កូនស្រីប្រធានាធិបតីហ្វីលីពីនចូលរួមបោះឆ្នោតជាតិជាមួយគណបក្សថ្មី  

0
76

មន្ត្រីកំពូលហ្វីលីពីនម្នាក់បាននិយាយថាកូនស្រីដ៏មានប្រជាប្រិយរបស់ប្រធានាធិបតីរ៉ូទ្រីហ្គោឌូតើតេបានចូលរួមជាមួយគណបក្សនយោបាយថ្មីមួយហើយអាចឈរឈ្មោះសម្រាប់តំណែងថ្នាក់ជាតិខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះត្រូវផុតកំណត់ដើម្បីកំណត់បេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2022 ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តាមរយៈការស្ទង់មតិ ពេញមួយឆ្នាំ លោកស្រីសារ៉ា ឌូតើតេវ័យ អាយុ 43 ឆ្នាំ ជាបេក្ខជនដែលទទួលបានការគាំទ្រ ច្រើនបំផុតសម្រាប់តំណែងប្រធានាធិបតីដែលលោកស្រី និយាយម្តងហើយម្តងទៀតថា នឹងមិនមានចំណាប់អារម្មណ៍ក្នុងការបន្តអំណាចពី ឪពុក ប៉ុន្តែក្នុងសប្តាហ៍នេះលោកស្រីបានដកខ្លួនចេញពីការប្រកួតនៅឆ្នាំក្រោយសម្រាប់អភិបាលក្រុង Davao ។

លោកMartin Romualdez សមាជិកសភានិងជា ប្រធានគណបក្ស Lakas-CMD ដែលជាគណបក្សគ្រប់គ្រងដោយអតីតប្រធានាធិបតីលោកស្រី Gloria Macapagal-Arroyo បាននិយាយថា លោកស្រីសារ៉ាគឺជាមេដឹកនាំដែលមានការសន្យា និងជាទ្រព្យសម្បត្តិដ៏ធំធេង។

លោកស្រីបានចូលរួមជាមួយគណបក្ស Lakas-CMD សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិដែលអាចធ្វើទៅបាន។ គណបក្សនេះបានតែងតាំងបេក្ខជនសម្រាប់ប្រធានាធិបតី និងអនុប្រធានប៉ុន្តែអ្នកទាំងនោះត្រូវបានគេមើលឃើញយ៉ាង ទូលំទូលាយថាជាអ្នកដែលអាចផ្លាស់ប្តូរនៅនាទីចុងក្រោយមុន ថ្ងៃផុតកំណត់សម្រាប់ការផ្លាស់ប្តូរគឺថ្ងៃទី 15 ខែវិច្ឆិកា។

អ្នកនាំពាក្យរបស់លោកស្រីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើផែនការរបស់នាងនោះទេ។

គណបក្សនយោបាយ PDP-Laban របស់ឪពុកនាងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងមើលចលនារបស់លោក លោកស្រី ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបន្ថែមថាការសម្រេចចិត្តដើម្បីស្វែងរកតំណែងជាតិ ពិតជានឹងប៉ះពាល់ដល់ ទិដ្ឋភាពនយោបាយ។ លោក ឌូតើតេ ធ្លាប់បាននិយាយថាតំណែងប្រធានាធិបតីមិនមែនជាការងារសម្រាប់ស្ត្រីទេ ប៉ុន្តែក្រោយមកបានស្នើឱ្យកូនស្រីរបស់គាត់អាចសហការគ្នាជាមួយអ្នកស្មោះត្រង់របស់គាត់ដើម្បីចូលរួមប្រកួតប្រជែង។

អ្នក​សង្កេត​ការណ៍​នយោបាយ​បាន​ប្រមើល​មើល​ថា​កូន​ស្រី​របស់​លោក​អាច​នឹង​ធ្វើ​ដូច​គ្នាដែរគឺដឹកនាំតាមរបៀបផ្តាច់ការ។

អ្នកវិភាគនយោបាយលោក Temario Rivera បាននិយាយថា វាច្បាស់ណាស់ថាលោកស្រីនឹងស្វែងរកមុខតំណែងជាតិ ហើយលទ្ធភាពនៃការចាប់ដៃគូជាមួយបេក្ខជនប្រធានាធិបតីម្នាក់ទៀតគឺ Ferdinand Marcos Jr. នៅតែមាន។

ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជន 110 លាននាក់រៀបចំការបោះឆ្នោតនៅខែឧសភា ឆ្នាំ 2022 សម្រាប់តំណែងពីប្រធានាធិបតីរហូតដល់អភិបាលក្រុង និងមន្ត្រីមូលដ្ឋាន៕