Tuesday, May 7, 2024
Homeតារាខ្មែរមាន សូនីតា៖ ឆ្លើយអត់ចេញ !

មាន សូនីតា៖ ឆ្លើយអត់ចេញ !

ភ្នំពេញ៖ស្រីស្រស់សម្លេងស្រាលនាងមាន សូនីតា បានទទួលស្គាល់ថាពេលនេះមិត្ត​ភក្ដិជុំវិញ​ខ្លួនពិតជាដាក់បន្ទុកលើនាងកាន់តែខ្លាំងមែន ព្រោះរាល់ពេលនាងចូលរួមមង្គលការមិត្ត​ភក្ដិ​ពួកគេ​តែងតែសួរសំណួរដដែលៗថា”កាលដល់វេន “ ដែលពាក្យនេះសំដៅដល់ការ​យកប្ដី​ពេលណា? ជាក់ស្ដែងដូចជាកាលពីថ្ងៃទី២៣ មេសា នាងបានទៅចូលរួមមង្គលការនាងដួង ម៉ានិច្ច នៅ​ឆ្នេរ​សមុទ្រខេត្តព្រះសីហនុក៍ត្រូវ​បានអ្នករួមអាជីព​ចោមរោមព័ទ្ធសួររឿង​នេះដែរ​។ទោះជាសូនីតា ឆ្លើ​យមិនចេញចំពោះ​ការ​ជជីក​សួរពីសំណាក់មិត្តភក្ដិ និងអ្នករួម​អាជីពរឿង​ការប្ដីនេះក្ដី តែតារា​មាន​វ័យ​៣៤ឆ្នាំ ​ធ្លាប់​អ្នកយកព័តមានយើងពាក់ព័ន្ធរឿងគ្រោងបញ្ចប់​ជីវិតនៅលីវ​នេះ​ថាពេល​នេះ​នាងមិន​មែន​​នៅបេះ​ដូង​ទំនេរឡើយ ពោលគឺមានគូស្នេហ៍ហើយ តែស្ថិតក្នុងតំណាក់​កាល​មើលចិត្តថ្លើមគ្នា ដែល​មានន័យថាមិនអាចកំណត់ពីពេល​វេលារៀប​ការបានទេ ។​នាង​ទទួលស្គាល់ថា​ពេល​ឃើ​ញ​​មិត្តភក្ដិរៀបការចិត្តនាងក៍ចង់តែការដូគេដែរ តែ​ធ្វើ​ម៉េចមិន​ទាន់​​ដល់វេន ។

 ប្រភពបានឲ្យដឹងថាមាន សូនីតា នៅតែមិនហ៊ានបណ្ដើរគូស្នេហ៍ជាចំហនៅឡើយ បើ​ទោះជានាងទៅចូលរួមពិធីអ្នកស្និតនោះនៅបណ្ដារខេត្តក៍ដោយគឺខុសពីតារាខ្លះទោះជានៅក្រុងពួកគេអត់ដែលកៀកកើយម្ចាស់ស្នេហ៍ជាសាធារណៈមែនតែពេលទៅខេត្តអត់ខ្លាចបើកចំហ ។តែនាង​សូនី​តា វិញទាំងនៅក្រុង ខេត្ត និងទៅបរទេស គឺអត់ហ៊ានបញ្ចេញមុខអនាគត​ប្ដី​ឲ្យ​គេ​ស្គាល់ដូច​គ្នា​។​ការ​ជ្រើសរើសផ្លូវបែបនេះនាំឲ្យនាងសូនីតា មិនស្រាលខ្លួនដដែល​ទាក់ទង​រឿងដែលគេ​សង្ស័​យថា​នាងមានសង្សារជាលោកគយវ័យចំណាស់ម្នាក់​ដែលប៉ះស្នេហ៍នាងជា​ច្រើនឆ្នាំ ។ប្រភពបានឲ្យដឹងថាសូនីតា មិនត្រឹមតែព្យាយាមមិនលាតត្រដាង​រឿងស្នេហានោះ​ទេ តែអ្នក​កាសែតដែលសួរនាងពាក់ព័ន្ធរឿងនាងមានគូស្នេហ៍​ជាមន្រ្ដីគយនោះនាងនឹងលែង​ផ្ដល់​បទសម្ភាសន៍តែម្ដង ហេតុនេះហើយបានជាធ្វើឲ្យរឿងស្នេហា​របស់តារាសម្លេងស្រាល​រូបនេះនៅតែ​បន្ដស្ថិតក្នុងភាពអាថ័កំបាំងដដែល ។

