិ នឹងបន្ដច្រៀងនៅ​Galaxy​ដល់ឆ្នាំ២០២៥ ។ប៉ុន្ដែផលិត​កម្មជើងថ្មីតែ​មាន​លុយ​ច្រើនហ៊ានទិញព្រាប សុវត្ថិ ដល់ទៅ៣០ម៉ឺន​ដុល្លារនិង​ផ្ដល់​ប្រាក់ខែ​៨០០០ដុល្លារនោះ​ធ្លាប់បញ្ចេញសារថាចង់ធ្វើការជាមួយអតីតតា​រាហង្សមាសរូបនេះ១០ឆ្នាំថែមទៀត​ពោលគឺរហូតដល់​ឆ្នាំ២០៣៥​ឯណ្ណោះ​ដែលពេលនោះព្រាប សុវត្ថិ នឹង​មានអាយុ៥៦ឆ្នាំ៕

RELATED ARTICLES