ពេជ្រ សោភា ៖ហ៊ានចាយលុយធំទេ?

0
64

 ភ្នំពេញ៖ពេជ្រ សោភា បានវាយលុកមួយប្រាវនៅរដូវកូវីដតាមរយៈការ​ធ្វើបទ”ទ្វារបេះដូង”ដែល​នាង​គ្រងឈុតបុរាណ​ហើយ​មានបញ្ចូលរូបភាពដេញចាប៉ីដងវែង រួមទាំងរំលេចក្បាច់​គុណ​ល្បុក​តោទៀតផង។ក្រោយសោភា ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ពីទស្សនិកជននូវ​ការផលិត​ចម្រៀងលាយបញ្ចូលការអីភិរក្សឧបករណ៍បុរាណ និងក្បាច់គុណរបស់ខ្មែរនោះឱក សុគន្ធ​កញ្ញា ចេញបទ”រស់ជាខ្លួនឯង”ដោយបង្ហាញពី​ជំនាញនិងទេពកោសល្យក្នុងនាមនាង​ជា​នាថ​ការីរបាំម្នាក់ ខណៈដែលថ្មីៗនាងទេព បូព្រឹក្ស ចេញបទ”វីរៈនារី”ហើយថាចំណាយ​លុយដល់​ទៅ៦០០​លាន​រៀល​ឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទ១នេះទៀតផង ស្របពេលនាងតន់ ច័ន្ទ​សីម៉ា របស់Galaxyវិញត្រូវផលិតកម្មអះអាងថាបទ”Are You Ok?”ដែល​ត្រូវបាន​គេចាត់​ទុក​ថា​ជា​ចម្រៀង​បែបបែកស្លុយនោះចាយលុយអស់៥ម៉ឺនដុល្លារឯណ្ណោះ។ចំពោះពេជ្រ សោភា វិញ​កំពុងតែត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើលមួយឆាវ​ទៀតដោយម្ដងនេះនាងក៍គ្រង​ឈុត​ជានាថការីរបាំដូចឱក សុគន្ធកញ្ញា ដែរហើយទោះជាសោភា គ្មានជំនាញ១នេះក្ដី តែនាង​មានម្ដាយដែលជាគ្រូ​បង្ហាត់របាំនេះម្នាក់ចាំជួយ​នាង។យ៉ាងណាគេមិនដឹងថាតើ​សោភា នឹង​ហ៊ាន​ចាយ​លុយធំដូចនាងទេព បូ​ព្រឹក្ស ដែលថាលក់ឡាន លក់គ្រឿងអលង្ការដើម្បី​យក​លុយ​មកធ្វើ​បទចម្រៀងនោះទេ ព្រោះថាតាមសភាពជាក់ស្ដែងសោភា មានតែទិញរថយន្ដចូលថែម​គឺមិន​ដែលឃើញហ៊ាន​លក់​​ឡានទៅធ្វើMVដូចគេសោះឡើយ។ប៉ុន្ដែសោភា ប្រកាសថានាង​តែង​តែយក​មនុស្សជុំ​វិញ​ខ្លួនគឺជាកញ្ចក់ ដែលការតាំងចិត្តបែបនេះមានន័យថាបើបងប្អូន​គាំ​ទ្រនូវអ្វីដែលនាង​កំពុងតែ​ធ្វើនោះ​នាង​នឹងប្រឹងប្រែងតទៅទៀត ប៉ុន្ដែបើអ្វីដែលនាងធ្វើមាន​ការរិះ​គន់ណា​​មួយនោះនាង​នឹង​ស្ដាប់​តាមមតិមហាជន ដើម្បីស្ថាបនា។