 សូមបញ្ជាក់ថាមាន សូនីតា ជាតារាដើរផ្លូវខុសគេពោលគឺនាងមិនសម្រុក​ថតភាព​យន្ដ​ស្ទួនៗនោះទេ គឺ១ឆ្នាំ លេងតែ១រឿងប៉ុណ្ណោះ ហើយទាល់តែសាច់រឿងនោះ​នាងពេញ​ចិត្តដែរ ទើបនាងព្រមទទួលថត។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះសូនីតា មានប្រាក់ចាយ​មិន​ចេះអស់ហើយនាងបានដើរលេងកម្សាន្ដចាយលុយនៅទ្វីពអាស៊ី និងអ៊ឺរ៉ុបជារៀងរាល់​ឆ្នាំ​តែ​ម្ដង។ជាក់ស្ដែងដូចជាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះសូនីតា បានជ្រើសយក​ដំ​ណើរកម្សាន្ដនៅប្រទេសជប៉ុន ដែលក្រៅពីសប្បាយម៉ាអស់ដៃនោះនាងក៍បានយកក្រមាខ្មែរ ពី​ហាងផ្ទះស្រលាញ់របស់នាងទៅផ្សព្វផ្សាយនៅទីនោះផងដែរ ។

 គួររំលឹកថាមាន សូនីតា បានប្រឡូកសិល្បៈរយៈពេលជាង១៥ឆ្នាំមកហើយ ដែល​ក្រៅ​ពីទទួលបានតំណែងតួឯកជាបន្ដបន្ទាប់នាងក៍ធ្លាប់សាកល្បងចាប់អាជីពMC ដែរ ប៉ុន្ដែបាន​បរា​ជ័យ ព្រោះតែអ្នកដឹកនាំសិល្បៈថាសម្លេងនាងស្រាលតូចពេកប្រើការមិនកើត។តែសូនីតា បាន​ព្យាយាមជម្នះអ្នកដែលចូលចិត្តBully លើខ្លួននោះតាមរយៈការសាកល្បងច្រៀងវិញ​ម្ដងនៅ​ថ្ងៃ​ខួបកំណើតរបស់នាងគម្រប់វ័យ៣៤ឆ្នាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយCover បទមាស សុខសោភា “ព្យាយាមគ្មានន័យ “ ប៉ុន្ដែមិនសូវទទួលបានការចាប់អារម្មណ៍ទេបើទោះ​ជានាង​បានថតជាMV ក៍ដោយ ព្រោះមិនមានអ្នកលើកទឹកចិត្តឲ្យនាងធ្វើជាតារាចម្រៀង​អាជីពឡើយ បើទោះជាការបង្ហើរសម្លេងនិងថតខារ៉ាអូខេនោះជាការតេស្ដរបស់នាងទៅ​Fan ក្ដី។អ្នកជំ​នាញ​សិល្បៈបានលើកឡើងថាមាន សូនីតា អាយុ៣៤ឆ្នាំហើយ សម្លេងនៅតែតូច ស្រាល ដូចកូន​ក្មេងទៀត អីចឹងគួរតែឈប់ស្រម៉ៃធ្វើជាតារាចម្រៀងទៀតទៅ ត្រឹមជាតារាសម្ដែងល្បី​ហើយ។

 ក្រៅពីមាន សូនីតា តារាដែលបន្ដសាងស្នេហ៍ដោយបិទមុខប្រុសស្នេហ៍នៅឆ្នាំ២០២៤ មានដូចជាសុខ ពិសី ,ថន លក្ខិណា ,សុខ សោម៉ាវត្តី និងសឹម ស្រីនិច្ច ជាដើម ។ចំពោះសូនីតា វិញមិនមែនតែរឿងគេសង្ស័យថានាងមាន​សង្សារជាមន្រ្ដីគយវ័យ៦០ផ្លាយនោះទេ ប៉ុន្ដែតាម​ប្រភពថាស្រី​ស្អាត​រូបនេះមានស្រីស្រលាញ់ច្រើនជាងប្រុស ។ហេតុនេះមធ្យោបាយមាន​តែ១​គត់​នោះគឺទាល់តែ​ស្រីស្រស់ព្រមបញ្ចេញមុខកំពូលស្នេហ៍ទើបអាចបន្សាបពាក្យចរចាមអារ៉ាមខាងលើបានខ្លះមកវិញ ៕

RELATED ARTICLES