Friday, April 26, 2024
Homeតារាខ្មែរនាយចឺម គ្រឺតក្នាញ់សង្សារពាក់ក្រវិលនៅរន្ធផ្ចិត

នាយចឺម គ្រឺតក្នាញ់សង្សារពាក់ក្រវិលនៅរន្ធផ្ចិត

លោកសុខ មេសា ហៅនាយចឺម ហាក់មិនសូវជ្រួលជ្រើមមើលទៅស្រីផ្សេងៗ​រំលង​សង្សា​ររបស់ខ្លួនទៀតទេព្រោះតែពេលនេះនាងហ្វា ហ្វា កាន់តែមានការតុបតែងខ្លួន​ស្អាត​ប្លែកទៅៗហើយពិសេសគឺការពាក់ក្រវិលនៅរន្ធផ្ចិតយ៉ាងស៊ិចស៊ីនោះគេជឿថាលោកមេសា កាន់តែគ្រឺតក្នាញ់និងពេញចិត្តស្ដូកតែម្ដង។តាមព័តមានថាម្ដាយនាយចឺម ក៍ពេញចិត្តនាងហ្វា ហ្វា ហៅស្រីយី ខ្លាំងដែរហើយថែមទាំងជម្រុញឲ្យកូនប្រុសគាត់ឆាប់​គិតតគូរឿងដឹក​ដៃសង្សារ​រៀប​ការទៀតផង។

ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់ថានាយ មិនទាន់ចង់រៀបការឆាប់ៗនេះទេ​ព្រោះ​ថា​ជី​វិតប្ដី​ប្រពន្ធគង់មានខ្លះបែកគ្នា ចុះទម្រាំនាយនិងអូន ហ្វា ត្រឹមជាសង្សារម៉េចនឹងអាច​មើលដឹងថា​ថ្ងៃ​ក្រោយមានរឿងអីកើតឡើងទៅ?ចំពោះស្រីយី វិញធ្លាប់វាចារថា​ពីដំបូងម្ដាយ​នាង​ចេះតែ​បា​រម្ភដែរក្រោយដឹងថានាងនិងនាយចឺម ទាក់ទងគ្នា។តែពេលនេះគាត់លែង​គិត​ច្រើនទៀត​ហើ​យ​។​ទោះជាយ៉ាងណានាងនៅតែនិយាយបែបលាក់លៀមថានាងនិងនាយចឺម រស់នៅផ្ទះ​បែកគ្នាមិន​មែនក្រោមដំបូលតែមួយទេ។

នាយចឺម ជាតារាដែលពូកែញ៉ែស្រីគឺដូចគ្នាទៅនិងនាយពាក់ម៉ី និងនាយក្រូចដែរព្រោះ​ឲ្យតែ​និយាយជាមួយស្រីណាហើយនារីៗទាំង​នោះជឿរស្លុងតែម្ដង។ប៉ុន្ដែដូចពាក្យគេ​ថា”​ដំរីជើង​បួន គង់មានភ្លាត់”នោះមិនខុសទេព្រោះតែគ្រាន់តែអតីត​តារាកំប្លែងCtnរូបនេះភ្លាត់​ស្នៀត​តែ​មួយភ្លែតសោះក៍ត្រូវបាន​ប្រុសផ្សេងឆក់សង្សារជាស្រីស្អាត​បាត់អស់ម្ដងដល់​ទៅ​២ព្រមគ្នានោះគឺនាងពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ខណៈដែលកាល​ពីថ្ងៃ​ទី១៨​ខែធ្នូឆ្នាំ២០១៩ នាយចឺម បានត្រូវកីឡាករឈ្មោះង៉ែត លីទី វាយឲ្យរបួសក្បាល​ដេអស់៥​ថ្នេរ​ដោយសារតែ​លោក​មេសា​ឆាតទៅញ៉ែនាងស្រីលាភ ដែលជាសង្សាររបស់គេ ។

នាងហ្វា ហ្វា គ្រាន់តែ​ហួ​សចិត្ត​ចំពោះ​សង្សា​រហ៊ាន​ក្បត់ចិត្តនាងទៅរកម្ហូបនៅខាង​ក្រៅផ្ទះនេះតែនាងបាន​អធ្យា​ស្រ័​យ​ឲ្យលោកមេសា ទើបធ្វើឲ្យពេលនេះនាយចឺម ហាក់ភ្ញាក់ខ្លួននិងមិនសូវហ៊ាន​ចាប់​គ្រញិច​អោបថើប​តួស្រី​ៗដែលថតMVលើសពីតម្រូវការ​របស់អ្នកដឹកនាំដូចមុននោះទៀត​ទេ។ចំពោះនាងហ្វា ហ្វា វិញ​ដើម្បីចងចិត្តនាយចឺម នាងមានតែប្រឹងតែងខ្លួនឲ្យស្អាត​គ្រប់​ពេ​ល​វេលាហើយថែម​ទាំងស៊ិច​ស៊ីប្លែកទៅៗដូចជាពេលនេះពាក់ក្រវិលនៅរន្ធ​ផ្ចិតដែល​ធ្វើឲ្យ​ប្រុស​ៗជាច្រើនគ្រឺតក្នាញ់ហើយបើនាយចឺម ហ៊ានតែថ្លោះធ្លោយជាថ្មីម្ដងទៀតនោះច្បាស់ជាដើរ​ជាន់ដានចាស់​ត្រូវប្រុស​ផ្សេង​ឆក់យកសង្សារទី៣ទៅបាត់ជាមិនខាន៕

RELATED ARTICLES