          ពេជ្រ សោភា មិនមែនជាតារាចម្រៀងម្នាក់ដែលចាំតែ​ច្រៀងរាំទៅតាមអ្នកដឹកនាំបញ្ជារ​នោះទេ ព្រោះនាងអាចនិពន្ធ​ទំនុកច្រៀង​និងMelody ដោយខ្លួនឯងដោយសោភា ថាបើនាង​មាន​អារម្មណ៍ល្អ១យប់អាចសរសេរបទចម្រៀងបាន២បទ។មុនសោភា ងាកមកចេញបទ​ចម្រៀង​ដែលមានការរំលេចនូវប្រាងប្រាសាទ ,ឈុតបុរាណ ,ចាប៉ីដងវែង រួមទាំងក្បាច់​គុណ​ល្បុកតោ ក្នុងMVនោះនាងថានៅសល់បទចម្រៀង​ជិត៣០បទទៀតដែលផ្អឹបទុកនៅក្នុង​ដៃ​មិន​ហ៊ានបញ្ចេញ ព្រោះខ្លាចខុស​ពេលវេលា។តារាចម្រៀង​ដែលជ្រកនៅហង្សមាស​ជាង១៦ឆ្នាំរូប​នេះ​ធ្លាប់បញ្ចេញសារថានាងនិងឱក សុគន្ធកញ្ញា បានពិ​ភា​ក្សាគ្នាច្រើនពីការផលិត​បទ​ចម្រៀង​ថាតើធ្វើយ៉ាងណាដើម្បីបន្សល់ស្នាដៃឲ្យយុវវ័យជំនាន់ក្រោយ។ប៉ុន្ដែគេកត់​សម្គាល់​ថា​ការងាកមកធ្វើបទចម្រៀងបង្កប់ទៅដោយវប្បធ័ម អរិយធ័មរបស់ខ្មែរក្នុងMVនៅពេលនេះរបស់សោភា និងតារាមួយ​ចំនួន​ទៀតគឺក្រោយពីតារាចម្រៀងដ៍ល្បីរបស់ថៃនាងLisa ដែលជាសមាជិក​របស់​ក្រុមចម្រៀងBlackpink ចេញបទ”Lalisa “ដែល​បទនោះមានរំលេចនូវក្លោងទ្វាស្រដៀង​ប្រា​សាទ​​ព្រះវិហាររបស់ខ្មែរ ទើបធ្វើឲ្យមហាជនមួយចំនួនលើកឡើងថាតារាខ្មែរ​ថាគិតតែពីអួត​លុយ ,ឡាន និងវីឡារ និងញាំអារហារថ្លៃៗឈ្លោះបញ្ចោរគ្នាតាម​ហ្វេសបុកហើយដល់ពេល​ឈឺ​សុំជំនួយ អត់ដូចតារាបរទេសសោះគេយកវប្បធ័ម​ទៅបង្ហាញអន្ដរជាតិ…។ក្រោយមានការ​ប្របធៀបគ្នាបែប​នេះគេឃើញ​តារាខ្មែរ​ចាប់ផ្ដើមងាកមកផលិតបទចម្រៀងស្រដៀងសោភា ជាបន្ដបន្ទាប់ហើយពួកគេត្រូវ​បានទស្សនិកជននិងFanរបស់តារា​នីមួយៗជម្រុញនិងលើកទឹកចិត្តគ្រប់ៗគ្នា។ចំពោះពេជ្រ សោភា វិញពេលនេះនាងមានកម្រិតជីវភាពធូធារហេតុនេះ​ហើយ​ការចំណាយថវិការធ្វើបទចម្រៀងខ្លួនឯងឲ្យកាន់តែមានគុណភាពលើសហង្សមាសតម្រូវនោះអាចទៅរួច ប៉ុន្ដែសម្រាប់​ការផលិតMV១បទ​របស់ចម្រៀងខ្មែរចំណាយដល់ទៅជាង​១០ម៉ឺន​ដុល្លារ​នោះនៅតែធ្វើឲ្យមានការលើកឡើងទាំងអ្នក​ជំនាញសិល្បៈនិងមជ្ឈដ្ឋានមហាជន​យល់​ថា​ហាក់អួតជ្រុលពេកហើយ ព្រោះថាកន្លងមកផលិតកម្មធំៗថតMV១បទ​ចំណាយមិនលើស​ពី៥០០ដុល្លារនោះទេ។

  តាមព័តមានថាក្រោយពេជ្រ សោភា ងាកទៅសម្រុកផលិតបទចម្រៀងមានបញ្ចូល​វប្ប​ធ័មខ្មែរក្នុងMVនោះគូស្នេហ៍​របស់​នាងប្រុសក្មេងឆឹម សក្កដា បានសម្ដែងការគាំទ្រយ៉ាងពេញ​ទំហ៊ឹង​តែម្ដងព្រោះលោកស្កដា ចង់ឃើញសោភា ល្បីថែមទៀត។យ៉ាងណាចំពោះ​រឿងរៀប​ការ​នៅឆ្នាំ២០២២ខាងមុខនេះសោភា នៅតែលាក់​គម្រោងធ្វើកូនក្រមុំជាលើកទី២នេះដដែល បន្ទាប់​ពីប្រុសក្មេងរំអុកសុំរៀបការតាំងពីពាក់កណ្ដាលឆ្នាំ២០២០ តែសោភា មិនឆ្លើយតប​ព្រោះ​ថារងចាំឲ្យស្ងាត់កូវីដសិន​ទើបអាចរៀប​ផែន​ការណ៍​ជាលើកទី៤បានក្រោយ​ភ្ជាប់​ស្នេហ៍​ជាង៤ឆ្នាំលើកពេល​រៀបការ៣លើកមក៕