ស៊ី ជីនពីងប្រាប់ចូ បៃឌិន កុំលេងភ្លើង ខណៈអាមេរិក ប្រាប់ចិនកុំបំផ្លាញសន្តិភាពកោះតៃវ៉ាន់

0
74

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោកចូបៃឌិននិងសមភាគីចិនលោកស៊ីជីនពីង បាននិយាយអំពីការអនុវត្តរបស់ចិននៅក្នុងទីបេ ហុងកុង និងខេត្តស៊ីនជាំងក្នុងចំណោមរបៀបវារៈផ្សេងទៀតនៃការប្រេះស្រាំ នៅក្នុងការពិភាក្សាគ្នារយៈពេលជាងបីម៉ោងកាលពីថ្ងៃអង្គារថ្ងៃទី១៦ខែវិច្ឆិកា។ភាគីទាំងពីក៏បានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ពួកគេចំពោះពិភពលោកទាំងមូលក្នុងការបញ្ចៀសជម្លោះ។

នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។

សេតវិមានបាននិយាយថាលោកចូបៃឌិនបានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តសិទ្ធមនុស្សរបស់ ចិននៅក្នុង ស៊ីនជាំង,តៃប៉ិនិងហុងកុងក៏ដូចជាសិទ្ធិមនុស្សកាន់តែទូលំទូលាយ។

ជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិកលោកក៏បានប្រាប់លោកស៊ីថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយទាក់ទងនឹងតៃវ៉ាន់ហើយអ្នកទាំងពីរបានសន្យាថានឹងធ្វើការរួមគ្នាលើបញ្ហាថាមពល និងអាកាសធាតុ។

ប្រធានាធិបតីអាមេរិកបានប្រាប់សមភាគីចិន សហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងចំពោះ កិច្ចខិតខំប្រឹងប្រែងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឱ្យខូចសន្តិភាពនៅទូទាំងកោះតៃវ៉ាន់។

ឆ្លើយតបទៅនឹងក្តីកង្វល់រវបស់មេដឹកនាំអាមេរិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា លោក ស៊ីជីនពីងបានប្រាប់លោកបៃឌិនថាប្រទេសរបស់លោកនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង គាំទ្រឯករាជ្យភាពតៃវ៉ាន់ ឆ្លងកាត់ បន្ទាត់ក្រហម។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអោយដឹងទៀតថា មេដឹកនាំចិនក៏បានព្រមានលោក បៃឌិន ផងដែរ ថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់នឹងដូចជាការលេងជាមួយភ្លើង។

លោកស៊ីជីនពីងត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីន ហួ ដោយបន្ថែមថា អាជ្ញាធរតៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតដើម្បី ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ឯករាជ្យភាព ។ មនុស្សមួយចំនួននៅអាមេរិកមានបំណងប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។គំនិតនេះវាគ្រោះថ្នាក់ហើយ​ដូច​ជា​លេង​ភ្លើង ហើយ​អ្នក​ដែល​លេង​ភ្លើង​នឹង​ត្រូវ​ឆេះ។

ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែលោក ស៊ីបាន​និយាយ​ថា​៖ «​ក្នុង​នាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភពលោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួរ​បាន​ពណ៌នា​កិច្ច​ប្រជុំ​នេះ​ថា​ជា​ការ​និយាយ​ដោយ​ស្មោះ​ត្រង់ ស្ថាបនា សំខាន់ និង​មាន​ផ្លែផ្កា៕