តន់ ច័ន្ទសីម៉ា ៖ធ្វើឲ្យភ្ញាក់ផ្អើល“Are You Ok?” ក្រោយចេញ Trailers

0
153

ភ្នំពេញ៖ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailersបទ“Are You Ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទ​ចម្រៀងមួយនេះ ទទួលបានការគាំទ្រ និងចាប់អារម្មណ៏យ៉ាងខ្លាំង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផងមាន​អ្នក​ចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតCopyយកទៅផុសតផង។

Galaxy Navatra ទើបតែបញ្ចប់ការថតMV “Are You Ok?” ដោយការថតនោះតាម​ប្រ​ភពច្បាស់ការបានឲ្យដឹងថា ផលិត កម្ម បានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេសដោ​យ​​ការថតនោះទៀតសោត​បានប្រើ ពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MV​នឹង​ចេញ​ឆាប់ៗនេះតែម្ដង។ ប្រភព ដដែល បានបន្តឲ្យដឹងទៀតថា “Are You Ok?” ខាងលើ ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា

ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជា​អ្នកជំនួញ​ជោគ​ជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ នាពេលបច្ចុប្បន្ន។ អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“Are You Ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra ប្រលែង វីដេអូ Trailers បទ“Are You Ok?” ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។ គិតមកដល់ពេលនេះ បទ”Are You Ok?” ត្រូវ​បាន​អ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយ​មិននឹក​ស្មានថា​បទ​

ចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ សូមបញ្ជាក់ផងដែរថា Galaxy Navatra បាន​សម្រេចចិត្តទិញកម្មសិទ្ធិបញ្ញាពីម្ចាស់សំលេងនៃពាក្យ “Are You Ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។ ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិ របស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ជាមិនខានព្រោះការផលិតសម្រិតសម្រាំងបំផុត៕