អ៊ីវ៉ា ៖អាយុ២៨ឆ្នាំមិនហ៊ានទៅណាអត់លោកវ៉ាវ

0
63

  ភ្នំពេញ៖តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ដែលត្រូវឪពុកនាងលោកអ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ ជូន​ដើរច្រៀង​តាម​បណ្ដារឆាកតន្រ្ដីជាង១០ឆ្នាំ​ទៅហើយពោលគឺតាំងពី​នាងចាប់​អាជីព​​ចម្រៀងនោះពេលនេះទោះជា​នាងឈានចូលវ័យ២៨ឆ្នាំ​ទៅហើយក្ដី ប៉ុន្ដែនាងនៅតែ​មិនហ៊ានទៅណាដោយគ្មានឪពុកជូនទៅឡើយ។ការទម្លាប់បែបនេះធ្វើឲ្យអ៊ីវ៉ា មានសុវត្ថិភាព​ពីការចង់តាមលូកលាន់ពីសំណាក់ប្រុសៗព្យាយាមឆក់ស្នេហ៍ ប៉ុន្ដែលោកវ៉ាវ មានការ​ហត់​​នឿយ​​​ខ្លាំង​រហូតលោក​ប្រកាសចង់​រកកូនប្រសារដើម្បីមក​ជំនួសដៃជើងលោកពិសេស​​ការ​បើករថយន្ដជូននាងទៅច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយតែម្ដង។តែអ៊ីវ៉ា មិនចង់​បានប្ដីឆាប់ៗនោះទេព្រោះនាងមានផែនការណ៍ក្នុងជីវិតរួចជាស្រេចទៅ​ហើយថាទាល់តែគម្រប់អាយុ៣០ឆ្នាំ​ពោលគឺ២ឆ្នាំ​ទៀតឬនៅឆ្នាំ២០២៣ខាងមុខនេះទើបនាងគិតគូរឿងរៀបការ។នាងថាមុនផ្ទុះកូវីដមានតារាជាច្រើន​សម្រុករៀប​ការគឺតាមនាងយល់ព្រោះតែពួកគាត់ដល់វ័យដែលត្រូវការ ប៉ុន្ដែរូបនាង២ឆ្នាំទៀតមិនទាន់យឺតពេលនោះទេ។

   ក្រៅពីអ៊ីវ៉ា តារាដែលត្រូវបានឪពុកតាមការពារនោះមានដូចជាសុខ ពិសី,លីនដា ,រ៉េត ស៊ូហ្សាណា ,ស៊ូ ស៊ីរីកា និងអ៊ុង នីនិច្ច ជាដើម។ចំពោះអ៊ីវ៉ា វិញនាងជាតារាចម្រៀងដែលប្លែក​ពីអ្នកសិល្បៈផ្សេងព្រោះទោះជាតាំងពីមុនចូលសិល្បៈ​នាងមាន​កម្រិត​ជីវភាព​ល្អយ៉ាងណាតែពេលនេះនៅតែចេញពីច្រៀងសម្ដែងតាម​ឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍នៅភ្នំពេញទៅគេងនៅផ្ទះនៅខេត្តកំ​ពង់ស្ពឺជាង១០ឆ្នាំមកហើយ។នាងថាគ្មានបំណងទិញផ្ទះនៅទីក្រុងនោះទេ ព្រោះ​ធ្លាប់​គេងនៅផ្ទះហើយដល់ពេលយូៗទៅក្លាយ​ជាទម្លាប់ ហេតុនេះហើយនៅតែចុះឡើងៗ​ដូចមុន។ចំពោះលោកវ៉ាវ វិញធ្លាប់ឲ្យយោបល់កូនស្រីសំណព្វចិត្តរបស់​លោកថាកុំ​ទុកជីវិត​នៅលីវយូ​ពេកអត់ប្រយោជន៍ទេ តែអ៊ីវ៉ា នៅតែមានៈថាចិត្តមិនទាន់ចង់ការ​ប្ដីមុនអាយុ៣០ឆ្នាំ​ឡើយ។

 គូរបញ្ជាក់ថាអ៊ីវ៉ា ធ្លាប់ពិសោធន៍ស្នេហ៍ជាមួយលោក​”ប”ដែលជាថៅកែក្លឹបនិងហាង​បញ្ចាំ​នៅ​ក្រុងសៀមរាប តែចំណង​ស្នេហា​ខុសវ័យនេះពួកគេបានចែកផ្លូវគ្នានៅឆ្នាំ២០១៣ ហើយពេលនេះមិនអាចផ្សះផ្សារស្នេហ៍ជាថ្មីបានឡើយ​បើទោះជាប្អូនលោក​ផ្កាយ​​៣​នោះ​នៅតែស្រលាញ់នាងដោយគ្មានប្រែចិត្តបន្ដិចក្ដី។ចំពោះមូលហេតុដែលអ៊ីវ៉ា អស់អារម្មណ៍ស្នេហ៍​លោក​ថៅកែ​ព្រោះ​តែនាងធុញទ្រាន់បុរសនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក ហេតុនេះ​ហើយគេជឿរថាម្ចាស់ចិត្តថ្មីរបស់នាង​ដាច់ខាតគឺត្រូវ​តែ​ជាបុរសដែលយល់ច្បាស់ពីអាជីពរបស់នាងទើបស្រីស្រស់ព្រមភ្ជាប់ស្នេហ៍៕