រ៉េត ស៊ូហ្សាណា៖ ឪពុកជួយលើកសម្រស់

0
184

   ភ្នំពេញ៖ខណៈដែលតារាល្បីៗដូចជាឱក សុគន្ធកញ្ញា ,ខៀវ សានសាណា និងគង់ សុជាតិ ជាដើមសុទ្ធតែមាន​ជំ​នួយ ការខាងថតរូបឲ្យគ្រប់សកម្មភាពសិល្បៈនិងក្រៅឆាកនោះស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា វិញនាង​ត្រូវបាន ឪពុកតាមជួយលើក​សម្រស់ឲ្យកាន់តែ​មាន​ភាព​លេចធ្លោនិងទាក់ទាញតាមរយៈលោការៀបចំ​ប្លង់​និង​ថតផ្អិត​រូបឲ្យកូន ស្រីគ្រប់ពេល​វេលា​ទាំងអស់ទើបរូបភាពទាំងនោះច្បាស់ស្អាតល្អដែលលើកសម្រស់ហ្សាណា ឲ្យលេចត្រដែត​ឡើង​​ថែម មួយកម្រិតទៀត។

អ្នកសិល្បៈមួយចំនួនបានសរសើរហ្សាណា ថាជាតារា​មានសំ​ណា​ងព្រោះ​មានឪពុក​តាម​ការពារ​ពី​ការតាមប្រម៉ាញ់ ស្នេហ៍ ពីសំណាក់ប្រុសៗ ដែលឃើញស្រី​ស្អាត​​​​មិនបាននោះដោយជោគជ័យហើយថែម​ទាំងត្រូវ​លោក​ដើរតួនារីប្រៀប​បានជាជំ​នួយការ​ឲ្យកូនស្រីកាន់តែស្រស់ស្អាតតាមរយៈការ​ថតរូបតាមបែបក្បួនខ្នាត​សិល្បៈត្រឹមត្រូវ​ទៀត​ដែលធ្វើ ឲ្យសកម្មភាព សិល្បៈរបស់នាងកាន់តែមានភាពរស់រវើក។ប៉ុន្ដែសម្រាប់ប្រុសៗដែលធ្លាប់តាមស្នេហាស៊ូហ្សាណា តែមិនដូចបំណង នោះបែរជារអ៊ូថាហ្សាណា ពេញវ័យក្រមុំ​ស្ដូក​ទៅ​ហើយគូរតែហ៊ានដើរ​ហើទៅណា​ម្នាក់ៗឯង​ដូចតា​រា​ផ្សេងៗទៀតដែរ​ទៅកុំចាំតែឪពុកម្ដាយ​តាម​ការពារគ្រប់ជំហ៊ានបែបនេះអីទៀតអី ធំហើយ…។

   ក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលមានឪពុកតាមជាប់គ្រប់ជំហ៊ានមានដូចជាសុខ ពិសី​,អ៊ីវ៉ា ,លីនដា ,ព្រះកាយ ច័ន្ទ,អ៊ុង នីនិច្ច និងស៊ូ ស៊ីរីកា ជាដើម។ចំពោះនាងហ្សាណា វិញជា​តារា​ដែលខ្លាចបំផុតប៉ៈរឿងអាស្រូវស្នេហា ហើយតាមព័តមាន​ថាក្រុម​គ្រួ​សារនាងក៍ធ្លាប់​ព្រ​មានស្រីស្អាតរូបនេះដែរថាប្រសិន​បើនាងជំពប់រឿងអាស្រូវកេរ្ដិ៍ណា​មួយនោះនឹងឲ្យនាងឈប់​ពីសិល្បៈ​ភ្លាម​ៗតែម្ដង។ប៉ុន្ដែកាលពីខែមីនាឆ្នាំ២០២០ ហ្សាណា បង្ហាញសញ្ញាមាន​គូស្នេហ៍​ហើយតាមរយៈការកាន់ដៃបុរសម្នាក់ដោយបិទមុខ ហើយនៅពាក់កណ្ដាល​ខែមករា​ឆ្នាំ២០​២១នាងបានទៅទិញផ្ទះ២ជុងដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ខណៈដែល​នៅខែ​ឧស​ភាឆ្នាំ២០២១ នាងបានទិញរថយន្ដទំនើបម៉ាកJeep Rubicon ដែលមានតម្លៃ៨៧០០០ដុល្លារ​ជិះយ៉ាង​កាលីពទើប​ធ្វើឲ្យមាន​ការលើកឡើងថា​នៅ​រដូវកូវីដនេះហ្សាណា មិនត្រឹមតែគ្មាន​វិប​ត្តិសេដ្ឋកិច្ចនោះទេ តែនាងក៍កាន់តែមានទ្រព្យ​កើន​យ៉ាង​រហ័​សផងដែរ។​យ៉ាងណាស្រីស្រស់​ធ្មេញចំពើស​រូបនេះមិនដែលក្លាហាន​ហ៊ានបណ្ដើរគូស្នេហ៍ដោយបើកមុខជាចំហ​ម្ដងណា​ឡើយ៕