ការសិក្សាៈអូមីក្រុន កាត់បន្ថយការចូលមន្ទីរពេទ្យ និងការស្លាប់ជាងដែលតា

0
50

ការសិក្សាបឋមរបស់សហរដ្ឋអាមេរិកលើអ្នកវិជ្ជមានមេរោគបំប្លែងថ្មីអូមីក្រុនជិត70000នាក់បានបង្ហាញពីការថយចុះយ៉ាងខ្លាំង នូវហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់។នេះបើយោងតាមការចេះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP កាល ពីថ្ងៃព្រហស្បតិ៍ទី១៣ មករា ២០២២។ការសិក្សានេះស្របគ្នាទៅនឹងប្រធានអង្គការសុខភាពពិភពលោកWHO ដែលបាននិយា យថាមេរោគបំប្លែងថ្មីស្រាលជាងប្រភេទប្រភេទដែលតា ប៉ុន្តែវានៅតែជា មេរោគដ៏គ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមិន បានទទួលវ៉ាក់សាំង។

ការសិក្សានោះបានអោយដឹងទៀតថាមនុស្សដែលឆ្លងមេរោគ អូមីក្រុនគឺទំនងជាមានត្រឹមតែពាក់កណ្តាលទេដែលត្រូវ សម្រាកព្យាបាលនៅមន្ទីរពេទ្យ  តិចជាង៧៥ភាគរយត្រូវការសង្គ្រោះបន្ទាន់ ហើយប្រហែល តិចជាង៩០ភាគរយអាច ស្លាប់បើប្រៀបធៀបទៅនឹងអ្នកឆ្លងមេរោគបំប្លែងថ្មីដែលតា (Delta) ។ក្នុងចំណោមមនុស្សប្រហែល 52000 នាក់បាន ឆ្លងមេរោគអូមីក្រុន គ្មាននរណាម្នាក់បានដាក់ឧបករណ៍ដកដង្ហើមទេបើប្រៀបធៀបទៅនឹងមនុស្ស 11នាក់ក្នុងចំណោម មនុស្ស17000 ដែលមានឆ្លងមេរោគបំប្លែងថ្មីដែលតា( Delta)។

ការស្នាក់នៅក្នុងមន្ទីរពេទ្យមានរយៈពេលជាមធ្យម1,5 ថ្ងៃសម្រាប់អ្នកជំងឺអូមីក្រុនបើប្រៀបធៀបទៅនឹង 5 ថ្ងៃសម្រាប់អ្នក ជំងឺដែលតា ហើយ 90 ភាគរយនៃអ្នកជំងឺ អូមីក្រុនត្រូវចេញពីមន្ទីរពេទ្យក្នុងរយៈពេល3ថ្ងៃ ឬតិចជាងនេះ។ការវិភាគនេះត្រូវបានធ្វើឡើងលើទិន្នន័យដែលបានមកពី មន្ទីរពេទ្យ Kaiser Permanente Southern California ដែលបម្រើ ប្រជាជនប្រហែល៤,៧លាននាក់នៅចន្លោះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 និងថ្ងៃទី 1 ខែមករា ឆ្នាំ 2022 នៅពេលដែលជំងឺទាំង ពីរអូមីក្រុននិងដែលតាកំពុងធ្វើសកម្មភាពយ៉ាងទូលំទូលាយ។

លទ្ធផលនេះបានបង្ហាញថាអូមីក្រុនគឺ ធ្ងន់ធ្ងរផ្នែកខាងក្នុងតិចជាងដែលតា ហើយ ការថយចុះនៃករណីធ្ងន់ធ្ងរ ដែលត្រូវបាន សង្កេតនោះមិនត្រឹមតែជាលទ្ធផលនៃអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយប៉ុណ្ណោះទេសូម្បីតែអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងក៏មានភាពធូស្រាលដែរ៕