ឌុច លីដា ៖ចង់រៀបការលើកទី២

0
61

ភ្នំពេញ៖ឌុច លីដា បានចេញមកតទល់រឿងអ្នកដែលថានាងពូកែ​លាក់មុខប្ដីនោះតាមរយៈ​ការ​បញ្ចេញ​រូបស្វាមី​និង​នាងព្រម​ទាំងកូនប្រុសក្នុងឈុតប្រពៃណី​ដូចគ្នាតែម្ដងដែលការ​គ្រង​សម្លៀក​​​​បំ​ពាក់បុរាណហើយលីដា ស្ម័គ្រចិត្ត​ឲ្យ​គេឃើញ​ឪពុក​កូន​ប្រុស​នាងនោះ​ត្រូវបានគេ​សង្ស័យ​ថានាងបានថតPre-Wedding  ដើម្បីសម្រាប់ដាក់តាំងនៅមុខរោងការនា​ពេលខាងមុខ​នេះ​ហើយ។ប្រសិនបើលីដា ពិតជា​ក្លាហានហ៊ានរៀបការជាសាធារណៈមែននោះ​ច្បាស់ជា​មហាជនទាំងឡាយដែល​ធ្លាប់រិះគន់​រឿងនាងការភ្នែកនៅកញ្ចឹងកនោះនឹងត្រូវបានបញ្ចប់ជាមិនខានឡើយ។

ឌុច លីដា មិនឆ្លើយតបចំពោះមិត្តភក្ដិដែលសាកសួរនាងរឿង​ថ្ងៃរៀបការក្រោយឃើញ​នាង​តែងខ្លួនឈុតអាពាហ៍​ពិពាហ៍​នោះ​ទេ ប៉ុន្ដែ​នៅ​ពេលដែលតារារួមអាជីពបានបង្ហាញក្ដី​ស្រ​លាញ់​និងជូនពរនាងមានសា្វមី​និងកូនប្រុស​រស់​នៅជុំគ្នា​យ៉ាងមាន​សុភ​មង្គ​ល​នោះលីដា ប្រា​កដ​ជាមាភាពរីករាយជាខ្លាំង។ប៉ុន្ដែមានអ្នកខ្លះ​ទៀត​​បែជាលើកឡើងថាលីដា យកប្ដីអាយុ​ច្រើន​​ជាង​ខ្លួន​ជាច្រើនឆ្នាំដោយសារតែ​អំណាចទឹក​លុយ​ទៅវិញ។

  ឌុច លីដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្រាប់រូបនាង​ពិធីរៀបការមិនមែន​សំ​ខាន់ឬចាំបាច់បំផុតក្នុងជីវិតនោះឡើយ ព្រោះនាងយល់ថាមនុស្ស២នាក់ស្រលាញ់គ្នាសំខាន់​ថាតើអាច​បន្ដចាប់ដៃគ្នាតទៅទៀតឬអត់?នោះទើបជារឿង​ចាំបាច់បំផុត។នាងថាពេល​នេះ​កូនប្រុសរបស់នាងមានអាយុជាង២ឆ្នាំទៅហើយហេតុនេះនាង​អាចពិចារណារឿង​រៀបការនៅពេល​ដែលកូន​មាន​អាយុ៥ឆ្នាំពោលគឺ៣ឆ្នាំទៀតព្រោះពេលនោះកូននាងនឹងធ្វើជាកូនអណ្ដើកឲ្យនាងនៅថ្ងៃរៀបការតែម្ដង។ប៉ុន្ដែក្រោយលីដា បញ្ចេញរូបឈុតអាពាហ៍ពិពាហ៍ជាមួយស្វាមី​ជា​ចំហ​​នៅដើមឆ្នាំ២០២២ គេអាចសន្និដ្ឋានបានថាលីដា នឹងមានការផ្លាស់ប្ដូរចិត្ត​ហើយនឹង​រៀបការមុនកំណត់​ជា​មិនខានឡើយ ព្រោះថាពេលនេះជាពេលវេលាអំណោយផល​សម្រាប់​រូបនាងផងដែរ​ដោយ​សារ​តែស្ថានភាពកូវីដថមថយ ដែលអាចឲ្យនាងធ្វើពិធីពិសេសនោះ​ដោយ​ធំដុំ​បានតាម​ចិត្ត​ចង់។

 ឌុច លីដា បានសម្រាលកូនប្រុសគូរឲ្យភ្ញាក់ផ្អើលកាលពីដើមខែមករាឆ្នាំ២០២០ ដោយ​នាងវាចារយ៉ាងខ្លីថាស្វាមី​របស់នាង​គឺជាមន្រ្ដីរាជការម្នាក់។ក្រោយរងការរិះគន់ថានាងមានកូនមុនរៀបការនោះកាលពីថ្ងៃទី១៩ខែវិចិ្ឆការឆ្នាំ២០២០ ក៍ធ្លាយរឿងលីដា រៀបការ​ស្ងាត់​ៗ​ជា​មួយ​ស្វាមីវ័យចំណាស់ ហើយភ្ញៀវដែលបានទៅចូលរួមគឺមានតែអ្នក​ដែលជិតដិតបំផុត​របស់នាង​ប៉ុណ្ណោះ។ពេលនោះលីដា ទទួលស្គាល់ថានាងពិតជាបានរៀបការបែបសែន​ព្រេន​នោះមែន ដោយសម្អាងថាសូម្បីតែកម្មវិធីខួបកំណើត​កូនក៍នាងមិនហ៊ានធ្វើធំ​ដុំដែរព្រោះ​តែកូ​វីដ មិន​ស្ងាត់​មិនអាចជួបជុំទ្រង់ទ្រាយធំបាន។តារាស្រអែម​ស្រស់រូបនេះថា​ស្វាមីនាង​បាន​អនុ​ញ្ញាត្តិ​ឲ្យនាងបន្ដការងារសិល្បៈតាមចិត្តចង់គឺមិនហាមឃាត់ឬហួងហែងនាងឡើយ តែរូបនាង​វិញ​គិតថាកូន​នៅតូច​ពេក​អីចឹងទទួលតែការងារសិល្បៈណាដែលប្រើពេលខ្លីដូចជាការថតស្ពត ចំពោះការថតរឿងភាគត្រូវចុះទៅតាមខេត្តឆ្ងាយៗ​នាងមិនទាន់ហ៊ានទទួលដូចកាល​នៅលីវ​ឡើយ​។

ក្រៅពីឌុច លីដា តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម,សុន ស្រីពេជ្រ,ឡោម លក្ខិណា,នៅ សុនិតា,ផាត់ ផាន់ណា ​​,ទេព សម្ផស្ស ,ពេជ្រ សូលីកា និងកែវ ពេជ្រពិសី ជាដើម។ចំពោះលីដា វិញមានការប្រែប្រួល​ច្រើន​ក្រោ​យ​នាង​មានស្វាមីនេះព្រោះជីវភាពកាន់តែធូធារខ្លាំងរស់នៅផ្ទះវីឡារនិងជិះរថយន្ដថ្លៃៗដូចជា​Ford Raptor និងLexus Nx200t ជាដើម។ដោយឡែកទាក់ទងអាជីពសិល្បៈវិញទោះជាលីដា ថាប្ដីបើកដៃឲ្យលេងតាមចិត្តចង់ក្ដី តែគេជឿរថានាងនឹងមិនហ៊ាន​ថតភាពយន្ដបែបស្នេហា​រោលរាលក្ដៅសាច់ដូចជារឿង”ល្បុកតោ”និង”នារីវេទមន្ដ”ជាដើមនោះទៀតឡើយ៕